G-Dragon ខ្មាសអ្នកគាំទ្រមិនស្ទើរ ដោយសារត្រូវគេបង្ខំ ឲ្យស្លៀកឈុត…….(មានវីដេអូ)

ចិន៖ ថ្មីៗនេះ ក្រុមចម្រៀងបុរស Big Bang បានទៅជួបជាមួយនឹងអ្នកគាំទ្រចិន របស់ខ្លួនដោយផ្ទាល់ ដោយបានបង្កើតនូវកម្មវិធីប្រគំតន្រ្តី Big Bang មួយនៅឯប្រទេសចិន។

ទន្ទឹមនឹងនេះ ក្នុងអំឡុងការប្រគំតន្រ្តីជួបជាមួយអ្នកគាំទ្រនោះផងដែរ G-Dragon សមាជិកក្រុម Big Bang បានធ្វើឲ្យអ្នកគាំទ្រស្ទើរតែទប់សំណើចមិនជាប់ ដោយសារតែសមាជិករូបនោះ ត្រូវបានគេចាប់បង្ខំឲ្យស្លៀក សម្លៀកបំពាក់ខុសពីសមាជិកក្រុមផ្សេងៗ ដើម្បីជាការផ្តន្ទាទោស។

បើយោងតាម Instiz បានឲ្យដឹងថា សមាជិកនៃក្រុម Big Bang ទាំងអស់ពួកគេបានលេងល្បែងកម្សាន្តមួយលើឆាក ដើម្បីកំណត់ថាតើសមាជិករូបណា ដែលត្រូវពិន័យឲ្យស្លៀកសំលៀកបំពាក់ ដ៏គួរឲ្យអស់សំណើចទាំងនេះ ខណៈដែលសមាជិកផ្សេងទៀត ត្រូវបានអនុញ្ញាតឲ្យស្លៀកពាក់ធម្មតា លើកលែងតែម្នាក់ គឺលោក G-Dragon ដែលចាញ់នឹងត្រូវបានពិន័យឲ្យស្លៀកឈុតទាំងនេះ។ ក្នុងនោះផងដែរ យើងសង្កេតឃើញថា សម្លៀកសំពាក់កំប្លែងៗទាំងនោះ មានដូចជា ឈុតសម្រៀកបំពាក់ ព្រះនាង ព្រិលស, ឈុតរបស់ លី សៀវឡុង, ឈុត Mario និងមានជាច្រើនផ្សេងទៀត។

ដូចនេះកុំឲ្យខាតពេលយូរ មើលរូបជាងក្រោមទាំងអស់គ្នា៖ 

ប្រភព៖ Koreaboo

កំណត់ហេតុខ្មែរឡូត

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន គ្រាន់តែG-dragon បានមកដល់ព្រលានយន្តហោះប៉េកាំងភ្លាម ក្រុមអ្នកការពារ​របស់GD ក៏បានប៉ះទង្គិច ជាមួយនឹងអ្នកគាំទ្រភ្លេត ដោយសារតែអ្នកគាំទ្រជាច្រើន នាំគ្នាបុកសំរុកចូលមក រកលោកG-dragon ទើបបណ្តាលឲ្យ មានការប៉ះទង្គិចរវាងអ្នកការពារ នឹងអ្នកគាំទ្រ បែបនេះ។។ 

នេះបើយោងតាមប្រភព បានឲ្យដឹងថា «អ្នកគាំទ្រជាស្រ្តីម្នាក់ ត្រូវបានក្រុមអង្គរក្ស រុញច្រាននាងដួលបោកទៅលើឥដ្ឋ ដោយសារតែពេលនោះ នាងបានព្យាយាមចូលយ៉ាងជិត GD ដើម្បីថតរូប។ ក្រោយមក GD ទទួលបានការវាយប្រហារពាក្យសំដី ដោយក្រុមអ្នកគាំទ្រប្រឆាំងមួយចំនួនផងដែរ»។ មនុស្សមួយ​ចំនួនទៀត បានអះអាងដែរថា បន្ទាប់ពីរុញអ្នកគាំទ្រស្រីម្នាក់នោះដួល​ទៅលើដីហើយ គាត់ (GD) បានបន្តដំណើរធ្វើដូចជាគ្មានរឿងអ្វីកើតឡើងទៅវិញ។

ប្រភពដដែលបានបន្តទៀត អ្នកគាំទ្រផ្សេងទៀត ដែលនៅក្បែរអ្នកគាំទ្រស្រីដួលទៅលើដីនោះ បាននិយាយថា« អ្នកគាំទ្រស្រីម្នាក់នោះ គឺនាងបានចូលទៅឡើងជិត GD ដើម្បីព្យាយាមថតវីដេអូ ហើយអ្វីដែលអាក្រក់ជាងនេះទៀតនោះគឺ កាម៉េរារបស់នាងស្ទើរតែបុកមុខ G-dragon ទៅហើយ ហើយគាត់ក៏ព្យាយាមគេចចេញពីអ្នកគាំទ្រផងដែរ ដោយមានក្រុមអ្នកការពារ បានពង្រីកដៃជារង្វង់ព័ទ្ធGD ដើម្បីការពារគាត់ផងដែរ។ ហើយវាជាការបំផ្លើសដែល និយាយថាអង្គរក្សបានរុញច្រាននាង»។

ដោយយោងតាមការអះអាងរបស់ផលិតកម្មYG បានចេញសេចក្តីថ្លែងការណ៍មួយថា «ក្រុមអង្គរក្សដែលការពារ GD នៅឯព្រលានយន្តហោះប៉េកាំងនោះ គែមិនមែនបុគ្គលិក ក្រុមការងាររបស់ផលិតកម្មនោះទេ ហើយក៏សុំអះអាងថា ពេលនោះលោកGD ពិតជាមិនបានដឹងថាមានគាំទ្រដួលឡើយ ដោយសារតែពេលនោះស្ថានការណ៍រញ៉េរញ៉ៃពេក»។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload