រន្ធត់ មានការធ្វើរដ្ឋប្រហារយោធា ក្នុងប្រទេសតួកគី អ្នកស្លាប់កើនដល់ ៤២នាក់ (មានវីដេអូ)

តួកគី៖ កាលពីម្សិលមិញនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលមានការធ្វើរដ្ឋប្រហារយោធា ក្នុងទីក្រុងអង់ការ៉ា ដោយមានសូរសម្លេងផ្ទុះ និងកាំភ្លើងបាញ់ជាច្រើនគ្រាប់។

យោងតាមប្រភពបានឱ្យដឹងថា មានប៉ូលិសចំនួន ១៧ នាក់ត្រូវបានស្លាប់ ពីការវាយប្រហារ ដោយឧទ្ធម្ភាចក្រ ទៅក្នុងទីស្នាក់ការប៉ូលិស ក្នុងទីក្រុងអង់ការ៉ា ហើយឧទ្ធម្ភាចក្ររបស់ទាហាន ក៏បានត្រូវវាយប្រហារ ដោយយន្តហោះចម្បាំងវិញផងដែរ។ បន្ទាប់ពីហេតុការណ៍នេះ មានទាហានច្រើននាក់ បានចុះមកគ្រប់គ្រងស្ថានភាព ដោយបិទច្រកចូលស្ពាន Bosphorus នៃទីក្រុងអង់ការ៉ា ហើយការធ្វើរដ្ឋប្រហារនេះដែរ គឺជាការគ្រប់គ្រងនៃក្រុមប្រឹក្សាសនិ្តភាព ដោយពួកគេលើកថា គឺជាការគ្រប់គ្រង ដើម្បីលទិ្ធប្រជាធិបតេយ្យ សិទិ្ធមនុស្ស និងសេរីភាព។

ទោះបីយ៉ាងណាក៏ដោយ នាយករដ្ឋមន្រ្តីរបស់តួកគី Binali Yildirim បានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងមិនអនុញ្ញាត ឱ្យមានគំនិតផ្តួចផ្តើមមួយណា មកបង្អាក់ក្នុងលទ្ធិប្រជាធិបតេយ្យឡើយ។ ទនឹ្ទមនឹងនោះដែរ លោកប្រធានាធិបតីរបស់តួកគី លោក Tayyip Erdogan បានបង្ហាញខ្លួនលើស្ថានីយ៍ទូរទស្សន៍តួកគី NTV តាមរយៈ Facetime ដោយបានថ្លែងថា ការធ្វើរដ្ឋប្រហារនេះ គឺជាការប៉ុនប៉ងបះបោរ របស់ទាហានមួយចំនួន និងវាជាទង្វើរលើកទឹកចិត្ត ដោយ រចនាសម្ព័ន្ធប៉ារ៉ាឡែលមួយ។ មួយវិញទៀត លោកបានស្បថថា នឹងសងសឹក ដល់អ្នកដែលត្រូវទទួលខុសត្រូវលើរឿងនេះ។

តាមប្រភពបានបនែ្ថមទៀតដែរថា មានការលេចឡើងសម្លេងកាំភ្លើងបាញ់គ្នាទៅវិញទៅមក រវាងកងកម្លាំងប៉ូលិសរដ្ឋាភិបាល និងកងទ័ពទាហាន ក្នុងទីក្រុង អ៊ីស្តង់ប៊ូល នៅក្បែរកន្លែងមន្រី្តយោធា ហើយស្ពានចូលទីក្រុង អ៊ីស្ពង់ប៉ូល ត្រូវបានបិទ ដោយកងទ័ពសន្តិសុខ ហើយច្រកទ្វារចូលអាកាសយាន្តដ្ឋាន ក៏ត្រូវបានបង្ខាំង ដោយរថក្រោះ ដែលធើ្វឱ្យជើងយន្តហោះទាំងអស់ត្រូវបាន បញ្ឈប់ការហោះហើរ។

គួរបញ្ជាក់ដែរថា ក្នុងហេតុការណ៍ដ៏រន្ធត់នេះ មានអ្នកគាំទ្ររបស់ប្រធានាធិបតីរបស់ Tayyip Erdogan ជាច្រើននាក់ បានធើ្វការប្រឆាំង និងសកម្មភាពរបស់ទាហានទាំងនោះ នៅលើផ្លូវទីក្រុងអ៊ីស្តង់ប៊ូល នឹងទីក្រុងអង់ការ៉ា ហើយការប្រឆាំងនេះ ក៏លេចមានឡើងសម្លេងផ្ទុះ និងសូរកាំភ្លើងបាញ់ជាច្រើនគ្រាប់។

យ៉ាងណាមិញ ព័ត៌មានចុងក្រោយ បានបង្ហាញថា ចំនួនអ្នកស្លាប់កើនឡើងដល់ ៤២នាក់ ដែលមានប៉ូលិស ១៧រូប៕

ប្រភពពី  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រន្ធត់ មានការធ្វើរដ្ឋប្រហារយោធា ក្នុងប្រទេសតួកគី អ្នកស្លាប់កើនដល់ ៤២នាក់ (មានវីដេអូ)
នាយករដ្ឋមន្រ្តីរបស់តួកគី Binali Yildirim

រន្ធត់ មានការធ្វើរដ្ឋប្រហារយោធា ក្នុងប្រទេសតួកគី អ្នកស្លាប់កើនដល់ ៤២នាក់ (មានវីដេអូ)
ប្រធានាធិបតីតួកគី លោក Tayyip Erdogan

សកម្មភាពនានាក្នុងប្រព្រឹតិ្ដការណ៍ធ្វើរដ្ឋប្រហារយោធា