គ្រោះ​ធម្មជាតិ​បង្ក​​ឱ្យខូច​ខាត​70.000​លាន​ដុល្លារ​​ទូ​ទាំ​ង​ពិភព​លោក​

«Mumich Re Group» ជា​ក្រុមហ៊ុន​ធានា រ៉ាប់រង​ឈានមុខ​គេ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់ ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ការ​ខាតបង់​ផ្នែក​ហិរញ្ញវត្ថុ ដែល​កើតឡើង​ដោយ​គ្រោះ​ធម្មជាតិ ក្នុង​រយៈពេល​ពាក់កណ្តាល​ឆ្នាំ​ដំបូង​នៃ​ឆ្នាំ​២០១៦ បាន​កើនឡើង​លើស​ពី​ឆ្នាំ​មុន ដោយសារ​មាន​រញ្ជួយ​ដី​នៅ​ប្រទេស​ជប៉ុន អេក្វាទ័រ ព្យុះ​នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក រួម​ទាំង​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្នុង​ប្រទេស​កា​ណា​ដា ជំរុញ​ឱ្យ​មានការ​ខូចខាត​ដ៏​សំខាន់​បំផុត ។

ចាប់តាំងពី​ខែមករា ដល់​ខែមិថុនា ២០១៦​មានការ​ខាត​ប់​ផ្នែក​ហិរញ្ញវត្ថុ​សរុប​៧០.០០០​លាន​ដុល្លារ កើន​លើស​ពី​ឆ្នាំ​មុន​មាន​ប្រហែល​​៥៩.០០០​លាន​ដុល្លារ និង​តម្លៃ​នៃ​ការ​ខូចខាត​នោះ គឺជា​ការ​បាត់បង់​ក្នុង​ពាណិជ្ជកម្ម​ធានា​រ៉ាប់រង​ប្រហែល​២៧.០០០​លាន​ដុល្លារ ប្រៀបធៀប​ទៅ​ឆ្នាំ​មុន​ដែល​ខាត​ទុន​ចំនួន​១៩.០០០​លាន​ដុល្លារ ។

«Munich Re Group» បន្ត​ទៀត​ថា ក្នុង​រយៈពេល​ពាក់កណ្តាល​ដំបូង​នៃ​ឆ្នាំ​២០១៦ មាន​អ្នក​ស្លាប់​ដោយសារ​គ្រោះ​មហន្តរាយ​ធម្ម​ជាតិ​ចំនួន​៣.៨០០​នាក់ ថយ​ចុះ​ច្រើន បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​មុន​មាន​ប្រហែល​២១.០០០​នាក់ ខណៈ​ពេល​ការ​ខាតបង់​ផ្នែក​ហិរញ្ញ​វត្ថុ​ច្រើន​បំផុត​ពី​រញ្ជួយ​ដី​ចំនួន​២​លើក​នៅ​លើ​កោះ  Kusu របស់​ជប៉ុន​នៅ​ខែមេសា ២០១៦ ដែល​មាន​តម្លៃ​ខូចខាត​ឡើង​ខ្ពស់​ដល់​ទៅ​២៥.០០០​លាន​ដុល្លារ ៕