អូន fame ឈឺ​ហើយ​!

6 Videos


កូនតូចកំពូលឃ្យូដរបស់តារាសម្ដែង ជា វណ្ណារិទ្ធ មិនស្រួលខ្លួនហើយពេលនេះ ដែលជាក្ដីបារម្ភមួយសម្រាប់ គ្រួសារលោកផ្ទាល់ និង មហាជនដែលតែងតែតាមដានសកម្មភាពរបស់តារាតូចម្នាក់នេះ ។

P9

អូន fame ឈឺ​ហើយ​!
អូន fame ឈឺ​ហើយ​!

បើតាមការបង្ហាញរបស់ភរិយាលោក ជា វណ្ណារិទ្ធិ ក្នុងគណនីហ្វេសប៊ុកដោយភ្ជាប់មកជាមួយរូបថត កូនតូចរបស់ខ្លួនដែលកំពុងតែមានអាការមិនស្រួលខ្លួនឱ្យដឹងថា «អត់ម៉ឹមតាំងពីម៉ោង ៣ ភ្លឺ ទាល់តែយកសឺរ៉ាំងបាញ់ចូលមាត់ ឥឡូវព្រមញ៉ាំបបរ តែមិនព្រមញ៉ាំទឹក មើលទៅបែបឈឺកផង តឹងច្រមុះផង ធ្វើម៉េចទៅ? ប្តីរវល់មិនបានសម្រាក ខ្ញុំទើបតែមកដល់ភ្នំពេញ ឃើញគាត់យំ ចង់យំតាម» ។ «ម្សិលមិញជីវិតដូចព្យុះសង្ឃរា កូនឈឺ ឡានបែកកង់ រវល់ផង រត់ទៅនេះទៅនោះផង ប្តីថតឡើងទ្រោមខ្លួន យ៉ាងហោចណាស់គាត់នៅតែឆាបាយឱ្យញ៉ាំទៀត កូនហ្វេម ឆាប់ជាណា ប៉ាម៉ាក់សង្ឃឹមថាថ្ងៃនេះល្អជាងម្សិលមិញ ស៊ូៗ» ។

អូន fame ឈឺ​ហើយ​!

ទោះជាយ៉ាងណា តារាតូចដែលទទួលបានការស្រឡាញ់ក្នក់ក្នាញ់ពីមហាជនទូទាំងប្រទេសនោះ មិនមានជំងឺអ្វីធំ ដុំនោះឡើយ ហើយក៏មានមហាជនជាច្រើនចូលរួមផ្ញើសារជូនពរប្រកបដោយក្ដីបារម្ភសុំឱ្យ ជា ប្រសិទ្ធិរិទ្ធ បានធូរស្រាយឆាប់ៗផងដែរ ៕ ភូមិន្ទ

អូន fame ឈឺ​ហើយ​!
អូន fame ឈឺ​ហើយ​!
អូន fame ឈឺ​ហើយ​!
អូន fame ឈឺ​ហើយ​!