ពេជ្រ សោភា បញ្ចេញ​ពាក្យ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​

6 Videos


ថ្មីៗនេះ អ្នកនាង ពេជ្រ សោភា ដែលជាតារាចម្រៀងមួយរូប ប្រចាំផលិតកម្មរស្មីហង្សមាស បានបង្ហោះសារដែលបង្កប់ទៅដោយន័យចំឡែកនិងគួរឲ្យភ្ញាក់ផ្អើលធ្វើឲ្យអ្នកធ្លាប់ស្គាល់និងគាំទ្រនាងមានការចាប់អារម្មណ៍និងឆ្ងល់ថាហេតុអ្វីនាងបញ្ចេញសារយ៉ាងដូច្នេះ ។តាមរយៈទំព័រហ្វេសប៊ុកផេករបស់នាងកាលពីម្សិលមិញនេះនាងបានសរសេរសារយ៉ាងខ្លីមួយ ភ្ជាប់ជាមួយនឹងរូបថតមួយសន្លឹក នៅមុខផ្នូរ ឪពុករបស់នាងថា៖ «សុំទោសពុក កូននៅអត់បានយូរ ព្រោះកូន…….»

P9

ពេជ្រ សោភា បញ្ចេញ​ពាក្យ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​

សារនោះបានធ្វើឲ្យអ្នកគាំទ្រលើរូបនាងជាច្រើនមានការបារម្ភយ៉ាងខ្លាំងដោយយល់ថា ពេជ្រ សោភា ពេលនេះនាងកំពុងតែចង់ធ្វើអ្វីឬមានបញ្ហាអ្វីចំពោះនាងឡើយ? ។ គេសង្កេតឃើញមានអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិ “Comment” លើកទឹកចិត្តនាង ជាច្រើន ព្រោងព្រាតដែលខ្លះជួយលើកទឹកចិត្ត,ខ្លះឲ្យបន្តប្រឹងតស៊ូក្នុងជីវិតកុំអស់សង្ឃឹម…ដូចជាខ្លះបានសរសេរ ថា៖ «កុំនិយាយចឹងអីបងភា ខ្ញុំចង់ឃើញបងច្រៀងបន្តទៀត ស៊ូៗណាបងជីវិតរបស់មនុស្សលោកកើត មកមានរស់មានស្លាប់ជារឿតធម្មតាទេ តែអ្វីដែលសំខាន់គឺ យើងត្រូវប្រើពេលដែលនៅសល់ឲ្យបានល្អ ទើបយើងមានសេចក្តីសុខ ខ្ញុំស្រលាញ់ និងគាំទ្របងរហូត I’m your fan b SP»«បងត្រូវរស់នៅឲ្យបានយូរ មានមនុស្សជាច្រើនទៀត កំពុងរង់ចាំបងនិពន្ធ Original Song ថ្មីៗទៀត បងកុំអស់សង្ឃឹមណាស៊ូៗណាបង» «ហេតុអី បងភា ចូលចិត្តនិយាយមិនឲ្យអស់ពាក្យចឹងបង ដឹងទេពួកយើងខ្ញុំបារម្ភពីបងប៉ុណ្ណា ស៊ូៗណាម៉ែមីខ្ញឹង» ។ គេមិនទាន់ឃើញមានការឆ្លើយតបឬបកស្រាយពីតារាចម្រៀងពេជ្រសោភានៅឡើយជុំវិញបញ្ហានេះ ។

ពេជ្រ សោភា បញ្ចេញ​ពាក្យ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​

គេចាំបានថាពីមុននោះ តារាចម្រៀងពេជ្រសោភាធ្លាប់បានបង្ហោះសារ ផ្តាំផ្ញើ ដល់អ្នកគាំទ្រនាង ដោយបង្ហាញពីអារម្មណ៏និងទឹកចិត្តនាងផ្ទាល់ពិសេសពីស្ថានភាពសុខភាពនាងធ្វើឲ្យមានការចាប់អារម្មណ៍ ច្រើនពីសំណាក់មហាជន ។ កន្លងទៅគឺមុនពេលទៅព្យាបាលខ្លួននាងបានបង្ហាញខ្លួនក្នុងឃ្លីបវីដេអូរយៈពេល ១១ នាទី ៣២ វិនាទីពេជ្រ សោភា ក្នុងសភាពស្លេកស្លាំងបាននិយាយផ្តាំផ្ញើដល់អ្នកគាំទ្ររូបនាងដោយមិនភ្លេចនិយាយ លេងសើចបែបកំប្លែងភ្ជាប់ជាមួយការរៀបរាប់ពីសុខភាពរបស់នាងនិងពីការងារដែលនាងត្រូវធ្វើបន្តនាថ្ងៃខាងមុខពេលដែលនាងជាសះស្បើយពីជំងឺដែលនាងចាត់ទុកថាដ៏អាក្រក់មួយនោះ ។

ពេជ្រ សោភា បញ្ចេញ​ពាក្យ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​

ក្នុងឃ្លីបវីដេអូនាងបានអរគុណដល់បណ្តាអ្នកដែលគាំទ្រដល់រូបនាងហើយតែងតែបារម្ភសួរសុខទុក្ខនាងនិងអង្វរដល់នាងថាមិនឲ្យឈប់ពីសិល្បៈតែនាងប្រាប់ថានាងមិនដែលគិតថាចង់ឈប់ទេព្រោះស្រឡាញ់ការច្រៀងដែលពេលនេះនាងនិងដេវីតធ្វើស្នាដៃខ្លួនឯងបានល្អមានការគាំទ្រច្រើនសប្បាយ ចិត្តតែដោយសារពេលនេះនាងឈឺត្រូវការពេលវេលាដើម្បីព្យាបាលខ្លួនសិនបើទទួលបានលទ្ធផលល្អនាងនឹងបន្តសិល្បៈទៀត។ផ្ទុយទៅវិញបើមិនជោគជ័យនាងពិតជាសោកស្តាយខ្លាំងណាស់ ។ ទោះយ៉ាងណាក៏នាងខំប្រឹងព្យាយាមតាមគ្រប់មធ្យោបាយគ្រាន់តែមិនទាន់ដឹងលទ្ធផលយ៉ាងណានៅឡើយទេ? ។

ពេជ្រ សោភា បញ្ចេញ​ពាក្យ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​

ពេជ្រ សោភា បាននិយាយថា៖ នៅពេលដែលនាងធ្លាក់ខ្លួនឈឺទើបដឹងច្បាស់ថាមានអ្នក ស្រឡាញ់,ចូលចិត្ត,អាណិត…ដល់នាងច្រើនដូច្នេះពេលនាងជាសះស្បើយនាងនឹងវិលចូលសិល្បៈវិញហើយ។នាងក៏បានច្រៀងបទ Status ខូចចិត្តដែរ ។ គេសង្កេតឃើញថាមួយរយៈនេះ ពេជ្រ សោភា បានបង្ហាញសកម្មភាពប្លែកៗដូចជាបានសរសេរ នៅលើហ្វេសប៊ុក កាលពីថ្មីៗនេះថា៖ ការងាររបស់ខ្ញុំត្រូវបានបញ្ចប់ហើយ ។ ប៉ុន្តែមិនមែនមានន័យថា ខ្ញុំឈប់ពីហង្សមាសទេ ប្រសិនជាឈប់ គឺខ្ញុំឈប់ពីសិល្បៈតែម្តង!» ។

ពេជ្រ សោភា បញ្ចេញ​ពាក្យ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​

តារាចម្រៀងស្រីដែលតែងទទួល បានការគាំទ្រពីទស្សនិកជនអ្នកនាង ពេជ្រ សោភា បាន បញ្ជាក់ថា« ខ្ញុំដូចជាមានអារម្មណ៍ធុញថប់ខ្លាំងណាស់ អំឡុងមួយរយៈពេលចុងក្រោយនេះ ។ ម្យ៉ាងបើ សិនខ្ញុំឈប់ពីសិល្បៈមែននោះ គឺចង់ទៅកន្លែងដែលឆ្ងាយ និងមានភាពស្ងប់ស្ងាត់ តែបញ្ហាដែលសំខាន់ ពេលនេះខ្ញុំមិនទាន់គិតអ្វីច្រើនទេ គ្រាន់តែចង់ប្រាប់ថា ចាប់ពីខែ ៨ (សីហា) រហូតដល់បំណាច់ឆ្នាំ ២០១៦ នេះ ប្រសិនជាបាត់មុខខ្ញុំ មិនឃើញឡើងច្រៀងលើឆាកតន្ត្រីនានានោះទេ គឺបានន័យថា ខ្ញុំឈប់ ពីសិល្បៈតែម្តង!» ៕ ដេវីត

ពេជ្រ សោភា បញ្ចេញ​ពាក្យ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​
ពេជ្រ សោភា បញ្ចេញ​ពាក្យ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​
ពេជ្រ សោភា បញ្ចេញ​ពាក្យ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​