ទៅអនាគត “ឌឹ​ រ៉ក់ The Rock” ប្រាប់​ថា​ចង់​ធ្វើ​ជា​ប្រធានា​ធិបតី​អាមេរិក

មិនត្រឹមតែជាអតីតកីឡាកាសដ៏មានកេរ្តិ៍ឈ្មោះមួយរូបទេ “ឌឹ រ៉ក់ The Rock” ថែមទាំងជាតារាភាពយន្តហូលីវូដ ដែលល្បីមិនចាញ់តារាជួរមុខឯទៀតនោះទេ។ បុរសមាឌធំចិត្តមិនតូចម្នាក់នេះនិយាយដោយផ្ទាល់មាត់ថា៖ “ថ្ងៃណាមួយ ប្រជាជនអាមេរិកនឹងបានឃើញ “ឌឹ រ៉ក់ The Rock” កំពុងតែចម្អិនអ្វីនៅសេតវិមានជាមិនខាន” ។

ទៅអនាគត “ឌឹ​ រ៉ក់ The Rock” ប្រាប់​ថា​ចង់​ធ្វើ​ជា​ប្រធានា​ធិបតី​អាមេរិក

ក្នុងបទសម្ភាសន៍មួយរបស់កម្មវិធី “អរុណសួស្តីអាមេរិកកាំង Good Morning America” យក្សធំវ័យ ៤៤ ឆ្នាំខាងលើបញ្ជាក់ប្រាប់លោក “ម៉ៃឃឺល ស្ត្រាហាន Michael Strahan” ថា គំនិតដែលចង់ធ្វើជាអ្នកនយោបាយទៅថ្ងៃអនាគតរបស់ខ្លួនគឺជាការពិតមួយ។ “ឌឹ រ៉ក់ The Rock” បន្ថែមទៀតថា៖ “បើខ្ញុំមានអារម្មណ៍ថាខ្ញុំអាចនឹងក្លាយជាមេដឹកនាំដ៏អស្ចារ្យម្នាក់ដែលអាចផ្លាស់ប្តូរ កែប្រែប្រទេសជាតិបាន នោះខ្ញុំនឹងធ្វើ” ។

ទៅអនាគត “ឌឹ​ រ៉ក់ The Rock” ប្រាប់​ថា​ចង់​ធ្វើ​ជា​ប្រធានា​ធិបតី​អាមេរិក

ក្តីស្រមៃមួយនេះរបស់អតីតយក្សលើសង្វៀន “ដាប់ប៊លយូ ដាប់ប៊លយូ អ៊ី WWE” រូបនេះហាក់នៅឆ្ងាយនៅឡើយ។ ចាំមើលថាតើទៅថ្ងៃមុខ គ្រប់គ្នាពិតជាបានឃើញយក្សធំម្នាក់នេះនៅសេតវិមានមែន ឬក៏យ៉ាងណា?

ប្រភព៖ mohameas

  • ទៅអនាគត “ឌឹ​ រ៉ក់ The Rock” ប្រាប់​ថា​ចង់​ធ្វើ​ជា​ប្រធានា​ធិបតី​អាមេរិក已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/16  Category:ជីវិតនិងសង្គម
Tags: