ព្រះកាយ​ច័ន្ទ ត្រៀម​បង្វិច​ចាកចេញ​

6 Videos


នៅខ្វះតែប៉ុន្មានថ្ងៃទៀត ព្រះកាយច័ន្ទ នឹងឡើងយន្តហោះចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីរួមជាមួយមិត្តភក្តិសិល្បៈមួយចំនួន ហើយព្រះកាយច័ន្ទ ពិតជាភ័យខ្លាំងណាស់ ព្រោះជាលើកដំបូងហើយ ដែលនាងចេញទៅ សម្តែងនៅក្រៅប្រទេស ណាមួយសុខភាពរបស់នាងមិនសូវល្អផង ។

P9

ព្រះកាយ​ច័ន្ទ ត្រៀម​បង្វិច​ចាកចេញ​
ព្រះកាយ​ច័ន្ទ ត្រៀម​បង្វិច​ចាកចេញ​

ក្រៅពីត្រៀមខ្លួនឡើងយន្តហោះនិងត្រៀមខ្លួនចេញទៅសម្តែង ព្រះកាយច័ន្ទ ក៏បានត្រៀមកញ្ចប់ថ្នាំទៅជាមួយផងដែរ ។

ព្រះកាយ​ច័ន្ទ ត្រៀម​បង្វិច​ចាកចេញ​

បើតាមការរៀបរាប់របស់ ព្រះកាយច័ន្ទ បានឲ្យដឹងថា នាងត្រូវឡើងយន្តហោះនៅថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៦នេះ ដើម្បីទៅសម្តែងនៅប្រទេស អូស្ត្រាលី រួមជាមួយមិត្តភក្តិសិល្បៈមួយចំនួនទៀត ដូចជាលោក មាស សាលី ជិន វឌ្ឍនា និង កញ្ញា ទៀង មុំសុធាវី ពីព្រោះទូតបានផ្តល់ទិដ្ឋាការដល់ក្រុមនាងរួចរាល់ហើយ។

ព្រះកាយ​ច័ន្ទ ត្រៀម​បង្វិច​ចាកចេញ​

ចំណែកសំបុត្រយន្តហោះ ក៏បានទិញរួចរាល់ហើយដែរ រងចាំតែថ្ងៃឡើងយន្តហោះប៉ុណ្ណោះ ។ តាមគម្រោងនាងត្រូវសម្តែងនៅទីនោះរយៈពេលមួយខែ ។

ព្រះកាយ​ច័ន្ទ ត្រៀម​បង្វិច​ចាកចេញ​

ព្រះកាយច័ន្ទ បានបង្ហាញនូវអារម្មណ៍ភ័យផង អរផង មុនពេលចេញទៅប្រទេសអូស្ត្រា្លីថា នាងពិតជាភ័យខ្លាំងណាស់ ព្រោះសុខភាពរបស់នាងមិនសូវល្អផង តែទោះជាយ៉ាងណា នាងនឹងខិតខំប្រឹងប្រែងសម្តែងឲ្យបាន ល្អ និង អស់ពីសមត្ថភាព ។

ព្រះកាយ​ច័ន្ទ ត្រៀម​បង្វិច​ចាកចេញ​

ព្រះកាយច័ន្ទ បានត្រៀមបទចម្រៀងថ្មី ចាស់ ជាច្រើនបទ ដើម្បីច្រៀងនិងសម្តែងជូនបងប្អូនខ្មែរយើងនៅទីនោះ រាំលេងកំសាន្ត ជាពិសេសនាងបានត្រៀមរបាំចំនួនពីរដើម្បីបង្ហាញខ្មែរយើងនៅទីនោះបានទស្សនា៕

                                                                               អាលីណា

ព្រះកាយ​ច័ន្ទ ត្រៀម​បង្វិច​ចាកចេញ​

ព្រះកាយ​ច័ន្ទ ត្រៀម​បង្វិច​ចាកចេញ​