មន្ត្រី​បក្ស​ប្រឆាំង​ថា​លោក កែម ឡី បាន​ផ្ដល់​អនុសាសន៍​ជា​គោល​នយោបាយ​ជាច្រើន

គណបក្ស​សង្គ្រោះ​ជាតិ យក​អនុសាសន៍​របស់​លោក​បណ្ឌិត កែម ឡី អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម ដែល​ឃាតក​បាន​បាញ់​សម្លាប់ ធ្វើ​ជា​កម្មវិធី​នយោបាយ​របស់​ខ្លួន។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​ទី​១ រដ្ឋសភា លោក អេង ឆៃអ៊ាង បញ្ជាក់​ថា លោក​បណ្ឌិត កែម ឡី កាល​ពី​លោក​នៅ​រស់​រាន​មាន​ជីវិត បាន​ជួយ​រៀបចំ និង​ផ្តល់​អនុសាសន៍​ជាច្រើន​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ រួម​មាន គោល​នយោបាយ​វិមជ្ឈការ និង​អនុសាសន៍​ផ្សេងៗ​ទៀត។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រកាស​ជា​សាធារណៈ​នូវ​កម្មវិធី​នយោបាយ​នោះ​នៅ​ថ្ងៃ​ទី​១៨ កក្កដា ខាង​មុខ ដែល​ជា​ថ្ងៃ​រៀបចំ​ពិធី​អបអរ​សាទរ​ខួប ៤​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស។

សូម​ស្ដាប់​បទសម្ភាសន៍​រវាង​លោក ទីន ហ្សាការីយ៉ា នៃ​វិទ្យុ​អាស៊ីសេរី ជាមួយ​នឹង​លោក អេង ឆៃអ៊ាង មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អំពី​បញ្ហា​នេះ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។