ត្រចៀកកាំ ជួប​រឿងចម្រូងចម្រាស ដល់​ថ្នាក់​ចោទថា ភូតកុហក​?​

6 Videos


តាមប្រភពព័ត៌មាន All-Star Exploration បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ខ្សែភាពយន្តរឿង «គ្មានសេចក្តីស្រឡាញ់ផ្សេងទៀត» ដែលជាស្នាដៃដឹកនាំរឿងលើកទី ២ របស់កំពូលតារាសម្តែងចិន នាង ចាវ វៃ ហៅ ( Vicki Zhao ) ឬ នាង ត្រចៀកកាំ ដែលជាតួសម្តែងនៅក្នុងរឿងភាគចិនរឿង «ព្រះនាងវ៉ាន់ជូ» នោះ កំពុងតែជួបរឿងចម្រូងចម្រាសដោយសារមុននេះបន្តិចមានការប្រកាសនូវសមាសភាពតួសម្តែង ដែលក្នុងនោះរួមមាន តួសម្តែងតៃវ៉ាន់ដែលមាននិន្នាការលំអៀងទៅលើពួកក្រុមទាមទារឯករាជ្យតៃវ៉ាន់ និង តារាសម្តែងស្រីជប៉ុនគឺនាង Kiko Mizuhara ដែលជាសកម្មជនប្រឆាំងរដ្ឋាភិបាលចិន ។

P9

ត្រចៀកកាំ ជួប​រឿងចម្រូងចម្រាស ដល់​ថ្នាក់​ចោទថា ភូតកុហក​?​
ត្រចៀកកាំ ជួប​រឿងចម្រូងចម្រាស ដល់​ថ្នាក់​ចោទថា ភូតកុហក​?​

អ្នកលេងហ្វេសប៊ុកជាច្រើនបានបង្ហោះសារសុំឲ្យផ្អាកការដាក់បញ្ចាំងរឿង «គ្មានសេចក្តីស្រឡាញ់ផ្សេងទៀត» នេះ ហើយដើម្បីស្រាយបំភ្លឺរឿងដ៏ចម្រូងចម្រាស់នេះនាង ចាវ វៃ បានចេញមកប្រកាសបដិសេធដោយនាងបានបកស្រាយថា ចំពោះតួសម្តែងតៃវ៉ាន់ ដែលចោទថា មានការលំអៀងទៅពួកក្រុមទាទារឯករាជ្យតៃវ៉ាន់នោះ គឺជាពាក្យចចាមអារ៉ាម និង មិនមែនជារឿងពិតឡើយ ។ រីឯតារាសម្តែងស្រីជប៉ុននាង Kiko Mizuhara គឺពីពេលមុនៗមកក៏មិនដែលបានចូលរួមថតភាពយន្តរបស់នាងដែរ ។

ត្រចៀកកាំ ជួប​រឿងចម្រូងចម្រាស ដល់​ថ្នាក់​ចោទថា ភូតកុហក​?​

បន្ទាប់ពីការស្រាយបំភ្លឺរួចមកមានមនុស្សជាច្រើននៅសង្ស័យពីរឿងដែលនាង ចាវ វៃ និយាយថាតារាសម្តែងស្រីជប៉ុន នាង Kiko មិនដែលបានចូលរួមថតកុនរបស់នាង ។ ទាក់ទងក្នុងរឿងនេះដែរមាននារីវ័យក្មេងម្នាក់ដែលជាក្រុមការងារថតកុនបានទម្លាយឲ្យដឹងថា តាមពិតមុននេះ នាង Kiko ក៏ធ្លាប់បានចូលរួមថតរឿង «គ្មានសេចក្តីស្រឡាញ់ផ្សេងទៀត» ដែរ តែមិនច្រើនទេ គឺមានរយៈពេលតែ ១ ខែប៉ុណ្ណោះ ព្រោះនាងមិនមែន ជាតួសំខាន់នៅក្នុងភាពយន្តរឿងនេះឡើយ ។

ត្រចៀកកាំ ជួប​រឿងចម្រូងចម្រាស ដល់​ថ្នាក់​ចោទថា ភូតកុហក​?​

ដូច្នេះឈុតខ្លះៗរបស់តារាសម្តែងស្រីជប៉ុន រូបនេះត្រូវបានម្ចាស់ ផលិតកម្មកាត់ចោលអស់ហើយ ដោយប្តូរដាក់តួថ្មីមកជំនួសវិញ ៕

                                                                              គ ឡេង

  • ត្រចៀកកាំ ជួប​រឿងចម្រូងចម្រាស ដល់​ថ្នាក់​ចោទថា ភូតកុហក​?​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/16  Category:សិល្បៈ