ការ​​ប្អូនស្រី​​ច​ន ច័ន្ទ​ល​ក្ខិ​​ណា​ យប់​មិញ ​​ថែម​ដល់​ទៅ​២០​​តុ

រាជធានីភ្នំពេញ ៖ ដើម្បី​​បង្កើត​ភាព​ស្និត​ស្នាល​ និង​ការ​រាប់អាន​ចំពោះ​អ្នក​នាង​​ច​ន ច័ន្ទ​ល​ក្ខិ​ណា ​ខណៈ​កំពុង​មាន​ភាព​រវល់​​ការ​ប្អូន​ស្រី​​បណ្តូលចិត្ត​នោះ​ តារា​ល្បី​ៗ​ជា​ច្រើន​បាន​នាំ​គ្នា​ផ្អើល​ទៅ​ចូលរួម​មង្គលការ​ ​ប្រកបដោយ​ក្តី​សុខ​របស់​សាមីខ្លួន​ និង​សាច់ញាតិ​សង​ខាង​ ។​

កាន់តែ​គួរឱ្យ​​ចាប់អារម្មណ៍​ទៀត​នោះ​ ផែនការ​អញ្ជើញ​ភ្ញៀវ​ ត្រូវ​បាន​លើស​ការ​កំណត់ ​ដោយ​មានការ​បន្ថែម​តុ​រ​ហូត​ដល់​ទៅ​​​​២០​តុ ​ធ្វើ​ឱ្យ​​ម្ចាស់​ដើមការ​ រត់​ចាត់ចែង​ម្ហូបអាហារ​យ៉ាង​​ខ្វែង​​​ដៃខ្វែង​ជើង​ ​។

យ៉ាងណា​ក៏​ដោយ ​ពិធី​មង្គលការ​របស់​ប្អូនស្រី​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា​ គឺ​កញ្ញា​ច​ន ពេជ្រ​ក​ញ​រតន៍​ និង​លោក​ហ៊ួ​ សម្បត្តិ​ ជា​កូនកំលោះ​ក្រមុំ​ បានញ៉ាំង​ឱ្យ​​កម្មវិធី​ប្រកបដោយ​ភាព​រីករាយ ​ដោយ​មាន​អ្នកសិល្បៈ​ ព្រមទាំង​ភ្ញៀវ​កិត្តិយស​ ចូលរួម​អបអរ​ជូនពរ​ជ័យ​គូ​ស្វាមីភរិយា​ថ្មី​នេះ ​ដែល​បង្ហាញ​ឱ្យ​ម្ចាស់​ដើមការ​រំភើបចិត្ត ខណៈ​​ដែល​មាន​អ្នក​ស្រឡាញ់​រាប់អាន​គិតគូ​​រដល់​ថ្ងៃ​ពិសេស​នេះ​។

ជា​ការ​កត់សម្គាល់​ ក្រៅពី​តារា​កំពុង​ល្បី​ជំនាន់​នេះ​ ក៏​​មាន​អតីត​តារា​ល្បី​ៗ​ជំនាន់​មុន​មួយ​ចំនួន​បាន​ផ្តល់​វត្តមាន​ចូលរួម​យ៉ាង​ពេញ​​មុខ​ទៀត​ផង ​ធ្វើ​ឱ្យ​​ពិធីជប់លៀង​នា​ពេល​រាត្រី​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១៦ ​នៅ​កោះ​ពេជ្រ​អាគារ​G​ កាន់តែ​កក្រើក​ ក្នុង​ការ​តាមដាន​ពិភព​សិល្បៈ ​។ ​

តាម​ការ​ឱ្យ​​ដឹង​ម្ចាស់​ដើមការ​ទាំង​សងខាង​ មាន​គម្រោង​អញ្ជើញ​ភ្ញៀវ​តែ​ចំនួន​៧០​តុ​ប៉ុណ្ណោះ​ ប៉ុន្តែ​ជាក់ស្តែង ​ឡើង​ដល់​២០​តុ​ បើ​ទោះជា​លើស​ផែនកា​រ ក៏​សាមីខ្លួន​សងខាង​នៅ​តែ​ពេញចិត្ត​ ហើយរ​ត់រក​ចុងភៅ​ធ្វើ​ម្ហូបអាហារ​ជូន​ភ្ញៀវឱ្យ​​ទាន់​ពេល​ មិន​ឲ្យ​អ្នក​ណា​ចម្បែងចិត្ត​ ឬ​ខ្វះ​កន្លែង​អង្គុយ​ពិសារ​អាហារ​ឆ្ងាញ់​ៗ​ ក្នុង​ពិធី​ដ៏​សំខាន់​ និង​មាន​អត្ថន័យ​ឡើយ​ ។

អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា​ បាន​សម្តែង​ការ​អរគុណ​ដល់​ភ្ញៀវ​ទាំងអស់​​ បាន​ចូលរួម​ផ្តល់​កិត្តិយស​ឱ្យ​​តម្លៃ​នៃ​ពិធីការ​ប្អូនស្រី​របស់​

នាង​ ។ ​ចំពោះ​រូប​នាង ​នៅ​មិន​ទាន់​គិតគូ​រ​រឿង​ចូល​រោងការ​ជាមួយ​គូស្នេហ៍​ថ្មី​ឡើយ ​រង់ចាំ​ឲ្យ​ប្អូន​ៗ​ គេ​មានគ្រួសារ​ជា​បន្ត​ទៀត​ចប់​រួចរាល់​អស់​ មាន​គោលដៅ​ច្បាស់​ ទើប​ស្រឡះ​ចិត្ត ​ហើយ​អាច​គិត​ពី​រឿង​ផ្ទាល់ខ្លួន​វិញ​ម្តង​ ។

​ការ​ចូលរួម​របស់​ភ្ញៀវ​ទាំងអស់​ និង​សិល្បករ​នេះ​ ជា​ការ​រួបរួម​គ្នា​យើង​ជា​អ្នកសិល្បៈ​ មាន​តែ​ការ​រួម​គ្នា​ទេ ​ជា​រឿង​សំខាន់​ជួយ​គ្នា​ជា​ការ​ចាំបាច់​មិន​ថា​កាលៈទេសៈ​ណា​ឡើយ​ ដើម្បី​ឲ្យ​គេ​មើល​មក​ថា​អ្នកសិល្បៈ​ស្រឡាញ់​គ្នា​ ហើយ​នាង​ចង់បាន​ភាព​សាមគ្គី​នេះ​កើត​មាន​គ្រប់​តារា​ទាំងអស់​ឲ្យ​តែ​មាន​ពិធី​សប្បាយ ​ឬ​ភាព​កើតទុក្ខ​អ្វីមួយ​ យើង​ត្រូវ​ចូលរួម​លើកទឹកចិត្ត​ទាំងអស់​គ្នា​។

ជា​ការ​ចាប់អារម្មណ៍​ប្លែក ​នា​រាត្រី​សប្បាយ​រីករាយ​នោះ​ ក៏​​ឃើញ​​មាន​វត្តមាន​លោក​យុ​ទ្ធ​ តារា​ឆា​នី ​អតីត​ស្វាមី​របស់​ច​ន ច័ន្ទ​ល​ក្ខិ​ណា​បាន​ចូលរួម​ជា​ភ្ញៀវ​យ៉ាង​រីកមុខ​មាត់​ផង​ដែរ ​។ ​ចំណែក​ពិធី​កាត់​នំ​កូនក្រមុំ​ បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ភ្ញាក់ផ្អើល​គួរសម ​ព្រោះ​បាន​ច្រៀង​ចម្រៀង​​​មួយ​បទ​ក្រោម​ចំណងជើង​ថា​ «​ពេល​បង​ចាស់​ទៅ​» ​ធ្វើ​កូនកំលោះ​រំភើប​ ។ ឯ​ភ្ញៀវ​ខ្លះ​រលីងរលោង​ទឹកភ្នែក​នូវ​ភាព​ផ្អែម​ល្ហែម​នេះ ​រហូត​នាំ​គ្នា​ទះដៃ​អបអរ​ជូន​គូ​ថ្មី​នេះ​ស្រឡាញ់​គ្នា​រហូត​តទៅ​ផង​ដែរ ​។

ប្រភព ៖
កោះសន្ដិភាព

កំណត់ហេតុខ្មែរឡូត៖

សម្រាប់អ្នកនាងចន ច័ន្ទលក្ខិណាវិញ គឺមិនទាន់មានគម្រោងមង្គលការនៅក្នុងឆ្នាំ ២០១៦នេះនោះទេ ជាមួយនឹងគូស្នេហ៍​ថ្មី ព្រោះ​យល់​ថា​ជា​ឆ្នាំ​ឆុង ។ ទោះជា​យ៉ាងណា​ក្តី តារា​សម្តែង​រូប​នេះ​នៅ​តែ​គ្រោង​រៀប​ការ​បែប​សាមញ្ញ មិន​ចង់​អធិកអធម​ទេ ។

ដំណឹង​ស្នេហា​រវាង​តារា​សម្តែង​ស្រី​ច​ន ច័ន្ទ​ល​ក្ខិ​ណា និង​អ្នកជំនួញ​សម្បូរ​ទ្រព្យ លោក​ហេង ឡុ​ង នៅ​មិ​នទាន់​ស្ងប់ស្ងាត់​នៅឡើយ​ទេ ។ ពី​មុន​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា និង​គូស្នេហ៍​គ្រោង​រៀប​ការ​ក្នុង​ឆ្នាំ​២០១៦​នេះ ប៉ុន្តែ​ដោយ​មមាញឹក​នឹង​ការងារ នាង​សម្រេចចិត្ត​លើក​ពេល​ទៅ​ឆ្នាំ​ក្រោយ​វិញ ។ ដំណឹង​ខ្សឹបខ្សៀវ​ក្នុង​ចង្កោម​អ្នកសិល្បៈ​ថា​តារា​សម្តែង​ច​ន ច័ន្ទ​ល​ក្ខិ​ណា នឹង​មានសំណាង​ទទួល​បាន​កាដូ មាន​តម្លៃ​ជាង​កន្លះ​លាន​ដុល្លារ​ពី​គូស្នេហ៍​ដើម្បី​សាង​សុភមង្គល​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload