វិធីធ្វើ ៖ ប៉ក​ពៀរ​ស្ពៃក្តោប​ផ្សិត​ចិញ្ច្រាំ

វិធីធ្វើ ៖ ប៉ក​ពៀរ​ស្ពៃក្តោប​ផ្សិត​ចិញ្ច្រាំ

គ្រឿងផ្សំ

-ស្ពៃក្តោបស ៦ សន្លឹក
-សាច់ប៉ាតេ ១០០ ក្រាម
-ផ្សិតក្រៀមត្រាំទឹក ៦ ផ្សិត
-ការ៉ុត ១០០ ក្រាម
-មីសួត្រាំទឹក ២០០ ក្រាម
-ជីរវ៉ាន់ស៊ុយ ២ ដើម
-ល្ងសលីង ១ ស្លាបព្រាបាយ
-ប្រេងផ្សិត ២ ស្លាបព្រាបាយ
-ទឹកស៊ីអ៊ីវ ២ ស្លាបព្រាបាយ
-ស្ករស កន្លះស្លាបព្រាបាយ
-ប្រេងល្ង ១ ស្លាបព្រាបាយ
-ម្រេចម៉ដ្ឋ កន្លះស្លាបព្រា
-ប្រេងរុក្ខជាតិ ២ ស្លាបព្រាបាយ

វិធីធ្វើ៖

-យកសាច់ប៉ាតេ ផ្សិតក្រៀម ការ៉ុត និង មីសួ ទៅចិញ្ច្រាំដាច់ដោយឡែកពីគ្នា ។
-បើកភ្លើងល្មមៗចាំខ្ទះក្តៅចាក់ប្រេងឆាចូលរួចបង់ផ្សិតនិងសាច់ប៉ាតេឆាឱ្យឆ្អិនល្មមដោយបន្ថែមរសជាតិជាមួយប្រេងផ្សិត ស្ករស ទឹកស៊ីអ៊ីវ និង ម្រេចម៉ដ្ឋ ។
-បន្ទាប់មកដាក់ការ៉ុត និង មីសួ រួចឆាឱ្យឆ្អិនសឹមបិទភ្លើង ។
-ដាំទឹកឱ្យពុះទើបស្រុះស្ពៃក្តោបប្រហែល ២ នាទី រួចស្រង់ចម្រោះទឹក ។
-ត្រដាងស្លឹកស្ពៃក្តោបលើជ្រញ់ដួសគ្រឿងឆារាយឱ្យស្មើពីលើរួចហើយរុំឱ្យដូចការរុំប៉កពៀរនិងកាត់ជាកង់ៗរួចយកមកតម្រៀបដាក់ចាន ។
-ស្រោចប្រេងល្ងបន្តិចពីលើនិងរោយល្ងលីងនិងស្លឹកជីរវ៉ាន់ស៊ុយពីលើផងដែរមុននឹងទទួលទានទាន់នៅក្តៅៗ ។

គន្លឹះសុខភាព ៖ ស្ពៃក្តោបជាអាហារដែលមានសារជាតិសរសៃដែលជួយឱ្យអាការទល់លាមកនិងហើមពោះបានធូរស្បើយ ។ ម្យ៉ាងទៀតវាក៏សម្បូរដោយអាស៊ីដហ្វូលិចដែលជាសារធាតុចិញ្ចឹមដល់ទារកក្នុងផ្ទៃនិងជាធាតុផ្សំដ៏សំខាន់របស់គោលិកាឈាមក្រហមផងដែរ ៕

ប្រភព៖ pmhotnews

  • វិធីធ្វើ ៖ ប៉ក​ពៀរ​ស្ពៃក្តោប​ផ្សិត​ចិញ្ច្រាំ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/16  Category:ចំនេះដឹង
Tags: