បុរសល្មោភកាមម្នាក់លបចូលក្នុងខ្ទមចាប់នារីកំពុងដេកលក់រំលោភបានសម្រេចពេលម្តាយនាងមិននៅ

ខេត្តពោធិ៍សាត់ ៖ បុរសល្មោភកាមម្នាក់ចាប់រំលោភនារីម្នាក់បានសម្រេច ខណៈជនរងគ្រោះ កំពុងដេកលក់ក្នុងខ្ទមម្នាក់ឯង។ ករណីរំលោភសេពសន្ថវៈមួយនេះបានកើតឡើងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង២១និង ៤៧នាទី នៅក្នុងផ្ទះខ្ទម ស្ថិតនៅចំណុចវាលស្បូវ ស្ថិតក្នុងភូមិក្រពើពី២លើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិសាត់ ។

សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ម.ស.ព. អាយុ២៥ឆ្នាំ រស់នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ចំណែកជនសង្ស័យ ឈ្មោះ សយ សែន អាយុ ២៨ឆ្នាំ រស់នៅភូមិក្រពើពី២លើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យបានឆ្លៀតឱកាសពេលម្តាយ ជនរងគ្រោះមិននៅ ក៏ធ្វើសកម្មភាពលបលួចចូលចាប់រំលោភជនរងគ្រោះរហូតបានសម្រេច បន្ទាប់រួចរាល់ហើយ ជនសង្ស័យបាន រត់គេចខ្លួនបាត់ស្រមោល ។

តាមប្រភពពីអ្នកភូមិបានឲ្យដឹងថា ជនសង្ស័យខាងលើនេះមានប្រពន្ធនិងមានកូន ប៉ុន្តែ មួយរយចុងក្រោយនេះ ជនសង្ស័យមិនសូវរស់នៅជាមួយប្រពន្ធកូនទេ និងបានចេញទៅធ្វើចំណាកស្រុក នៅឯប្រទេសថៃ។ ដូច្នេះក្រោយការចាប់រំលោភនារីរងគ្រោះ គេសង្ស័យថាបុរសល្មោភកាមខាងលើនេះរត់គេច ខ្លួនចូលទៅប្រទេសថៃ។

អ្នកភូមិបានបន្តថា ផ្ទះនារីរងគ្រោះនៅដាច់ស្រយាលពីផ្ទះអ្នកភូមិទើបជនសង្ស័យ លបចូលទៅធ្វើសកម្មភាព ហើយសង្ស៍យថានារីរងគ្រោះមិនហ៊ានស្រែកព្រោះខ្លាចជនសង្ស័យសម្លាប់។

បើតាមនារីរងគ្រោះបាននិយាយថា ពេលដែលជនសង្ស័យរំលោភនាងនៅខណៈ ដែលម្តាយរបស់នាងជាស្រ្តីមេម៉ាយបានចេញទៅក្រៅទើបធ្វើឲ្យនាងមិនហ៊ានស្រែកឲ្យគេចូលទៅជួយ ព្រោះពេលដែលជនសង្ស័យធ្វើសកម្មភាពនោះបានគំរាមសម្លាប់ប្រសិនបើ នាងស្រែក។ នារីរងគ្រោះបានបន្តថា ក្រោយកើតហេតុនាងបានរៀបរាប់ប្រាប់ករណីដល់ម្តាយ ហើយម្តាយរបស់នាងបានទៅដាក់ពាក្យបណ្តឹងរួចហើយនៅកន្លែងសមត្ថកិច្ចកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ឲ្យតាមចាប់ខ្លួនជនសង្ស័យ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ជនសង្ស័យ យកមកផ្តន្ទាទោសតាមនីតិវិធី ៕

បុរសល្មោភកាមម្នាក់លបចូលក្នុងខ្ទមចាប់នារីកំពុងដេកលក់រំលោភបានសម្រេចពេលម្តាយនាងមិននៅ បុរសល្មោភកាមម្នាក់លបចូលក្នុងខ្ទមចាប់នារីកំពុងដេកលក់រំលោភបានសម្រេចពេលម្តាយនាងមិននៅ បុរសល្មោភកាមម្នាក់លបចូលក្នុងខ្ទមចាប់នារីកំពុងដេកលក់រំលោភបានសម្រេចពេលម្តាយនាងមិននៅ បុរសល្មោភកាមម្នាក់លបចូលក្នុងខ្ទមចាប់នារីកំពុងដេកលក់រំលោភបានសម្រេចពេលម្តាយនាងមិននៅ បុរសល្មោភកាមម្នាក់លបចូលក្នុងខ្ទមចាប់នារីកំពុងដេកលក់រំលោភបានសម្រេចពេលម្តាយនាងមិននៅ

ប្រភព៖ nokorwatnews

  • បុរសល្មោភកាមម្នាក់លបចូលក្នុងខ្ទមចាប់នារីកំពុងដេកលក់រំលោភបានសម្រេចពេលម្តាយនាងមិននៅ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/16  Category:ជីវិតនិងសង្គម
Tags: