សាលាដំបូង​ខេត្ត​កោះកុង​៣​រូប ត្រូវ​ផ្លាស់ប្ដូរ និង​ទទួល​តំណែង​ថ្មី​

សាលាដំបូង​ខេត្ត​កោះកុង​៣​រូប ត្រូវ​ផ្លាស់ប្ដូរ និង​ទទួល​តំណែង​ថ្មី​

កោះកុង ៖ មន្ត្រី​សាលាដំបូង​ខេត្ត​កោះកុង​ចំនួន​៣​រូប ដែល​រួមមាន​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល និង​អនុប្រធាន​ចំនួន​២ ត្រូវ​បាន​ធ្វើ​ពិធី​ផ្លាស់ប្ដូរ ​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ ក្រោម​អធិបតី លោក​ សូ ចាន់​ធី អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង លោក​ ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង។

យោង​ប្រកាស​លេខ​០៩៥ ប្រក​/​ន​៥ របស់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បានសម្រេច​តែងតាំង លោក ស៊ូ សុវណ្ណ​រ៉ា ជា​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលាដំបូង​ខេត្ត​កោះកុង លោក ឈឹ​ន ឡុង ជា​អនុប្រធាន​លេខាធិការដ្ឋាន លោក អ៊ូច ជ្រិ​ន ជា​អនុប្រធាន​លេខាធិការដ្ឋាន។

ក្នុង​ឱកាស​នោះ លោក​ សូ ចាន់​ធី អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ថ្លែង​ផ្ដែផ្ដាំ​ថា គ្រប់​លេខាធិការដ្ឋាន​រដ្ឋបាល​សាលាដំបូង និង​សាមីខ្លួន ត្រូវ​អនុវត្តន៍​ប្រកាស​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់៕