ពេល​ចេញពី​ស្ថាប័ន WWE កំពូល​អ្នក​កីឡាកាស John Cena ចង់​ធ្វើជា​…

6 Videos

ក្រោយពីមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងក្នុងស្ថាប័នកីឡាកាស WWE ដ៏ល្បីលើពិភពលោក កំពូលអ្នកកីឡាកាស John Cena បានធ្វើឲ្យអ្នកគាំទ្រជាច្រើនស្រឡាញ់ពេញចិត្ត និង ធ្វើឲ្យប្រជាប្រិយភាពរបស់ខ្លួនហក់ដល់លំដាប់កំពូល ។

P9

ពេល​ចេញពី​ស្ថាប័ន WWE កំពូល​អ្នក​កីឡាកាស John Cena ចង់​ធ្វើជា​…

មិនត្រឹមតែមានការងារជាអ្នកកីឡាកាសល្បីម្នាក់ John Cenaក៏បានឈានជើងហក់ចូលវិស័យសិល្បៈផងដែរ ដោយលោកធ្លាប់បង្ហាញមុខក្នុងរឿងហូលីវូដល្បីៗមួយចំនួនដូចអ្នកកីឡាកាសល្បីៗមួយចំនួនទៀតដែរ ។ កាលពីពេលថ្មីៗនេះ Cena ថែមទាំងបានជាប់ឈ្មោះជាអ្នកកីឡាកាសដំបូងគេ ដែលនឹងធ្វើជាពិធីការក្នុងកម្មវិធីប្រគល់រង្វាន់ ESPY Awards 2016 នាពលខាងមុខនេះ ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកកីឡាកាសវ័យ ៣៩ ឆ្នាំរូបនេះ ក៏ទើបនឹងចូលរួមក្នុងនាមជាភ្ញៀវក្នុងកម្មវិធីអាមេរិកដ៏ល្បីរបស់ពិធីករ Kelly Ripa ផងដែរ ហើយ Cena ជឿថា រូបគេអាចនឹងជាមនុស្សត្រឹមត្រូវបំផុតសម្រាប់ជំនួសកន្លែងពិធីករ Michael Strahan ដែលបានចាកចេញពីកម្មវិធីនេះកាលពីខែឧសភា ។

ពេល​ចេញពី​ស្ថាប័ន WWE កំពូល​អ្នក​កីឡាកាស John Cena ចង់​ធ្វើជា​…

យ៉ាងណាក្តី ម្ចាស់ក្រវាត់ក្នុងស្ថាប័ន WWE ១៥ ដងរូបនេះក៏បានឲ្យដឹងដែរថា រូបគេគ្មានគម្រោងចាកចេញពីស្ថាប័នកីឡាកាសឡើយនាពេលនេះ ព្រោះសព្វថ្ងៃរូបគេពេញចិត្តអ្វីដែលខ្លួនកំពុងធ្វើ ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)