Sensor បង្កប់ក្នុងធ្មេញ បណ្តេញទម្លាប់អាក្រក់

Sensor បង្កប់ក្នុងធ្មេញ បណ្តេញទម្លាប់អាក្រក់

Sensor ថ្មីសម្រាប់តាមដានទម្លាប់បរិភោគរបស់មនុស្សការបោះបង់ចោលនូវទម្លាប់មិនល្អជាអាទិ៍ ៖ ការជក់បារី បរិភោគអាហារតាម…ពេលខ្លះទោះបីជាបញ្ជារបស់វេជ្ជបណ្ឌិតក៏ពិបាកសម្រាប់អនុវត្តដែរ ។ អ្នកជំងឺអាចផ្អាកបណ្តោះអាសន្នការជក់បារី បរិភោគតិច ឬតាមដានអវត្តមានវេជ្ជបណ្ឌិត ។ប៉ុន្តែ Sensor ដែលភ្ជាប់ក្នុងធ្មេញនេះអាចជួយឲ្យអ្នកបញ្ចប់បានទម្លាប់អាក្រក់ខាងលើ ។តាមគេហទំព័រ New Scientist អ្នកជំនាញការ Hao-hua Chu ព្រមទាំងសហការី នៅសកលវិទ្យាល័យប្រជាជាតិតៃវ៉ាន់ បានរកឃើញ ហើយផលិតសៀគ្វីតូចមួយ (Small Circuit) អាចបង្កប់ក្នុងហោងដែលគេស្វានក្នុងធ្មេញ ។ វាអាចសម្គាល់ដឹងរាល់ចលនាតាំងពីចលនាថ្គាម ការទំពារ ផឹក និយាយ ក្អក ឬជក់បារី ។

Sensor នេះអាចត្រូវបានភ្ជាប់ក្នុងធ្មេញសិប្បនិម្មិត ឬសំបកស្រោបធ្មេញ ។ ក្នុងនោះមាន accelerometer មួយអាចបញ្ជូនទិន្នន័យទៅកាន់ទូរស័ព្ទរបស់ក្រុមគ្រួសារ ឬវេជ្ជបណ្ឌិត ។គំរូដើមផលិតថ្មី ត្រូវបានពិសោធន៍លើអ្នកស្ម័គ្រចិត្ត ហើយទទួលបានលទ្ធផលវិជ្ជមានខ្លាំងណាស់ ។ Sensor នេះវាកំណត់បានចលនារបស់ថ្គាមត្រឹមត្រូវ៩៤% ឯណោះ ៕

ប្រភព៖ iknow

  • Sensor បង្កប់ក្នុងធ្មេញ បណ្តេញទម្លាប់អាក្រក់已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/07/16  Category:សុខភាព
Tags: