រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បញ្ជា​ឲ្យ​បិទ​ច្រករបៀង និង​ឈប់​ជួល​ដី​ឲ្យ​វៀតណាម​ធ្វើស្រែ​

​សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លើកឡើង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អំពី​បច្ចុប្បន្នភាព​ការងារ​កំណត់​បង្គោល​ខ​ណ្ឌ​សីមា​ និង​បោះបង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​វៀតណាម​នៅ​ថ្ងៃទី​១៤​ខែ​ក្ក្កដា ឆ្នាំ​២០១៥ ថា ឲ្យ​មន្ត្រី​ក្រោម​ឧិ​វ៉ាត​ទាំងអស់​ឲ្យ​បិទ​ច្រករបៀង និង​បញ្ឈប់​ការជួល​ដី​ឲ្យ​ជនជាតិ​វៀតណាម​នៅតាម​ព្រំដែន ជៀសវាង​កុំ​ឲ្យ​មាន​បទល្មើស​និង​ជម្លោះ​ផ្សេង​បន្តទៀត ។​

​សម្តេច ក្រឡាហោម មានប្រសាសន៍​ទៀតថា កម្ពុ​ជាមាន​ច្រក​អន្តរជាតិ​ធំៗ​គ្រប់គ្រាន់​ហើយ ដូច្នេះ​មិនចាំបាច់​មាន​ច្រករបៀង ដែល​អាច​នាំ​ឲ្យ​មានការ​ប្រព្រឹត្ត​បទល្មើស​ជាច្រើន​ឆ្លងកាត់​នោះទេ​។ បញ្ហា​ចម្បង​មួយទៀត ដែល​សមត្ថកិច្ច​ត្រូវ​យកចិត្តទុកដាក់ គឺ​ត្រូវ​ទប់ស្កាត់​ជនអន្តោប្រវេសន៍​ខុសច្បាប់ ដែល​ហូរ​ចូលមក​កម្ពុជា និង​បញ្ឈប់​ការជួល​ដី​នៅតាម​ព្រំដែន​ដល់​ជនជាតិ​វៀតណាម សម្រាប់ធ្វើ​ស្រែចម្ការ ឬ​ឲ្យ​វៀតណាម​ស៊ីឈ្នួល​

​ច្រូតស្រូវ​ឲ្យ ខ្មែរ ដែល​បញ្ហា​ទាំងនេះ​នឹង​បង្ក​ឲ្យ​ក្លាយជា​វិវាទ​ព្រំដែន​ក្នុងពេល​អ​នា​គត់​។​

​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​កម្ពុជា វៀតណាម​នេះដែរ ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​មានបំណង​ចំនួន​៣​ដែល​ត្រូវ​ផ្សព្វផ្សាយ​ដល់​អាជ្ញាធរ​ទាំងអស់​នៅជាប់​ខ្សែ បន្ទាត់​ព្រំដែន​យល់​ជ្រាប​រួមមាន ទី​១ ផ្សព្វផ្សាយ​សភាព​ការ និង​បច្ចុប្បន្នភាព​នៃ​ការបោះបង្គោល​ព្រំដែន​ជាក់ស្តែង ដើម្បី​ឲ្យ​ខណ្ឌសីមា​ព្រំដែន​កម្ពុជា វៀតណាម​ផ្តល់នូវ​ការឯកភាព​គ្នា​ជូន​ដល់​កងកម្លាំង​នគរបាល​និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅតាម​ព្រំដែន ទី​២ កំណត់​វិធានការ​
​ការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ ទី​៣ លើក​កំពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​អាជ្ញា​ធរមាន​សមត្ថកិច្ច តាម​ខ្សែបន្ទាត់​ព្រំដែន ដើម្បី​ធានា​សន្តិសុខ សណ្ដាប់​
​ធ្នាប់​ខ្សែបន្ទាត់​ព្រំដែន ៕ សុថា​ត់​ អត្ថបទពី ​ប្រជាប្រិយ

MG_3506


Related Posts