​តិច​និច​ក្នុង​ការគ្រប់គ្រង​អារ​ម្មណ៍​តានតឹង​

​តិច​និច​ក្នុង​ការគ្រប់គ្រង​អារ​ម្មណ៍​តានតឹង​


​តិច​និច​ក្នុង​ការគ្រប់គ្រង​អារ​ម្មណ៍​តានតឹង​

​ជីវិត​របស់​មនុស្ស​សព្វថ្ងៃ អាច​នឹង​ប្រែប្រួល​ច្រើន ទៅតាម​ភាព​តានតឹង​ផ្សេង​ក្នុង​អារម្មណ៍ ដែល​កំពុងតែ​កើតមាន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ភាព​តានតឹង​បែបនេះ អាច​ផ្តល់​ជា​គ្រោះថ្នាក់​ដល់​សុខភាព​យើង​ច្រើន​យ៉ាងណាដែរ​។ ដូច្នេះហើយ ទើប​ក្រុម​គ្រូពេទ្យ American Academy of Family Physician បាន​ផ្តល់​ដំបូន្មាន​ថា​៖

  • ចូរ​សិក្សា​ពី​របៀប​សម្គាល់ នូវ​អាការៈ​ដំបូង​នៃ​ភាព​តានតឹង​នោះ ដូចជា រឹង​ក ឬ​ក្តាប់ដៃ​យ៉ាង​តឹង​
  • ​ចូរ​សិក្សា​ពីរ​របៀប​បណ្តោយ​រឿង​គ្រប់យ៉ាង ដែល​អ្នក​មិន​អាច​គ្រប់គ្រង​បាន​
  • ​សម្រាប់​ស្ថានភាព​តានតឹង​ខ្លាំង​ដូចជា ការសម្ភាសន៍​ការងារ ចូរ​ធ្វើយ៉ាងណា​ត្រៀម​ខ្លួន​ឲ្យបាន​ច្រើន​បំផុត​តាម​តែ​អាច​ធ្វើទៅបាន​
  • ​បើសិនជា​មាន​ទំនាស់​នៅ​កន្លែងធ្វើការ ចូរ​ព្យាយាម​ដោះស្រាយ​វា ហើយក៏​មិន​ត្រូវ​បង្ខំ​ខ្លួនឯង​ធ្វើការ​ជ្រុល​ហួសហេតុ​ដែរ​
  • ​ចូរ​ស្វែងរក​មិត្តភក្តិ​ម្នាក់ ឬ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ឬ​ប្រភព​ផ្សេងៗ​ទៀត ដែល​អ្នក​ជឿជាក់ ដើម្បី​និយាយ​ជាមួយ នៅ​ពេល​អ្នក​មាន​អារម្មណ៍​តានតឹង​។ ចូរ​បន្ត​ធ្វើ​សកម្មភាព​មួយ ដែល​ជួយ​អ្នក​បន្ធូរ​អារម្មណ៍​បាន​ដូច​ជា ការកម្សាន្ត ឬ​លេង​កីឡា​។​
  • ​ហាត់ប្រាណ​ជា​ទៀងទាត់ ញ៉ាំ​ជា​អាហារ​មាន​ជីវជាតិ និង​គេង​ឲ្យបាន​ច្រើន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។