ក្នុងមិនដេក មកដេកក្រៅផ្ទះ រឿងអីមិន​…

ខេត្តពោធិ៍សាត់ ៖ នារី​​ម្នាក់​​​ត្រូវ​បុរស​​ក្នុង​ភូមិ​ជាមួយ​គ្នា​​ចាប់រំលោភ​រហូត​បាន​​សម្រេច ហើយ​គេចខ្លួន​បាត់​ស្រមោល ខណៈ​នាង​កំពុង​ដេក​ក្នុង​រោងក្បែរផ្ទះ​តែ​ម្នាក់​ឯង ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៩ និង​៤៧​នាទី​​យប់​ថ្ងៃ​ទី​១៤ កក្កដា ២០១៦ ស្ថិត​​នៅ​ចំណុច​វាល​ស្បូវ​ដីចម្ការ ក្នុងភូមិ​ក្រពើ​ពីរ​លើ ឃុំ​ក្រពើ​ពីរ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។

ប្រភព​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ​អាយុ​២៥​ឆ្នាំ ។ រីឯ​ជនសង្ស័យ​ឈ្មោះ​សយ សែន អាយុ​២៨​ឆ្នាំ ។

បើ​តាម​ឱ្យ​ដឹង​ពី​នារី​រង​គ្រោះ​ដែល​បាន​ដាក់​ពាក្យ​ប្តឹង​សមត្ថកិច្ច​​ថា កាលពី​យប់​កើតហេតុ នាង​ដេក​​ក្នុង​រោងក្បែរផ្ទះ​​ចាំ​ចំការ​តែ​ម្នាក់​ឯង រួច​ហើយ​ក៏​លង់លក់​ទៅ ។ លុះដល់​ម៉ោង​០៩ និង​៤៧​នាទី​យប់ ស្រាប់តែ​ឈ្មោះ​សយ សែន ដើរមក​ចាប់​នាង​រំលោភ​ទាំង​កំរោល ។ ដោយសារ​នៅ​ទីនោះ ជា​វាល​ស្បូវ​ដីចម្ការ ​មិន​មានផ្ទះ​ប្រជាពលរដ្ឋ​នៅ​ជាប់​គ្នា ហើយ​ស្ងាត់​ផង​នោះ ជា​ឱកាស​ជន​នោះ​​ចាប់រំលោភ​នាង​រហូត​បាន​សម្រេច ទោះបី​នាង​ខំ​រើបំរះ​យ៉ាងណា​ ក៏​មិន​ឈ្នះ​ដែរ ។

បន្ទាប់​ពី​​​រំលោភ​បាន​សម្រេច​ហើយ ជន​នោះ​​រត់គេច​ខ្លួន​បាត់ភ្លាមៗ ។ លុះ​ព្រឹក​ថ្ងៃ​ទី​ថ្ងៃ​ទី​១៥ កក្កដា ​នាង​​​​យក​រឿង​នេះទៅ​​​ប្រាប់​ម្ដាយ ទើបមក​ប្ដឹង​សមត្ថកិច្ច​តែ​ម្តង ។

ទាក់ទិន​នឹង​ករណី​ចាប់រំលោភ​សេពសន្ថវៈ​នេះ ក៏​មាន​មតិ​មហាជន​មួយ​ចំនួន​ បាន​ធ្វើការ​រិះគន់​ថា ហេតុ​អ្វី​ខ្លួន​ជា​ស្រី​ក្រមុំ បែរជា​មក​ដេកចាំ​ចម្ការ​ពេល​យប់​តែ​ម្នាក់ឯង? ម្យ៉ាងទៀត​ មិន​ដេក​នៅ​ក្នុងផ្ទះ​មាន​ជញ្ជាំង​ដាក់​គន្លឹះទ្វារ​ឱ្យ​ត្រឹមត្រូវ​ទេ បែរជា​មក​ដេក​នៅ​លើ​រាន​ហាល​ល្ហល្ហេវ​ទៅ​វិញ? ។ ដឹង​ហើយ​ថា ទីនោះ​ជា​កន្លែង​ស្ងាត់​ដែរ អាច​មាន​គ្រោះថ្នាក់​គ្រប់ពេល!