វគ្គផ្ដាច់ព្រ័ត្រចលនាកីឡាអូឡាំពិកកម្ពុជា នឹងធ្វើឡើងនៅថ្ងៃស្អែកនេះ!

ភ្នំពេញ៖ ចលនាកីឡាអូឡាំពិកកម្ពុជា ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយក្រសួងអប់រំយុវជន និងកីឡា (អយក) និងសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) ។

កម្មវិធីនេះ បានរៀបចំឡើងនៅក្នុងបរិវេណវិទ្យាល័យចំនួន 4 នៅក្នុងរាជធានីភ្នំពេញរួមមានដូចជា វិទ្យាល័យបាក់ទូក វិទ្យាល័យហ៊ុនសែនជម្ពូរវន្ត វិទ្យាល័យឥន្រ្ទទេវី និងវិទ្យាល័យព្រះស៊ីសុវត្ថិ បន្ថែមទៅលើកម្មវិធីសិក្សាកីឡារបស់សាលាទាំងនេះ។ កម្មវិធីកីឡាជាស៊េរីនេះមានគោលបំណង ដើម្បីលើកទឹកចិត្តដល់យុវជំទង់កម្ពុជា ឱ្យទទួលបាននូវអត្ថប្រយោជន៍ពីជីវិតរស់នៅ រស់រវើកតាមរយៈសកម្មភាពលេងកីឡា ដែលមានសារៈសំខាន់ណាស់ សម្រាប់សុខភាព។

វគ្គផ្ដាច់ព្រ័ត្រចលនាកីឡាអូឡាំពិកកម្ពុជានឹងប្រព្រឹត្តទៅនៅថ្ងៃទី 17 ខែកក្កដា ឆ្នាំ 2016 នៅ ពហុកីឡាដ្ឋានជាតិអូឡាំពិកកម្ពុជា ចាប់ពីម៉ោង 6:30 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់ដោយមានវិញ្ញាសារចំនួន ៦ រួមមានការប្រកួតកីឡាបាល់ទាត់ បាល់ទះ កាយសម្ព័ន្ធ លោតចម្ងាយ ចោលដុំដែក និងរត់ប្រណាំង។ អ្នកឈ្នះជ័យលាភីពីវិទ្យាល័យទាំង 62 នាក់ នឹងប្រកួតប្រជែងដើម្បីទទួលបានរង្វាន់ធំ ដែលនឹងប្រើប្រាស់ សម្រាប់ធ្វើអ្វីម្យ៉ាងជាប្រយោជន៍ដល់វិទ្យាល័យរបស់ពួកគេ។ សម្រាប់វិទ្យាល័យ ដែលបានជ័យលាភីទី១ នឹងទទួលបាន $ 4000 ទី២ US $ 3000 និងទី 3 2000 $ ។ នៅក្នុងព្រឹត្តិការណ៍នេះដែរនឹងមានការចូលរួមពីកីឡាករ កីឡាការិនីល្បីៗ ដើម្បីលើកទឹកចិត្តដល់អ្នកចូលរួមប្រកួត។

ឥឡូវនេះគ្រប់គ្នាកំពុងទន្ទឹងរង់ចាំដើម្បីលើកទឹកចិត្ត ដល់អ្នកចូលរួមប្រកួតពីវិទ្យាល័យ របស់ពួកគេ។ ទាំងអ្នកចូលរួមប្រកួត និងគ្រូបង្វឹកកំពុងតែហ្វឹកហាត់យ៉ាងសស្រាក់ស្រាំ ស្វែងរកជ័យជំនះក្នុងការប្រកួត។ ហើយយើងទាំងអស់គ្នានឹងដឹងថាវិទ្យាល័យមួយណា នឹងជាអ្នកលើកពានជ័យលាភី នៅថ្ងៃអាទិត្យនេះទី 17 ខែកក្កដា ឆ្នាំ 2016 នៅពហុកីឡដ្ឋានជាតិអូឡាំពិក។  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

វគ្គផ្ដាច់ព្រ័ត្រចលនាកីឡាអូឡាំពិកកម្ពុជា នឹងធ្វើឡើងនៅថ្ងៃស្អែកនេះ!

វគ្គផ្ដាច់ព្រ័ត្រចលនាកីឡាអូឡាំពិកកម្ពុជា នឹងធ្វើឡើងនៅថ្ងៃស្អែកនេះ!

វគ្គផ្ដាច់ព្រ័ត្រចលនាកីឡាអូឡាំពិកកម្ពុជា នឹងធ្វើឡើងនៅថ្ងៃស្អែកនេះ!