ពលរដ្ឋផ្អើលភ្លូកទឹកភ្លូកដីទៅរើសកម្ទេចត្បូងនៅចម្ការមួយកន្លែងក្នុងស្រុកសាលាក្រៅ

ខេត្តប៉ៃលិន ៖ មនុស្សក្មេងចាស់ប្រុសស្រីរាប់រយនាក់តាំងតែពីសប្តាហ៍មុនមកបាននាំគ្នាផ្អើលភ្លូកទឹកភ្លូកដីទៅដើររើសកម្ទេចត្បូងនៅលើដីចម្ការមួយកន្លែងដែលម្ចាស់ រៀបនឹងភ្ជួរដាំពោត ក្នុងឃុំអូរអណ្តូង ស្រុកសាលាក្រៅក្រោយពីមានការនិយាយតៗគ្នាថាលើដីចម្ការនោះមានផុសត្បូងជាច្រើន។

បើតាមការលើកឡើងរបស់ប្រជាពល រដ្ឋថា ដំបូងឡើយមិនមានអ្នកផ្អើលមករើស ត្បូងអ៊ីចឹងទេតែដោយសារតែមានក្មេង ឃ្វាលគោក៏ដូចជាអ្នកដែលដើរកាត់ចម្ការនេះគេបានប្រទះឃើញត្បូងជារឿយៗដោយ អ្នកខ្លះរើសបានត្បូងពណ៌ខៀវខ្លះទៀតរើសបានពណ៌ក្រហម និងបានយកទៅលក់ឲ្យឈ្មួញនៅក្នុងក្រុងប៉ៃលិន ហើយអ្នកខ្លះ ទៀតរហូតបានលុយទិញម៉ូតូថ្មីទៀត ទើប បណ្តាលឲ្យមានការផ្អើលដល់ប្រជាពលរដ្ឋដទៃមកជីកកកាយរើសត្បូងនៅក្នុងចម្ការ នោះ ។

យ៉ាងណាក៏ដោយកាលពីល្ងាចថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៦ ខណៈអ្នកយក ព័ត៌មានបានចុះទៅដល់ពុំទាន់ឃើញមានប្រជាពលរដ្ឋណាម្នាក់រើសបានកម្ទេចត្បូងបន្តទៀតនៅឡើយទេ តែបើតាមការ សង្កេតគេសម្គាល់ឃើញថា ប្រជាពលរដ្ឋដែលនាំគ្នាមកកកាយរើសត្បូងនេះហាក់ធ្វើក្នុងសភាពស្ងាត់ៗដោយមានទាំងអ្នក ខ្លះលើកដៃបួងសួងដើម្បីឲ្យបានគ្រាប់ត្បូងធំផងដែរ ។

បើតាមម្ចាស់ចម្ការខាងលើបានឲ្យដឹង ថា ដីរបស់គាត់ពិតជាមានរ៉ែត្បូងប្រាកដមែន ដោយរៀងរាល់ឆ្នាំ អ្នកភូមិនៅក្បែរៗនោះ តែងតែរើសបានកម្ទេចត្បូងយកទៅលក់ ឲ្យឈ្មួញនៅក្រុងប៉ៃលិនបានប្រាក់យ៉ាង ច្រើន ។ តែអ្នកដែលគេរើសបានគេមិន និយាយប្រាប់នរណាម្នាក់ៗឡើយគឺសំងំនៅស្ងៀម ហើយប្រាប់បងប្អូនកូនចៅគេឲ្យបន្តដើរឈ្ងោកចុះក្រោមនៅលើដីរបស់គាត់ បន្តទៀត ខណៈមានភ្លៀងធ្លាក់មួយមេ ឬ ពីរមេ ។ ទើបតែពេលនេះដោយសារមានគេ រើសបានច្រើនពេកក៏ផ្អើលភ្លូកទឹកភ្លូកដីនាំគ្នាជិះម៉ូតូពីភូមិមួយទៅភូមិមួយដើររើស ដូចហែកឋិននៅលើដីគាត់ដែលភ្ជួរម្តង រួចទៅហើយស្ទើរតែរាបអស់ទៅវិញ ។

សូមបញ្ជាក់ថា ខេត្តប៉ៃលិនជាខេត្តដែល សម្បូរទៅដោយត្បូងមានតម្លៃតាំងតែពី សម័យយូរលង់មកហើយ ប៉ុន្តែត្បូងទាំងនោះត្រូវបានគេជីកយកគ្មានសល់កាលពីសម័យសង្គ្រាមដោយក្រុមហ៊ុនថៃបានចូលមក និងប្រើប្រាស់គ្រឿងចក្រជីកកកាយ យកគ្មានសល់ តែពេលនេះប្រជាពលរដ្ឋហាក់មានសង្ឃឹមវិញម្តងទៀតហើយដោយគេបានប្រទះឃើញត្បូងទាំងនោះនៅក្នុងស្រុកសាលាក្រៅដែលមិនឆ្ងាយប៉ុន្មានពីក្រុងប៉ៃលិនទីដែលសម្បូរដោយត្បូងមាន តម្លៃកាលពីមុន ៕

ពលរដ្ឋផ្អើលភ្លូកទឹកភ្លូកដីទៅរើសកម្ទេចត្បូងនៅចម្ការមួយកន្លែងក្នុងស្រុកសាលាក្រៅ

ប្រភព៖ nokorwatnews

  • ពលរដ្ឋផ្អើលភ្លូកទឹកភ្លូកដីទៅរើសកម្ទេចត្បូងនៅចម្ការមួយកន្លែងក្នុងស្រុកសាលាក្រៅ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/16  Category:ជីវិតនិងសង្គម
Tags: