ពិតទេ? គូស្នេហ៍ចៀវៃ ធ្វើឲ្យនាងមានផ្ទៃពោះ មុនពេលរៀបការ ខណៈលេចធ្លាយ រូបថតមួយសន្លឹក?

តៃវ៉ាន់៖ ដំណឹងអាពាហ៍ពិពាហ៍របស់នាង Ruby Lin ដែលប្រជាជនខ្មែរស្គាល់ ជាព្រះនាងចៀវៃ និងលោក Wallace Huo បានបង្កឲ្យអ្នកគាំទ្រ និងបណ្ដាសារព័ត៌មានផ្សេងៗនាំគ្នាភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីពួកគេទើបប្រកាសថា ពួកគេទាក់ទងគ្នាត្រឹមតែ ២ខែ ប៉ុណ្ណោះ។

យ៉ាងណាមិញ មានពាក្យចចាមអារ៉ាមជាច្រើន បានលេចឡើងដោយថា ការប្រញាប់រៀបការបែបនេះ ប្រហែលមកពីនាង Ruby Lin មានផ្ទៃពោះហើយ និងចៃដន្យថ្មីៗនេះ ក៏មានរូបថតមួយចំនួន ត្រូវបានទម្លាយការពិតផងដែរ។ នេះបើយោងតាមគេហទំព័របរទេសមួយ បានឲ្យដឹងថា កាលពីម្សិលមិញ គូស្នេហ៍មួយគូនេះ ត្រូវបានគេឃើញចាកចេញពីខារ៉ាអូខេមួយកន្លែង ប្រហែលម៉ោង២យប់។ មិនតែប៉ុណ្ណោះ លោក Wallace Huo បានស្រវឹងជោគជាំយ៉ាងខ្លាំង ថែមទាំងមិនអាចទប់លំនឹងខ្លួនឯងបាន ដែលតម្រូវឲ្យមិត្តភក្តិ ជួយកាន់ចេញមកខាងក្រៅ។ ចំណែកឯ នាង Ruby Lin បានស្លៀករ៉ូបរលុងពណ៌ក្រហម ដែលបង្ហាញឲ្យឃើញពោះធំយ៉ាងច្បាស់ទៀតផង។ 

នៅក្នុងនោះ Ruby Lin ត្រូវបានគេរាយការណ៍ថា នាងមានការព្រួយបារម្ភ ពេលឃើញ គូស្នេហ៍ស្រវឹងខ្លាំងបែបនេះ ហើយនាងថែមទាំងនិយាយទៀតថា នាងតមជាតិអាកុល និងដើរមួយៗ។ ខណៈពេលនោះដែរ មិត្តភក្តិ ក៏បាននាំលោក Wallace Huo ដាក់ចូលឡានតាក់ស៊ី ដើម្បីត្រឡប់ទៅផ្ទះជាមួយនឹងនាងRuby Lin ៕ 

ប្រភព ៖
lollipop

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាលោក Wallace Huo បានធ្វើឲ្យអ្នកគាំទ្រ ស្ងប់ស្ងែងនឹងទង្វើរបស់គាត់ ទៅកាន់នាង Ruby Lin។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា គូស្នេហ៍មួយគូនេះ ត្រូវបានគេប្រទះឃើញ បណ្តើរគ្នាយ៉ាងត្រសង ជាសាធារណៈលើកដំបូង ក្រោយពីដំណឹងនៃ ចំណងស្នេហា ក៏ដូចជាថ្ងៃរៀបការ របស់ពួកគេត្រូវបានចុះផ្សាយ ជាបន្តបន្ទាប់រួចមក។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា លោក Huo និង Lin បាននាំគ្នាទៅចូលរួមក្នុង កម្មវិធីប្រគុំតន្ត្រីរបស់ Sandy Lam នៅឯ Taipei Arena ដោយនៅទីនោះ សកម្មភាពក្នុងការ ការពារ ថែរក្សា និងព្រួយបារម្ភរបស់លោក Huo ដែលមានចំពោះ Lin ត្រូវបានគេឃើញ យ៉ាងជាក់ស្តែងតែម្តង បើទោះជាពួកគេ នៅទីសាធារណៈយ៉ាងណាក្តី។

នៅក្នុងនោះដែរ គេសង្កេតឃើញថា លោក Huo ខំប្រឹងមើលថែ និងការពារព្រះនាង ចៀវៃ យ៉ាងខ្លាំង នៅក្នុងចំណោមក្រុមមនុស្សជាច្រើន ព្រោះខ្លាចមានរឿងអ្វីមួយ កើតឡើងដោយចៃដន្យ ដែលទិដ្ឋភាព និងសកម្មភាពទាំងនេះហើយ បានធ្វើឲ្យមនុស្សជាច្រើន គិតថាព្រះនាងចៀវៃ ឬក៏នាង Ruby Lin ពិតជាជ្រើសរើសលោក Wallace Huo មកជាគូស្នេហ៍សម្រាប់អនាគត ពិតជាមិនខុសនោះឡើយ៕

តោះចង់ដឹងថា សកម្មភាពនោះយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload