លោក យឹម សុវណ្ណ បញ្ជាក់ថា លោក​បណ្ឌិត កែម ឡី តែងតែ​ជំរុញ​ឲ្យ​អ្នកនយោបាយ​ធ្វើការ​ពិភាក្សាគ្នា​ដោយ​សន្តិវិធី​

មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្មីៗ​នេះ​បាន​បញ្ជាក់ថា​លោក​បណ្ឌិត កែម ឡី មិន​ត្រឹមតែ​ជា​អ្នកវិភាគ​នយោបាយ និង​សង្គម​ឯករាជ្យ​នៅ​កម្ពុជា និង​មានការ​ទទួលស្គាល់​ពីសា​ធារ​ណ​មតិ​ជាតិ និង​អន្តរជាតិ​នោះទេ តែ​លោក​បណ្ឌិត កែម ឡី ក៏​ជា​តួអង្គ​ដ៏​សំខាន់​ដែល​បាន​ចូលរួម​រក្សា​សន្តិភាព និង​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា​ផងដែរ ព្រោះ​លោក​បណ្ឌិត កែម ឡី តែងតែ​ជំរុញ​ឲ្យ​អ្នកនយោបាយ​ខ្មែរ​ធ្វើការ​ពិភាក្សាគ្នា​ដោយ​សន្តិវិធី​។​

លោក យឹម សុវណ្ណ បាន​ពន្យល់ថា ក្នុងនាម​ជា​អ្នកវិភាគ​ឯករាជ្យ​មួយរូប លោក​បណ្ឌិត កែម ឡី បាន​ផ្តល់នូវ​អនុសាសន៍​ល្អៗ​ជាច្រើន​សម្រាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​។ មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បានបញ្ជាក់​ពី​គោលជំហរ​ផ្ទាល់ខ្លួន​ថា លោក​តែងតែ​គាំទ្រ​ចំពោះ​អនុសាសន៍​របស់លោក​ប​ណ្ឌិ​ត កែម ឡី កន្លងមក​ដែល​បាន​ជំរុញ​ឲ្យ​អ្នកនយោបាយ​ធ្វើការ​ពិភាក្សាគ្នា​ដោយ​សន្តិវិធី​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​នានា និង​ឲ្យ​គោរព​នូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ច្បាប់ និង​សិទ្ធិមនុស្ស​។ លោក យឹម សុវណ្ណ បាន​សង្កត់ធ្ងន់ថា ការបាត់បង់​លោក​បណ្ឌិត កែម ឡី គឺជា​ការបាត់បង់​នូវ​បញ្ញវន្ត​ដ៏​ល្អ​និង​ធនធានមនុស្ស​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា ។​

​លោក យឹម សុវណ្ណ បាន​រំលឹកថា លោក​បាន​ចងចាំ​នូវ​អនុស្សាវរីយ៍​ជាច្រើន​ដែល​ធ្លាប់មាន​ជាមួយ​លោក​បណ្ឌិត កែម ឡី ក្នុងការ​ផ្លាស់ប្តូ​រមតិ​យោបល់​លើ​បញ្ហា​សង្គម សេដ្ឋកិច្ច និង​នយោបាយ​កម្ពុជា ។ លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា ក្នុងនាម​ជា​អ្នកវិភាគ​ឯករាជ្យ​មួយរូប លោក​បណ្ឌិត កែម ឡី បាន​ផ្តល់នូវ​អនុសាសន៍​ល្អៗ​ជាច្រើន​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​គួររំលឹកថា ប្រមាណ​មួយខែ​មុនគេ​បាញ់សម្លាប់ គឺ​លោក​បណ្ឌិត កែម ឡី ជាមួយ​ភរិយា​លោក បាន​ទៅសួរសុខទុក្ខ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ ០៣ ខែមិថុនា ឆ្នាំ ២០១៦​។ លោក​បណ្ឌិត កែម ឡី តែងតែ​ផ្តល់​គំនិតល្អៗ ជូន​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ជួយ​រៀបចំ​កម្មវិធី​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ ទន្ទឹមនឹងនេះ​លោក​បណ្ឌិត កែម ឡី ក៏មាន​បំណង​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ​តែ​បំណង​របស់លោក​ត្រូវ​បរាជ័យ​ដោយសារតែ​ត្រូវ​ឃាតក​បាញ់សម្លាប់​យ៉ាង​ព្រៃផ្សៃ​កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦៕

13599790_952967618154797_8075373754048906999_n 13600352_954071831377709_7916477282976582966_n 13645361_954071854711040_655167398812081732_n