អតីត​និស្សិត​សាលា​តិច​ណូ៖ ”ខ្ញុំ​សម្រេច​ក្ដី​ប្រាថ្នា​អាហារូបករណ៍​បរទេស​ដោយសារ​ចង់​ជួយ​សម្រួល​ជីវភាព​គ្រួសារ”

សែម សូ​រី​យ៉ា​រង្សី​ អតីត​និស្សិត​ឆ្នាំ​ទី១សាលា​តិច​ណូ​ឆ្នាំ២០១៤- ២០១៥ សម្រេចចិត្ត​ឈោង​ចាប់​​អាហារូបករណ៍​ប្រទេស​វៀតណាម​ក្រោម​ហេតុផល​ជួយ​បន្ធូរ​បន្ទុក​គ្រួសារ​ដែល​មាន​ជីវភាព​ខ្វះខាត។

 

អតីត​និស្សិត​សាលា​តិច​ណូ៖ ”ខ្ញុំ​សម្រេច​ក្ដី​ប្រាថ្នា​អាហារូបករណ៍​បរទេស​ដោយសារ​ចង់​ជួយ​សម្រួល​ជីវភាព​គ្រួសារ”

 

ថ្លែងប្រាប់ Sabayអំពី​ថា​តើ​មូលហេតុ​អ្វី​ដែល​ជំរុញ​អោយ​ប្អូន​ចង់​បន្ត​ការសិក្សា​នៅ​ក្រៅ​ប្រទេស​ខណៈដែល​ខ្លួន​កំពុង​សិក្សា ក្នុង​ប្រទេស​នៅ​សាលា​មួយ​ដ៏​ល្អ​រួច​ទៅ​ហើយ យុវ​និស្សិត​ដដែល​បាន​ប្រាប់ថា​មាន​ហេតុផល​ច្រើន​ណាស់ ​ដែល​ឈានដល់​ការសម្រេចចិត្ត​បែបនេះ​តែ​មូលហេតុ​ចម្បង​បំផុត​ គឺ​កត្តា​គ្រួសារ។

 

“ខ្ញុំ​ពិបាកចិត្ត​ពេល​សុំ​លុយ​ម៉ាក់​ទៅ​រៀន….ចាំ​ម៉ាក់​បើកប្រាក់​ខែ​សិន​កូន។ ដោយ​ចង់​បន្ធូរ​បន្ទុក​ឪពុកម្ដាយ​ដែលមាន​ជីវភាព​មិនសូវ​ធូរធារ​ម្យ៉ាងទៀត​មាន​ប្អូន​ពីរ​នាក់​ទៀត​ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ។ ដូច្នេះ​គិតថា​ទោះជា​​អាហារូបករណ៍​​ប្រទេស​ណា​ក៏​បានដែរ​អោយតែ​អាចជួយ​សម្រួល​ការ​លំបាក​ឪពុកម្ដាយ​បាន។

 

អតីត​និស្សិត​សាលា​តិច​ណូ៖ ”ខ្ញុំ​សម្រេច​ក្ដី​ប្រាថ្នា​អាហារូបករណ៍​បរទេស​ដោយសារ​ចង់​ជួយ​សម្រួល​ជីវភាព​គ្រួសារ”

 

យុវ​និស្សិត​កូនច្បង​ក្នុង​គ្រួសារ​មួយ​ដែល​មាន​ឪពុកម្ដាយ​ជា​គ្រូបង្រៀន រម្លឹក ថា៖ “ក្រោយ​ជាប់​បាក់​ឌុប​នៅ​ឆ្នាំ២០១៤ ខ្ញុំ​បាន​ស្វះស្វែង​ប្រលង​ជាប់​ចូលរៀន​នៅ​សាលា​តិច​ណូ​ដោយ​ជ្រើស​យក​ជំនាញ​វិស្វករ​សំណង់​ស៊ីវិល​ជា​មុខវិជ្ជា​មួយ​ដែល​ខ្ញុំ​ចូលចិត្ត​ជាងគេ។ ប៉ុន្តែ​ ត្រូវ​ចំណាយ​សព្វបែបយ៉ាង​ទាំង​ការហូបចុក ការ​ស្នាក់នៅ ថ្លៃ​សាលា​និង ការ​ចំណាយ​ផ្សេងទៀត។ ក្រោយ រៀន​នៅ​សាលា​តិច​ណូ​បាន​មួយ​ឆ្នាំ​ខ្ញុំ​សម្រេចចិត្ត​ដាក់​ប្រលង​​អាហារូបករណ៍​​ទៅ​វៀតណាម។ ពេលនោះ​ខ្ញុំ​បានសម្រេច​បំណង​តាម​ការ​គ្រោងទុក​ដោយ​ជាប់​​អាហារូបករណ៍​​លើ​មុខវិជ្ជា​កំពុង​សិក្សា​ដដែល។

 

អតីត​សិស្ស​ពូកែ​គណិតវិទ្យា​ប្រចាំ​វិទ្យាល័យ​ជាស៊ីម​តាកែវ​រូបនេះ​បន្តថា៖ ”ខ្ញុំ​បាន​សាកសួរ​ព័ត៌មាន​ជាច្រើន​ពី​សិស្ស​ច្បង ការ​ទំនាក់ទំនង​សិស្ស​ច្បង​មាន​សារៈសំខាន់​ណាស់​ដើម្បី​ទទួល​បាន​ព័ត៌មាន​ស្ដីពី​អាហារូបករណ៍ម្យ៉ាងទៀត​សូម​ប្អូន​ឭ​កុំ​មើល​រំលង​លំ​ហាត់​ដែល​មាន​ក្នុង​សៀវភៅ​ក្រសួង​អប់រំ​ចេះ​លំ​ហាត់​ថ្នាក់​ទី ១២អោយ​ច្បាស់​ប្រលង​អាហារូបករណ៍ជាប់​ហើយ ”។

 

អត្ថ​ប​ទៈ ជិន វេន