Update: រដ្ឋប្រហារ​នៅ​ទួរគី រក​មិន​ទាន់​ឃើញ​អ្នក​នៅ​ពី​ក្រោយ​ខ្នង


យោធាមួយក្រុមក្នុងប្រទេសទួរគី កំពុងតែប៉ុនប៉ងធ្វើរដ្ឋប្រហារ ដើម្បីកែរដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាលដែលដឹកនាំដោយលោកប្រធានាធិបតី Recep Tayyip Erdogan ខណៈដែលក្រុមមន្ត្រីជាន់ខ្ពស់ក្នុងជួរយោធាជាច្រើនរូបទៀត ត្រូវបានគេចាប់ឃុំខ្លួននៅទីស្នាក់ការកណ្ដាលយោធាប្រចាំប្រទេស ។

ទោះជាយ៉ាងនេះក្ដី លោក Erdogan បានប្រកាសថា នេះគ្រាន់តែជាការបះបោររបស់យោធាមួយក្រុមតូចប៉ុណ្ណោះ ហើយរដ្ឋាភិបាលដែលបានបោះឆ្នោតត្រឹមត្រូវ នឹងអាចក្ដោបក្ដាប់ស្ថានការណ៍ឡើងវិញបាន ។ គ្រាប់បែក២គ្រាប់បានផ្ទុះនៅទីលាន Taksim កណ្ដាលទីក្រុងអ៊ីស្តាន់ប៊ុល និងសំឡេងផ្ទុះមួយផ្សេងទៀតត្រូវគេឮចេញពីអគាររដ្ឋសភា នៅទីក្រុង Ankara ។

រថក្រោះជាច្រើនគ្រឿង កងទ័ពជាច្រើននាក់ ត្រូវបានដាក់ពង្រាយតាមផ្លូវ ជាក់ស្ដែងអគាររដ្ឋាភិបាលមួយចំនួនត្រូវបានកាន់កាប់ដោយក្រុមយោធា អាកាសយានដ្ឋានអន្តរជាតិនៅទីក្រុង Ankara ត្រូវបានបិទ ស្ពានដ៏សំខាន់ឈ្មោះ Bosphorus ត្រូវគេយកយានយន្តយោធាបិទផ្លូវចេញចូល ហើយយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រជាច្រើន បន្តហោះក្រវែលរដ្ឋធានី Ankara ។

លោក Erdogan បានប្រកាសឲ្យប្រជាពលរដ្ឋចុះផ្លូវធ្វើការប្រឆាំងដោយសន្តិភាព ជាមួយនឹងក្រុមយោធាទាំងនោះ ដោយលោកបានប្រកាសថា “រដ្ឋាភិបាលដែលបោះឆ្នោតចេញពីការគាំទ្ររបស់ប្រជាជននេះ នឹងចុះចេញពីតំណែងភ្លាម បើសិនវាជាគំនិតរបស់ប្រជាជន”

មកទល់ពេលនេះ គេពុំទាន់ដឹងច្បាស់ទេថា រដ្ឋប្រហារដែលធ្វើឡើងលើកនេះ មាននរណាជាអ្នកនៅក្រោយខ្នងឲ្យច្បាស់ទេ ខណៈដែលក្រុមរដ្ឋាភិបាលប្រកាសថា ពេលនេះស្ថានការណ៍ទាំងឡាយនៅតែបន្តក្ដោបក្ដាប់ដោយរដ្ឋាភិបាលនៅឡើយទេ រីឯបញ្ជាការយោធាជាន់ខ្ពស់ប្រចាំប្រទេស លោកឧត្ដមសេនីយ៍ Hulusi Akar ក៏ត្រូវបានគេចាប់ឃុំខ្លួនដែរ ។

ច្បាប់អាជ្ញាសឹកត្រូវបានអនុវត្ត ហើយបម្រាមគោចរត្រូវបានក្រុមយោធាប្រកាសឲ្យប្រើជាផ្លូវការ ដោយសេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា គេបានឮសំឡេងផ្ទុះក្នុងអគាររដ្ឋសភា នារដ្ឋធានី Ankara ហើយទីក្រុងនេះ ត្រូវបានក្រុមប៉ុនប៉ងធ្វើរដ្ឋប្រហារ ប្រកាសដាក់ជាតំបន់គ្មានការហោះហើរ (no-fly zone) ៕

Update: រដ្ឋប្រហារ​នៅ​ទួរគី រក​មិន​ទាន់​ឃើញ​អ្នក​នៅ​ពី​ក្រោយ​ខ្នង Update: រដ្ឋប្រហារ​នៅ​ទួរគី រក​មិន​ទាន់​ឃើញ​អ្នក​នៅ​ពី​ក្រោយ​ខ្នង Update: រដ្ឋប្រហារ​នៅ​ទួរគី រក​មិន​ទាន់​ឃើញ​អ្នក​នៅ​ពី​ក្រោយ​ខ្នង
ប្រភព៖ kqube

  • Update: រដ្ឋប្រហារ​នៅ​ទួរគី រក​មិន​ទាន់​ឃើញ​អ្នក​នៅ​ពី​ក្រោយ​ខ្នង已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/16  Category:កំសាន្ត
Tags: