ឆ​យី ត្អូញត្អែរ​ថា ​ចូល​ដល់​ខែ​នេះ​ នាង​ជួប​រឿង​ស៊យ​ផ្ទួនៗ​គ្នា​

ឆ​យី ត្អូញត្អែរ​ថា ​ចូល​ដល់​ខែ​នេះ​ នាង​ជួប​រឿង​ស៊យ​ផ្ទួនៗ​គ្នា​



ភ្នំពេញ ៖ អ្នក​មេម៉ាយ​រូប​ស្រស់​សម្រស់​នៅតែ​ទាក់ទាញ​អ្នកនាង ឆ​យឺ ថ្មីៗ​នេះ​ បាន​ត្អូញត្អែរ​ថា​ចូល​ដល់​ខែកក្កដា​នេះ ​ភ្លាម​ នាង​ក៏​ត្រូវ​ជួប​រឿង​ស៊យ​ផ្ទួនៗ​គ្នា​ ខណៈ​កូនស្រី​របស់​នាង​ឈឺ​មិនទាន់​ជា​សះស្បើយ​ផង ​ក៏​ធ្លាក់​ចូលខ្លួន​នាង​ម្តង​។ មិនតែប៉ុណ្ណោះ ​គឺ​ត្រូវ​បង់ខាត​លុយ​អស់​មួយ​ចំនួនទៀត។

ឆ​យី ត្អូញត្អែរ​ថា ​ចូល​ដល់​ខែ​នេះ​ នាង​ជួប​រឿង​ស៊យ​ផ្ទួនៗ​គ្នា​

អតីតតារា​សម្ដែង​មានឈ្មោះ​ជា​មេម៉ាយ​កូន​មួយ​ចាយ​រាង​អ្នកនាង ឆ​យី បាន​សរសេរ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ ដោយ​រៀបរាប់​ថា និយាយ​ពី​ថា​ ចូល​ខែ​ថ្មី​នេះ​ ស៊យ​ដល់​កម្រិត​ហើយ​កូន​ឈឺ​មិនទាន់​ជា​ផង​ចូល​ដល់​ម៉ែ​ឈឺ​ម្តង​។ រឿង​នេះ​មធ្យម​ទេ​ តែ​ងំ​នោះ​ គឺ​ត្រូវ​បង់ខាត​លុយ​១៨០​ដុល្លារ​ដោយ​មិន​គួរ​ខាតបង់​សោះ ហ៊ីម​…!​សង្ឃឹមថា ​បន្ទាប់​ពី​នេះ ​កូន​នឹង​ឆាប់​ជា​ណា … គ្រប់​យ៉ាង​ទុក​ឲ្យ​ mummy ជា​អ្នកទទួល​ម៉ាក់ៗ​អាច​ធ្វើ​បាន​ណា​ទ្រាំៗ​ៗ។

ឆ​យី ត្អូញត្អែរ​ថា ​ចូល​ដល់​ខែ​នេះ​ នាង​ជួប​រឿង​ស៊យ​ផ្ទួនៗ​គ្នា​

យ៉ាងណាមិញ​ទោះបីជា​អ្នកនាង ឆ​យី ប្រកាស​ថា ​ជួប​រឿង​ស៊យ ​ត្រូវ​ខាតបង់​ប្រាក់​អស់​ចំនួន​១៨០​ដុល្លារ​ក៏​ពិតមែន ​ប៉ុន្តែ​នាង​មិនបាន​បញ្ជាក់​ប្រាប់​លុយ​នេះ ​ត្រូវ​ខាត​លើ​អ្វីមួយ​ឲ្យ​ច្បាស់​នៅឡើយ​ទេ​ ខណៈ​មហាជន​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​ ក៏បាន​ផ្ញើ​សារ​សួរនាំ​ពី​រឿង​នេះ​ផង​នោះ។

ឆ​យី ត្អូញត្អែរ​ថា ​ចូល​ដល់​ខែ​នេះ​ នាង​ជួប​រឿង​ស៊យ​ផ្ទួនៗ​គ្នា​

តាម​ការ​កត់សម្គាល់​មួយ​រយៈ​ពេល​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ របស់​អតីត​តារា​ស្រី​អ្នកនាង ឆ​យី ភាគច្រើន​នៃ​ការ​បង្ហោះ​ គឺ​តែ​បង្ហោះ​និយាយ​ពី​ការ​តស៊ូ​របស់​នាង ​ក្នុង​ការ​រកស៊ី​ ដើម្បី​ចិញ្ចឹម​កូនស្រី​ ដែល​មាន​វ័យ​ប្រមាណ​ជាង​១​ខួប​ហើយ​នោះ​។ ដោយហេតុថា ​ចាប់​តាំងពី​នាង​មាន​ផ្ទៃពោះ​រហូត​មកទល់​ពេលនេះ ​បុរស​ជា​ស្វាមី​ និង​ត្រូវជា​ឪពុក​កូនស្រី​របស់​នាង​នោះ ​ពុំ​ត្រូវ​បាន​បង្ហាញ​អត្ត​សញ្ញាណ ​ឬ​បង្ហាញ​ទំនួល​ខុសត្រូវ​ ជួយ​ចិញ្ចឹម​កូនស្រី​នាង​ឡើយ។

ឆ​យី ត្អូញត្អែរ​ថា ​ចូល​ដល់​ខែ​នេះ​ នាង​ជួប​រឿង​ស៊យ​ផ្ទួនៗ​គ្នា​

សូម​បញ្ជាក់​ថា ​អ្នកនាង ឆ​យី គឺ​ចាប់​តាំងពី​ធ្លាយ​ដំណឹង ​នៃ​ការ​មាន​ផ្ទៃពោះ​អត់​ប្តី​នោះ​មក​អាជីព​សិល្បៈ​របស់​នាង ​គឺ​ត្រូវ​បាន​ផ្ដាច់​ទាំងស្រុង​ ហើយ​គេ​ក៏​ពុំ​ដឹង​ទេ​ថា ​តើ​នាង​នឹង​វិល​ចូល​វិស័យ​សិល្បៈ​វិញ​ឬមួយ​យ៉ាងណា​នៅឡើយ​ទេ​។ ខណៈ​បច្ចុប្បន្ន​នាង​ក៏​មាន​មុខរបរ​ផ្ទាល់ខ្លួន​គឺ​ការ​ដាក់​លក់​ផលិតផល​ថែរក្សា​សម្ផស្ស​តាម​ប្រព័ន្ធ​អន​ឡាញ​ដែរនោះ​​៕ ឆ​យី ត្អូញត្អែរ​ថា ​ចូល​ដល់​ខែ​នេះ​ នាង​ជួប​រឿង​ស៊យ​ផ្ទួនៗ​គ្នា​

ឆ​យី ត្អូញត្អែរ​ថា ​ចូល​ដល់​ខែ​នេះ​ នាង​ជួប​រឿង​ស៊យ​ផ្ទួនៗ​គ្នា​

ឆ​យី ត្អូញត្អែរ​ថា ​ចូល​ដល់​ខែ​នេះ​ នាង​ជួប​រឿង​ស៊យ​ផ្ទួនៗ​គ្នា​