ភរិយា​លោក កែម ឡី សម្រេច​មិន​ដង្ហែ​សព​នៅ​ថ្ងៃ​ទី​១៧ កក្កដា នេះ​ទេ

លោកស្រី ប៊ូ រចនា ដែល​ជា​ភរិយា​លោក​បណ្ឌិត កែម ឡី ប្រកាស​នៅ​ថ្ងៃ​ទី​១៦ កក្កដា នេះ លោកស្រី​ ទទួល​យក​សេចក្ដី​សម្រេច​ទាំង​ស្រុង​របស់​គណៈកម្មការ​បុណ្យ​ដោយ​សម្រេច​មិន​ដង្ហែ​សព (លោក កែម ឡី) ទៅ​កាន់​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ស្អែក​នេះ​ទេ។

លោកស្រី​បញ្ជាក់​ថា ការ​មិន​ចុះ​សម្រុង​គ្នា​អំពី​ថ្ងៃ​ហែ​សព​នេះ គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​ប្អូន​ប្រុស​លោក កែម ឡី ប៉ុណ្ណោះ តែ​ចំពោះ​លោកស្រី គឺ​បង្ហាញ​ជំហរ​ច្បាស់​ហើយ​ថា នឹង​មិន​ដង្ហែ​នៅ​ថ្ងៃ​អាទិត្យ ទី​១៧ ខែ​កក្កដា នោះ​ទេ។

សព​លោក កែម ឡី នឹង​ត្រូវ​តម្កល់​នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ដដែល រហូត​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី​អំពី​ការ​ផ្លាស់ប្ដូរ។

រាប់​បាត្រ កែម ឡី ៦២០
ពិធី​រាប់បាត្រ​ព្រះសង្ឃ​ក្នុង​ថ្ងៃ​បុណ្យ​គម្រប់​ខួប ៧​ថ្ងៃ​សព​លោក​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១៦ កក្កដា ឆ្នាំ​២០១៦ នា​វត្ត​ចាស់ ក្នុង​សង្កាត់​ជ្រោយចង្វារ។ RFA/Rann Samnang

នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា នេះ​ដែរ គឺ​ជា​ពិធី​បុណ្យ​គម្រប់​ខួប ៧​ថ្ងៃ​នៃ​សព​លោក​បណ្ឌិត កែម ឡី ដែល​មាន​ពិធី​រាប់បាត្រ​ព្រះសង្ឃ​ជាង ៦០០​អង្គ និង​ប្រជាពលរដ្ឋ​ចូល​រួម​ពី​គ្រប់ទិសទី​រាប់​ពាន់​នាក់។

សូម​រង់ចាំ​អាន​និង​ស្ដាប់​​សេចក្ដី​រាយការណ៍បន្ថែម​ជុំវិញ​រឿង​នេះ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។