បុរសត្រូវការ សណ្តែក

បុរសត្រូវការ សណ្តែក

អាហារដែល ប្រឆាំងជាមួយ ភាពហេវហត់ ពីធម្មជាតិមិនមានអាហារណា ល្អប្រសើរ ស្មើនឹង សណ្តែកនោះ ឡើយ។ការបរិភោគ អាហារ សណ្តែក រៀងរាល់ថ្ងៃ ត្រូវបាន គេជឿថា មិនធ្វើឱ្យ កើតការ នឿយណាយ ផ្លូវចិត្ត ហើយមាន ចិត្ត ស្រស់ស្រាយ ជានិច្ចផង ។ ក្នុងអាហារ សណ្តែក សម្បូរទៅ ដោយកាក សរសៃ ប្រូតេអ៊ីន ដែក និង ហ្វូលេត ។

តាមការស្រាវជ្រាវ បញ្ជាក់ថា ការដែល បរិភោគ អាហារ គ្រប់ប្រភេទ មិនថា សណ្តែកខៀវ សណ្តែក ក្រហម សណ្តែកខ្មៅ ឬ សណ្តែកសៀង ជារៀងរាល់ថ្ងៃ តែងជួយឱ្យ រាងកាយ បានប្រមូល ថាមពល គ្រប់មុខ ពិសេសជួយ ឱ្យការ ទប់ស្កាត់ ដល់ការ ស្រេកឃ្លាន អាហារ យ៉ាងល្អ ។ ក្រៅពីនេះ វាក៏ផ្តល់នូវ ការព្យាបាល រោគមួយចំនួន ផង ។ អាហារសណ្តែក ក្រៅពីផ្តល់ ផលប្រយោជន៍ ទាំងនេះ វានៅជួយ បង្កើត ថាមពល សាច់ដុំ និង ជួយធ្វើឱ្យ ប្រព័ន្ធ រំលាយអាហារ មានភាពល្អ ប្រសើរឡើង ។ក្រៅពីនេះ ក្រុមអាហារ សណ្តែក នៅជួយបំបាត់ រោគមួយចំនួន ថែមទៀត ដូចជារោគ ទឹកនោមផ្អែម មហារីក ពោះវៀន បេះដូង និង សរសៃឈាម ។

អាហារបរិភោគ សម្រាប់អ្នក កំពុងបញ្ចុះទម្ងន់ចំពោះអ្នកកំពុងបញ្ចុះ ទម្ងន់បើចង់ ឱ្យសម្រេច ជោគជ័យ កុំភ្លេចរក អាហារមួយចំនួន ដូចខាងក្រោម មកបរិភោគ ៖សណ្តែក អាល់ម៉ង់ សណ្តែក គ្រប់ប្រភេទ បន្លែស្លឹកបៃតង អង្ករអូត ស៊ុត សាច់មាន់ (មិនបរិភោគ ស្បែកមាន់) សាច់ដែល គ្មានខ្លាញ្ញ់ ប៊õរសណ្តែក ប្រេងអូលីវ នំប៉័ង និង បន្ថែមអាហារ ប្រូតេអ៊ីន ៕

ប្រភព៖ iknow

  • បុរសត្រូវការ សណ្តែក已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/16  Category:សុខភាព
Tags: