Shevchenko ត្រូវ​តែង​តាំង​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អ៊ុយក្រែន​

សហព័ន្ធ​បាល់​ទាត់​ជម្រើស​ជាតិ​អ៊ុយក្រែន​បាន​តែង​តាំង​អតីត​ខ្សែ​ប្រយុទ្ធ​របស់​ខ្លួន​ Andriy Shevchenko ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ។

 

 Shevchenko ត្រូវ​តែង​តាំង​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អ៊ុយក្រែន​

 

Shevchenko វ័យ​៣៩​ឆ្នាំ​ ត្រូវ​ជំនួស​តំណែង​លោក Mykhaylo Fomenko ដែល​ដឹកនាំ​ក្រុម​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​ក្នុង​ពូល​ពាន​រង្វាន់​ Euro ឆ្នាំ​២០១៦ ក្រោយ​ចាញ់ អាល្លឺម៉ង់​ អៀរឡង់​ខាង​ជើង និង​ប៉ូឡូញ​។

 

បុរស​ដែល​ធ្លាប់​លេង​ឲ្យ​​ AC Milan និងChelsea រូប​នេះ​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បាន ១១១​ ប្រកួត​ ស៊ុត​បញ្ចូល​ទី​បាន ៤៨​គ្រាប់។ Shevchenko មិន​ដែល​មាន​បទពិសោធន៍​ធ្វើ​គ្រូ​បង្វឹក​ ឬអ្នក​ចាត់​ការ​ទូទៅ​ នោះ​ទេ តែ​យ៉ាងណា​ក៏ដោយ​លោក គឺជា​ជំនួយការ អតីត​គ្រូ​បង្វឹក​អ៊ុយក្រែន​កាល​ពី​ប្រកួត​អឺរ៉ូ។

 

អ៊ុយក្រែន​នឹង​ត្រូវ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក ដោយ​ប្រកួត​ដំបូង​ប៉ះ អ៊ីស្លង់​ក្នុង​ខែ​កញ្ញា។​ Shevchenko ដែល​មាន​កុងត្រា​រយៈពេល​២​ឆ្នាំ​ នឹង​ដឹកនាំ​ក្រុម​ប្រជែង​ក្នុង​ពូល I ជាមួយ​ក្រុម​ជម្រើស​ជាតិ​ផ្សេង​ទៀត​ដូច​ជា អ៊ីស្លង់​ ក្រូអាត ទួរគី​ ហ្វាំងឡង់ និង​កូសូវ៉ូ៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC