“ពួក​ខ្ញុំ​ចង់​បាន​សាលារៀន​ថ្មី​”!! នេះ​ជា​សារ​ក្មេង​ៗ​មួយ​ក្រុម​កំពុង​ត្រូវការ​សាលា​ដើម្បី​រៀន

ខេត្តព្រៃវែង៖ សារមួយដែលបានបង្ហោះនៅលើបណ្ដាញសង្គម ហ្វេសប៊ុក សម្ដែងពីទឹកចិត្តចង់ចេះចងដឹងរបស់ក្មេងៗជាច្រើននាក់ “ពួកខ្ញុំចង់បានសាលារៀនថ្មី”។ យកបណ្ដាញសង្គម(Facebook, Twitter…) ជាទីពឹង ក្នុងការបញ្ជូនដំណឹងនៃការខ្វះខាតនេះ ទៅកាន់មនុស្សចិត្តបុណ្យដែលចូលចិត្តក្នុងការជួយឈឺឆ្អាលរឿងរបស់សង្គម។
ក្នុងសារនោះមានទាំងភាសាជាតិ និងEnglishបានសរសេរថា “សូមជួយចែករំលែកដោយក្តីមេត្តា!!! នេះគឺជាសាលាបឋមសិក្សាឈើទាលដែលស្ថិតនៅ ភូមិឈើទាល ឃុំឬស្សីស្រុកពាមជរ ខេត្តព្រៃវែង ហើយនៅឆ្ងាយពីទីប្រជុំជន និងឆ្ងាយពីផ្លូវជាតិ សាលាបឋមសិក្សានេះស្ទើរតែបាក់បែកទាំងស្រុងទៅហើយ គ្មានជញ្ជាំងហើយសសរនោះសោតទ្រុឌទ្រោម។ នៅពេលមានភ្លៀងម្តងៗលោកគ្រូ អ្នកគ្រូត្រូវនាំសិស្សរត់ព្រោះខ្លាចសាលាដួលសង្កត់ពីលើ ហើយសាចភ្លៀងទៀតរៀនមិនកើត”។
“នៅពេលថ្ងៃ ត្រូវចាំងនឹងកម្ដៅថ្ងៃទៀត ដូចនេះហើយសូមអំពាវនាវដល់សប្បុរសជនក្រៅស្រុក និងក្នុងស្រុកសូមមេត្តាជួយឧបត្ថម្ភ តាមលទ្ធភាពដើម្បីសង់សាលា អោយពួកគាត់បានរៀនសូត្រដូចសាលាដ៏ទៃផង”។ លេខទំនាក់ទំនង៖ (+855)093 633-500
ប្រសិនបើបងប្អូនចង់ជួយឧបត្ថម្ភ ដល់សាលាក្រីក្រមួយនេះសូមទំនាក់ទំនងដោយផ្ទាល់លេខ ទូរស័ព្ទខាងលើ។
“This is Chher Teal Primary School that is located in Chher Teal village, Russei Srok commune, Peam Chor district, Prey Veng, Cambodia and is situated far away to the town and national road. This school is almost ruined, without the walls and its support is also wrecked. Whenever it has rain, teachers and all the students cannot teach and study in the class room because they are afraid that the school will collapse in any time”.
“Moreover, it is hot and produces too bright light to study at the noon. That’s why I would like to request to all charities both in domestic and overseas to help building a decent school for them. So they can learn without fear like other”.

Contact number: (+855)093 633-500 .

“ពួក​ខ្ញុំ​ចង់​បាន​សាលារៀន​ថ្មី​”!! នេះ​ជា​សារ​ក្មេង​ៗ​មួយ​ក្រុម​កំពុង​ត្រូវការ​សាលា​ដើម្បី​រៀន “ពួក​ខ្ញុំ​ចង់​បាន​សាលារៀន​ថ្មី​”!! នេះ​ជា​សារ​ក្មេង​ៗ​មួយ​ក្រុម​កំពុង​ត្រូវការ​សាលា​ដើម្បី​រៀន “ពួក​ខ្ញុំ​ចង់​បាន​សាលារៀន​ថ្មី​”!! នេះ​ជា​សារ​ក្មេង​ៗ​មួយ​ក្រុម​កំពុង​ត្រូវការ​សាលា​ដើម្បី​រៀន “ពួក​ខ្ញុំ​ចង់​បាន​សាលារៀន​ថ្មី​”!! នេះ​ជា​សារ​ក្មេង​ៗ​មួយ​ក្រុម​កំពុង​ត្រូវការ​សាលា​ដើម្បី​រៀន “ពួក​ខ្ញុំ​ចង់​បាន​សាលារៀន​ថ្មី​”!! នេះ​ជា​សារ​ក្មេង​ៗ​មួយ​ក្រុម​កំពុង​ត្រូវការ​សាលា​ដើម្បី​រៀន “ពួក​ខ្ញុំ​ចង់​បាន​សាលារៀន​ថ្មី​”!! នេះ​ជា​សារ​ក្មេង​ៗ​មួយ​ក្រុម​កំពុង​ត្រូវការ​សាលា​ដើម្បី​រៀន “ពួក​ខ្ញុំ​ចង់​បាន​សាលារៀន​ថ្មី​”!! នេះ​ជា​សារ​ក្មេង​ៗ​មួយ​ក្រុម​កំពុង​ត្រូវការ​សាលា​ដើម្បី​រៀន “ពួក​ខ្ញុំ​ចង់​បាន​សាលារៀន​ថ្មី​”!! នេះ​ជា​សារ​ក្មេង​ៗ​មួយ​ក្រុម​កំពុង​ត្រូវការ​សាលា​ដើម្បី​រៀន “ពួក​ខ្ញុំ​ចង់​បាន​សាលារៀន​ថ្មី​”!! នេះ​ជា​សារ​ក្មេង​ៗ​មួយ​ក្រុម​កំពុង​ត្រូវការ​សាលា​ដើម្បី​រៀន “ពួក​ខ្ញុំ​ចង់​បាន​សាលារៀន​ថ្មី​”!! នេះ​ជា​សារ​ក្មេង​ៗ​មួយ​ក្រុម​កំពុង​ត្រូវការ​សាលា​ដើម្បី​រៀន

ប្រភព៖ kqube

  • “ពួក​ខ្ញុំ​ចង់​បាន​សាលារៀន​ថ្មី​”!! នេះ​ជា​សារ​ក្មេង​ៗ​មួយ​ក្រុម​កំពុង​ត្រូវការ​សាលា​ដើម្បី​រៀន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/16  Category:កំសាន្ត
Tags: