​ថ្ងៃ​នេះ​ឧកញ៉ា​ឌួង ឆាយ​ នាំ​កូនប្រុស​ច្បង​ទៅ​វះកាត់​​​ម្ដង​ទៀត​នៅ​សិង្ហបុរី

គិតមកទល់ពេលនេះ កូនប្រុសច្បងឧកញ៉ាឌួង ឆាយ បានប្រើប្រាស់ពេលវេលា ព្យាបាលអស់ពេល៦ខែហើយ ដោយឆ្លងកាត់មន្ទីរពេទ្យនៅប្រទេសថៃ និង សិង្ហបុរី  ដែលមកដល់ពេលនេះកូនប្រុសរបស់គាត់ នៅមិនទាន់មក រកប្រក្រតីនៅឡើយ ដែលទាមទារការធ្វើការវះកាត់ម្ដងទៀត នៅមន្ទីរពេទ្យប្រទេសសិង្ហបុរី។

យោងតាមទំព័រហ្វេសបុករបស់ឧកញ៉ា ឌួង ឆាយ បានសរសេរនៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះថា “គេងឱបកូនប្រុសពៅខ្ញុំយប់នេះពីព្រោះស្អែកត្រូវត្រលប់ទៅប្រទេសសិង្ហបុរី បន្តការព្យាបាល និងវះកាត់កូនប្រុសច្បងខ្ញុំំណាហើយក៏សូមទោសបងប្អូនពូមីងដែលខ្ញុំមិនបានបង្ហោះរូបមួយរយៈខ្លីនេះពីព្រោះរវល់ការងារដែលមានបញ្ហាជាច្រើនក្នុងក្រុមហ៊ុនខ្ញុំត្រូវដោះស្រាយបញ្ចប់ដែលបន្សល់ទុករយៈពេល៦ខែកន្លងមកនេះ”៕
​ថ្ងៃ​នេះ​ឧកញ៉ា​ឌួង ឆាយ​ នាំ​កូនប្រុស​ច្បង​ទៅ​វះកាត់​​​ម្ដង​ទៀត​នៅ​សិង្ហបុរី ​ថ្ងៃ​នេះ​ឧកញ៉ា​ឌួង ឆាយ​ នាំ​កូនប្រុស​ច្បង​ទៅ​វះកាត់​​​ម្ដង​ទៀត​នៅ​សិង្ហបុរី
ប្រភព៖ kqube

  • ​ថ្ងៃ​នេះ​ឧកញ៉ា​ឌួង ឆាយ​ នាំ​កូនប្រុស​ច្បង​ទៅ​វះកាត់​​​ម្ដង​ទៀត​នៅ​សិង្ហបុរី已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/07/16  Category:ជីវិតនិងសង្គម
Tags: