សំណាងណាស់​ ! Messi ខុស​ពេល​តែ​មួយ​ថ្ងៃ​កុំអី​ភ័យ​បុក​ពោះ​នៅ​ទួគី​

ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Barcelona គឹកីឡាករ Lionel Messi បានសម្រេចលុបចោលជើងហោះហើរទៅកាន់ប្រទេសទួគីនៅថ្ងៃសៅរ៍ ខណៈប្រទេសមួយនោះកំពុងត្រូវបានយោធាធ្វើរដ្ឋប្រហារ ។

តាមគម្រោង Messi និងត្រូវធ្វើដំណើរទៅកាន់ទួគី នៅថ្ងៃសៅរ៍នេះដើម្បីធ្វើប្រកួតសប្ដាហ៍សប្បុរសមួយដែលរៀបចំដោយកីឡាករ Eto’o នៅក្នុងទីក្រុង Antalya តែដោយខុសពេលគ្នាតែបន្តិចប៉ុននោះគឺយប់ថ្ងៃសុក្រក្រុមយោធោក៏បានធ្វើរដ្ឋប្រហារតែម្ដង ខណៈបច្ចុប្បន្នរថក្រោះ ក៏ដូចជា ទាហានកំពុងដាក់ពង្រាយនៅក្នុងរាជធានី Ankara ។

យ៉ាងណាតាមការបង្ហោះ Barcelona តាមរយៈ Twitter បានបញ្ជាក់ថាកីឡាកររបស់ខ្លួនគឺ Leo Messi និង Andre Iniesta មិនស្ថិតក្នុងប្រទេសទួគីនោះទេ ។ ក៏ប៉ុន្តែកីឡាករ Arda Turan និងអតីតកីឡាករ Barcelona មួយចំនួនដូចជា Carlos Puyol , Deco , Eric Abidal , Eto’o សុទ្ធនៅក្នុងប្រទេសទួគី ប៉ុន្តែតាមការទំនាក់ទំនងបានឲ្យដឹងថាពួកគេគឺនៅឆ្ងាយពីកន្លែងដែលគ្រោះថ្នាក់នោះ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • សំណាងណាស់​ ! Messi ខុស​ពេល​តែ​មួយ​ថ្ងៃ​កុំអី​ភ័យ​បុក​ពោះ​នៅ​ទួគី​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/07/16  Category:កីឡា
Tags: