ប្រធានាធិបតី​តួ​ក​គី ទៅដល់​ក្រុង​អ៊ី​ស្តង់​ប៊ុល ខណៈ​រដ្ឋប្រហារ​យោធា​បរាជ័យ

ប្រធានាធិបតី​តួ​ក​គី លោក Recep Tayyip Erdogan បាន​ទៅដល់​ទីក្រុង​អ៊ី​ស្តង់​ប៊ុល នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា​នេះ បន្ទាប់ពី​យោធា​មួយក្រុម បានធ្វើ​រដ្ឋប្រហារ​ដើម្បី​ទម្លាក់​រដ្ឋាភិបាល​។ យោធា​បានដាក់​ប្រទេស​ក្រោម​ច្បាប់អាជ្ញាសឹក និង​បានប្រកាសថា ខ្លួន​គ្រប់គ្រង​ទឹកដី​ជាច្រើន​ផងដែរ​។

​លោក Erdogan ដែល​លេចមុខ​នៅ​ព្រលានយន្តហោះ Ataturk និយាយថា លោក នឹងមិន​ទៅណា​ទេ ហើយ​អ្នក​ដែល​នៅ​ពីក្រោយ​រដ្ឋប្រហារ​នេះ នឹងត្រូវ​ទទួលខុសត្រូវ ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​។ យ៉ាងណាក្ដី បើតាម​ទូរទស្សន៍ Al Jazeera អ្នកនាំពាក្យ​ទីភ្នាក់ងារ​ចារកម្ម​តួ​ក​គី បាន​ប្រាប់​ទូរទស្សន៍ NTV ថា ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ បាន​បរាជ័យ​៕ អត្ថបទ៖ ថ្មីៗ


Related Posts