លោក​ហ៊ុន ម៉ា​ណែ​ត​ ​​ថ្កោលទោស​ចំពោះ​អំពើ​ឃាតកម្ម​​លើ​បណ្ឌិត​កែម ឡី

លោក​ហ៊ុន ម៉ា​ណែ​ត​ ​​ថ្កោលទោស​ចំពោះ​អំពើ​ឃាតកម្ម​​លើ​បណ្ឌិត​កែម ឡី

តាកែវ ​៖ ​លោក​ហ៊ុន ម៉ា​ណែ​ត កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៦ ​បាន​អញ្ជើញ​ជា​​​អធិបតីភាព​ ក្នុង​ពិធី​កាត់​ឫសសីមា ​និង​សម្ពោធ​សមិទ្ធផល​នានា​នៅ​វត្ត​ថ្មកែវ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

លោក​​បាន​ថ្លែង​ថា សមិទ្ធផល​ថ្មី​នៅ​ទី​នេះ បាន​កើត​ចេញពី​ទឹកចិត្ត​សទ្ធា​ជ្រះថ្លា​ និង​ការ​ខិតខំ​កសាង​រួមគ្នា​ពី​សំណាក់​សប្បុរសជន សម្រាប់​ប្រជាពលរដ្ឋ​ និង​កូនចៅ​ជំនាន់​ក្រោយៗ​ធ្វើ​បុណ្យទាន ដែល​នេះ​គឺជា​ការ​ចូល​រួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ជាច្រើន​របស់​ប្រជាពលរដ្ឋ។ យើង​អាច​កសាង​សមិទ្ធផល​លើ​គ្រប់​វិស័យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​ជាង​មុន​ កូនចៅ​ប្រជាពលរដ្ឋ​មានឱកាស​រៀន​សូត្រ​ដូច​សព្វ​ថ្ងៃ​នេះ​ គឺ​បាន​ដោយសារ​ឱកាស​ប្រទេសជាតិ​មាន​សុខ​សន្តិភាព សេរីភាព​សាសនា​ ក្រោម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា។

លោក​បន្ត​ទៀត​ថា សាសនា​បាន​ដើរតួ​សំខាន់​ណាស់​ក្នុង​ការអប់រំ​ផ្លូវចិត្ត ដែល​គ្រប​ដណ្ដប់​ និង​មាន​ឥទ្ធិពល​ក្នុង​ការ​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ល្អ​ប្រកបដោយ​សីលធម៌​គុណធម៌។ យើង​កុំ​ប្រៀបធៀប​កម្ពុជា​ជាមួយ​​អាមេរិក​ កូរ៉េ ប៉ុន្តែ​យើង​ប្រៀបធៀប​កម្ពុជា​កាលពី​០៥​ឆ្នាំ ១០​ឆ្នាំមុន​មានការ​រីកចម្រើន​ជាង​មុន ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​ជាង​មុន កូនចៅ​ប្រជាពលរដ្ឋ​មានឱកាស​រៀន​សូត្រ​ដូច​សព្វថ្ងៃ ​យើង​បាន​កសាង​សមិទ្ធផល​ច្រើនជាង​មុន។

ក្នុង​ឱកាស​នោះ​ដែរ ​លោក​ហ៊ុន ម៉ា​ណែ​ត ​ក៏​បាន​សម្ដែង ​ការ​សោកស្ដាយ​ចំពោះ​មរណភាព​របស់​លោក​បណ្ឌិត​ កែម ឡី និង​ចូលរួម​មរណទុក្ខ​ជាមួយ​គ្រួសារ​សព។ សូម​ថ្កោលទោស​ចំពោះ​អំពើ​ឃាតកម្ម​នេះ ​ដែល​គ្មាន​ប្រយោជន៍​អ្វី​ដល់​ជាតិ និង​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​វែកមុខ​ឃាតក​មក​ផ្ដន្ទាទោស។ សូម​មនុស្ស​មួយ​ចំនួន​កុំ​យក​មរណភាព​លោក​បណ្ឌិត កែម ឡី​ កេង​ចំណេញ​នយោបាយ វាយប្រហារ​ដល់​រដ្ឋាភិបាល អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​ក្នុង​រឿង​នេះ។ សូម​ឲ្យ​ប្រជាពលរដ្ឋ​ជឿ​ទុក​ចិត្ត​ និង​ទុក​លទ្ធភាព​ឲ្យ​សមត្ថកិច្ច​ធ្វើ​ការងារ​ជំនាញ​ដើម្បី​វែកមុខ​ឃាតក ​និង​អ្នក​ដែល​ពាក់ព័ន្ធ​មក​ផ្ដន្ទាទោស​តាមច្បាប់។ មកដល់​ម៉ោង​នេះ ប្រទេសជាតិ​យើង មាន​សន្តិសុខ ស្ថិរភាព សន្តិភាព​គឺ​បាន​មក​ដោយ​លំបាក​ដែល​ជា​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល​ និង​ផ្នែក​ដែល​ពាក់ព័ន្ធ​ទាំងអស់។

លោក​បញ្ជាក់​បន្ថែម​ថា អំពើ​ឃាតកម្ម​នេះ​បាន​ធ្វើ​ខាតបង់​ និង​ប៉ះពាល់​ដល់​មុខមាត់​ប្រទេសជាតិ​ដែល​ធ្វើ​ឲ្យ​មានការ​យល់ច្រឡំ​ពី​សំណាក់​មតិ​ជាតិ​និង​អន្តរជាតិ​ចំពោះ​សន្តិសុខ​សង្គម។ ដូច្នេះ​យើង​ពិតជា​មិន​ចង់​ឲ្យ​រឿង​ទាំងនេះ​កើតឡើង​នោះទេ ហើយ​យើង​ត្រូវ​ថែរក្សា​នូវ​សន្ត​សុខ ស្ថិរភាព សន្តិភាព និង​សមិទ្ធផល​ទាំងឡាយ​ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ។

កូនច្បង​របស់​សម្ដេច​តេជោ​រូប​នេះ ក៏បាន​អំពាវនាវ​ឲ្យ​សិស្សានុសិស្ស យុវជន ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ល្បែងស៊ីសង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខ្លួនឯង​ និង​សង្គម ហើយ​ត្រូវ​ខិតខំ​រៀន​សូត្រ​ឲ្យ​បាន​ពូកែ​ដើម្បី​ជួយ​ខ្លួនឯង គ្រួសារ​និង​សង្គមជាតិ៕