ការ​ប្អូនស្រី​ចប់​ភ្លាម ច​ន ច័ន្ទ​លក្ខិណា បង្ហោះ​សារ​ក្នុង​ចិត្ត​ភ្លែត​!

6 Videos

បន្ទាប់ពីពិធីមង្គលការប្អូនស្រីបានបញ្ចប់ក្នុងបរិយាកាសសប្បាយរីករាយ ដោយមានភ្ញៀវកិតិ្តយសចូលរួមយ៉ាងច្រើនកុះកររួចមកនោះ នៅមុននេះបន្តិចអ្នកនាង ចន ច័ន្ទលក្ខិណា ជាបងស្រីរបស់កូនក្រមុំផ្ទាល់បានបង្ហោះសារថ្លែងពីអារម្មណ៍ពិតក្នុងចិត្ត ចំពោះភ្ញៀវកិតិ្តយសទាំងអស់ដែលបានចូលរួមកម្មវិធី ដោយពាក្យពេចន៍អំណរគុណយ៉ាងវែងលើទំព័រហ្វេសប៊ុកខ្លួន ។

P9

ការ​ប្អូនស្រី​ចប់​ភ្លាម ច​ន ច័ន្ទ​លក្ខិណា បង្ហោះ​សារ​ក្នុង​ចិត្ត​ភ្លែត​!

អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរបង្ហោះដូច្នេះថា «Good morning all dear ! នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមពិធីមង្គលការរបស់ប្អូនស្រីប្អូនប្រុសនាងខ្ញុំ ទាំងថ្ងៃសូត្រមន្ត ហែជំនូន និង ពិធីជប់លៀង នាងខ្ញុំសូមថ្លែងអំណរគុណនូវទឹកចិត្តស្រឡាញ់រាប់អានដល់គ្រួសារនាងខ្ញុំ នាងខ្ញុំនឹងចងចាំទឹកចិត្តដ៏ល្អរបស់អ្នកទាំងអស់គ្នាជារៀងរហូត!!! ហើយនាងខ្ញុំសុំអភ័យទោសនូវកង្វះខាតយប់មិញ និង ការទទួលមិនដិតដល់ ព្រមទាំងការទទួលរាក់ទាក់មិនបានគ្រប់គ្នា នាងខ្ញុំដឹងថាមានការរាំងស្ទះ និង ការរង់ចាំចូលតុ ព្រមទាំងកង្វះខាតជាច្រើនទៀត នាងខ្ញុំពិតជាមានអារម្មណ៍ថាតឹងតែងក្នុងចិត្តមែនទែនចំពោះបញ្ហាទាំងនេះ ព្រោះអ្វីៗដែលបានគ្រោងទុកគឺផ្ទុយស្រឡះ ខ្ញុំពិតជាមិនចង់ឱ្យមានការខ្វះចន្លោះបែបនេះឡើយ 10 ឆ្នាំហើយដែលគ្រួសារនាងខ្ញុំមិនដែលមានកម្មវិធី ដូច្នេះអ្វីៗគឺដូចភ្លេចភ្លាំង និង ខ្វះចន្លោះច្រើន ទាំងនេះជាបទពិសោធសម្រាប់ថ្ងៃក្រោយរបស់ខ្ញុំ!!! សង្ឃឹមថាបងប្អូនទាំងអស់នឹងមិនប្រកាន់នាងខ្ញុំ» ។

ការ​ប្អូនស្រី​ចប់​ភ្លាម ច​ន ច័ន្ទ​លក្ខិណា បង្ហោះ​សារ​ក្នុង​ចិត្ត​ភ្លែត​!

នៅក្នុងនោះដែរ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានថ្លែងសុំការអភ័យទោសពីសំនាក់ភ្ញៀវកិត្តិយស និង មិត្តភក្តិអ្នកសិល្បករ-ការិនីទាំងអស់ផងដែរ ចំពោះចន្លោះខ្វះខាតក្នុងការទទួលរាក់ទាក់កាលពីយប់មិញ ៕ សាកល