ចន ច័ន្ទលក្ខិណា ក្ដាប់​តំណែង​តួ​សំខាន់​ជា​មេធ្មប់​ក្នុង​រឿង «ចន្ទ្រា»

អ្នក​នាង​ ចន ច័ន្ទលក្ខិណា បាន​ក្ដោបក្ដាប់​​តួ​សំខាន់​មួយ​នៅ​ក្នុង​ខ្សែ​ភាព​យន្ត «ចន្ទ្រា» របស់​ផលិតកម្ម​អង្គរ​ភី​ក​ឈ័​រ ​Angkor Picture។ តាម​រយៈឈុត​មួយ​នៅ​ក្នុង​រឿង​«ចន្ទ្រា» អ្នកនាង លក្ខិណា គឺជា​ មេធ្មប់​ ហើយ​បាន​ប៉ុនប៉ង​សម្លាប់​តូតា ដើម្បី​ដណ្ដើម​ប្ដី​របស់​គេ។
 

ចុចអាន៖ «ចន្ទ្រា» ភាព​យន្ត​ខ្មែរ​បទដ្ឋាន 4.5K នឹង​ចេញ​បញ្ចាំង​ក្នុង​ពេល​ឆាប់​ៗ​នេះ

 
ចន ច័ន្ទលក្ខិណា ក្ដាប់​តំណែង​តួ​សំខាន់​ជា​មេធ្មប់​ក្នុង​រឿង «ចន្ទ្រា»

 

“ឈុត​នេះ​ខ្ញុំ​ថត​ជាង​កន្លះ​ឆ្នាំ​ហើយ គឺ​នៅ​ថ្មរូង កំពង់​ស្ពឺ ហើយ​ខ្ញុំ​បាន​ដើរ​តួ​ជា​មេធ្មប់ ហើយ​ខ្ញុំ​បាន​សម្លាប់​តូតា ដើម្បី​ដណ្ដើម​ប្ដី​របស់​នាង”។ នេះ​ជា​ការ​រៀបរាប់​អ្នក​នាង ចន ច័ន្ទលក្ខិណា ប្រាប់ Sabay នៅ​ព្រឹក​នេះ។

 

លក្ខិណា បាន​និយាយ​ទៀត​ថា “ខ្ញុំ​ដើរ​តួ​នេះ កាច​ផង ស្លូត​ផង ហើយ​រឿង​ចន្ទ្រា នេះ​មាន​ជាតិ​មុន​និង​ជាតិ​ក្រោយ ហើយ​ជាតិ​ដើម​ខ្ញុំ​កាច​ តែ​ជាតិ​ក្រោយ​ខ្ញុំ​ស្លូត​មែន​ទែន រួច​ហើយ​ខ្ញុំ​ទៅ​ជា​ខ្មោច​កាច​លើស​ដើម​ ខ្មោច​មាន​គំនុំ”។

 

ជាពិធី​ការិនី និង ជា​តារា​សម្ដែង​ត្រូវ​ប៉ាន់​តែ​រឿង​ឆ្នាសឆ្នើម​ បាន​និយាយ​ថា ខ្សែ​ភាព​យន្ត​ដែល​ត្រៀម​ចាក់​បញ្ចាំង​នៅ​អំឡុង​ខែ​កញ្ញា​ ខាង​មុខ​នេះ គឺ​មាន​ខ្លឹម​សារ​សំខាន់​​ធ្វើ​ល្អ​បាន​ល្អ ធ្វើ​អាក្រក់​បាន​អាក្រក់ គឺ​ជាតិ​មុន​ធ្វើ​អាក្រក់ ជាតិ​ក្រោយ​ត្រូវ​សង​បំណុល​កម្ម។

 

«ចន្ទ្រា» ភាពយន្ត​ខ្មែរ​បទដ្ឋាន4.5K កំពុងតែ​ត្រៀម​បង្ហាញខ្លួន ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ ថ្ងៃទី ០៩ ខែ ០៩ ឆ្នាំ២០១៦ ក្នុង​ប្រទេស​កម្ពុជា និង ៥ប្រទេស​ផ្សេងទៀត ក្នុង​នោះ​រួមមាន ប្រទេស​ថៃ វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និង ឡាវ​ជាដើម។

 

 

អត្ថបទ៖ វិបុត្រ