ប្រធានាធិបតី​ទួរគី​បង្ហាញ​ជនសង្ស័យ​នៅ​ពី​ក្រោយ​រដ្ឋប្រហារ គឺ​អតីត​អ្នក​នយោបាយ​ទួរគី​រស់​នៅ​អាមេរិក

ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានធ្វើការចោទប្រកាន់លើអតីតបព្វជិតសាសនាឥស្លាម លោក Fetullah Gulen ដែលបច្ចុប្បន្នកំពុងនិរទេសខ្លួន រស់នៅក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក ដោយបុគ្គលរូបនេះ ធ្លាប់មានឋានៈជាអតីតរដ្ឋមន្ត្រីក្រសួងសាសនានៅទួរគី និងជាអ្នកនយោបាយប្រឆាំងប្រធានាធិបតីបច្ចុប្បន្នមួយរូប ។
Fetullah Gulen ធ្លាប់ជាអ្នកនយោបាយមួយរូបនៅប្រទេសទួរគី ហើយបុរសវ័យ៧៥ឆ្នាំរូបនេះ ក៏ជាអ្នកមានខ្សែរយៈ និងឫសគល់ជ្រៅក្នុងវិស័យនយោបាយ ជួរកងទ័ព វិស័យតុលាការ និងប្រព័ន្ធផ្សព្វផ្សាយឯទៀតនាប្រទេសទួរគី ក៏ដូចជាមានឥទ្ធិពលលើប្រទេសកាន់សាសនាឥស្លាមជាច្រើនទៀតក្នុងលោកដែរ ។
លោក Erdogan បានចោទប្រកាន់ថា ទោះជាលោក Gulen រស់នៅក្នុងសភាពជាអ្នកនិរទេសខ្លួន នៅក្នុងរដ្ឋ Pennsylvaniaសហរដ្ឋអាមេរិកអស់ជាច្រើនឆ្នាំក៏ពិតមែន តែឥទ្ធិពលរបស់លោកនៅតែមាននៅឡើយទេ ។
កាលពីឆ្នាំ២០១៣ រវាងលោក Gulen និងលោក Erdogan ធ្លាប់ប្រកួតប្រជែងគ្នាឡើងកាន់អំណាច ដែលកាលនោះមន្ត្រីក្នុងវិស័យតុលាការ និងក្រុមអ្នកអនុវត្តច្បាប់ជាច្រើននាក់ ដែលស្មោះត្រង់នឹងលោក Gulen បានបើកការស៊ើបអង្កេតទ្រង់ទ្រាយធំមួយ ប្រឆាំងនឹងមនុស្សជំនិតរបស់លោក Erdogan ពាក់ព័ន្ធនឹងអំពើពុករលួយ ហើយយុទ្ធនាការនេះ ក៏មានពាក់ព័ន្ធនឹងកូនប្រុសលោកErdogan ២រូបផងដែរ ។
រហូតដល់ដើមឆ្នាំ២០១៤ ក្នុងពេលដែលលោក Erdogan មានប្រៀបជាង លោកបានបោសសម្អាតមន្ត្រីប៉ូលិសទួរគីអស់រាប់រយនាក់ ដែលបានពាក់ព័ន្ធនឹងការស៊ើបអង្កេតអំពើពុករលួយ កាលពីឆ្នាំ២០១៣ ។ ក្នុងរយៈពេល២ឆ្នាំក្រោយនេះ ប្រធានាធិបតី Erdoganបានធ្វើការបិទកាសែតប្រឆាំងរដ្ឋាភិបាលជាច្រើន ក៏ដូចជាបណ្ដេញអ្នកកែសម្រួលរបស់កាសែតប្រឆាំងទាំងនោះដែរ ។

តែទោះជាយ៉ាងនេះក្ដី មកទល់ពេលនេះ គេមិនទាន់បានបញ្ជាក់ពីមូលហេតុពិតប្រាកដ នៃរដ្ឋប្រហារនេះទេ ហើយគេក៏មិនទាន់បញ្ជាក់ច្បាស់លាស់ថា លោក Gulen ជាអ្នកនៅពីក្រោយខ្នង១០០%ដែរ វាគ្រាន់តែជាការចោទប្រកាន់របស់លោក Erdogan ប៉ុណ្ណោះ ៕

ប្រធានាធិបតី​ទួរគី​បង្ហាញ​ជនសង្ស័យ​នៅ​ពី​ក្រោយ​រដ្ឋប្រហារ គឺ​អតីត​អ្នក​នយោបាយ​ទួរគី​រស់​នៅ​អាមេរិក ប្រធានាធិបតី​ទួរគី​បង្ហាញ​ជនសង្ស័យ​នៅ​ពី​ក្រោយ​រដ្ឋប្រហារ គឺ​អតីត​អ្នក​នយោបាយ​ទួរគី​រស់​នៅ​អាមេរិក

ប្រភព៖ kqube

  • ប្រធានាធិបតី​ទួរគី​បង្ហាញ​ជនសង្ស័យ​នៅ​ពី​ក្រោយ​រដ្ឋប្រហារ គឺ​អតីត​អ្នក​នយោបាយ​ទួរគី​រស់​នៅ​អាមេរិក已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/16  Category:ជីវិតនិងសង្គម
Tags: