រដ្ឋ​ប្រហារ​យោធា​នៅ​ ទួរគី​ ធ្វើ​ឲ្យ​ ISIS​ សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​

ប្រសិនបើរដ្ឋប្រហារយោធាជោគជ័យ ហើយលោក តាយីប អីុឌូហ្កាន ជាអ្នកដែលបានដែលដឹកនាំប្រទេសតាំងពីឆ្នាំ ២០០៣ ត្រូវបានទម្លាក់ពីអំណាច នេះគឺជាការប្រែប្រួលធំបំផុតមួយនៅមជ្ឈិមបូព៌ា ក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅនេះ ហើយជាការប្រែប្រួលនយោបាយយ៉ាងឆាប់រហ័សរបស់សម្ព័ន្ធមិត្តអាមេរិក ដំណាលពេលដែលសង្គ្រាមកំពុងឆាបឆេះនៅក្បែរព្រំដែន។

ប៉ុន្តែប្រសិនបើរដ្ឋប្រហារបរាជ័យ ប្រទេស ទួរគី នឹងប្រឈមចំពោះអស្ថិរភាព ដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរនៅទូទាំងមជ្ឈិមបូព៌ាទាំងមូល ។ ម្យ៉ាងវិញទៀត ទោះជារដ្ឋប្រហារបរាជ័យ កិច្ចប្រឹងប្រែងប្រឆាំង ISIS នៅមជ្ឈិមបូព៌ា នឹងជួបឧបសគ្គដោយសារការជួយជ្រោមជ្រែងសហរដ្ឋអាមេរិក ត្រូវបានកាត់បន្ថយ និងធ្វើឲ្យមានការមិនទុកចិត្តទៅលើកងទ័ព ទួរគី ក្នុងសង្គ្រាមប្រឆាំង ISIS ហើយរដ្ឋាភិបាលលោក អ៊ីឌូហ្កាន ដែលបានរក្សាអំណាចឡើងវិញ ក៏មិនអាចមានភាពមុតស្រួចដូចមុនដែរ ។
សេតវិមាន ចេញសេចក្ដីថ្លែងការណ៍ភ្លាមៗប្រឆាំងនឹងរដ្ឋប្រហារ ក្នុងពេលមន្ត្រីរដ្ឋបាលលោក អូបាម៉ា កំពុងរង់ចាំលទ្ធផល ក្រោយពីមានសេចក្ដីរាយការណ៍ថា មានរដ្ឋប្រហារកើតឡើងក្នុងប្រទេស ទួរគី ។ ទួរគី គឺជាប្រទេសមួយក្នុងចំណោមប្រទេស ៣ នៅមជ្ឈិមបូព៌ា និងជាសមាជិកមួយរបស់ណាតូ ដែលគាំទ្រប្រទេស រុស្ស៊ី  ប៉ុន្តែជាប្រទេសសំខាន់មួយក្នុងសង្គ្រាមប្រឆាំង ISIS ពិសេស បានអនុញ្ញាតិឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានកងទ័ព ដើម្បីវាយប្រហារក្នុងប្រទេស អីុរ៉ាក់ និង ស៊ីរី ។
កងទ័ពរបស់ប្រទេស ទួរគី អះអាងថា ពួកគេបានដណ្ដើមអំណាចមកគ្រប់គ្រង ប៉ុន្តែលោកប្រធានាធិបតី តាយីប អីុឌូហ្កាន ប្រកាសថា ផែនការរដ្ឋប្រហារនោះ នឹងត្រូវបានរសាយទៅវិញ ចំណែកបាតុករប្រឆាំងរដ្ឋប្រហារបានដើរក្បួនតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធា ដោយពួកគេឡោមព័ទ្ធក្បួនរបស់កងទ័ព នៅលើដងផ្លូវក្នុងទីក្រុង អ៊ីស្តានប៊ុល ។

ប្រជាជនបានឆ្លើយតបតាមការអំពាវនាវរបស់លោកប្រធានាធិបតី អ៊ីឌូហ្កាន ឲ្យធ្វើការតវ៉ានៅតាមដងផ្លូវ ប្រឆាំងនឹងបទបញ្ជារបស់មេខ្លោងធ្វើរដ្ឋប្រហារ ជាអ្នកដែលអំពាវនាវឲ្យប្រជាជនសំងំនៅក្នុងផ្ទះ ។ រូបភាពបង្ហាញឲ្យឃើញប្រជាជនកំពុងប្រមូលផ្ដុំគ្នា និងស្រែកពាក្យស្លោកប្រឆាំង ស្របពេលដែលមានសំឡេងស្នូរកាំភ្លើងលាន់ឮឡើង រួមជាមួយនឹងសំឡេងផ្ទុះនៃគ្រាប់រ៉ុកកែត ក្នុងទីក្រុង អ៊ីស្តានប៊ុល និងទីក្រុង អង់ការ៉ា ។ រហូតដល់រំលងអាធ្រាត្រឆ្លងចូលដល់ថ្ងៃសៅរ៍នេះ មានសញ្ញាដែលបង្ហាញថា សកម្មភាពនៃការធ្វើរដ្ឋប្រហារត្រូវបានរំសាយបន្តិចម្ដងៗ ៕

រដ្ឋ​ប្រហារ​យោធា​នៅ​ ទួរគី​ ធ្វើ​ឲ្យ​ ISIS​ សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​រដ្ឋ​ប្រហារ​យោធា​នៅ​ ទួរគី​ ធ្វើ​ឲ្យ​ ISIS​ សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​

ប្រភព៖ kqube

  • រដ្ឋ​ប្រហារ​យោធា​នៅ​ ទួរគី​ ធ្វើ​ឲ្យ​ ISIS​ សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/16  Category:ជីវិតនិងសង្គម
Tags: