រដ្ឋប្រហារ​ទួរគី សម្លាប់​មនុស្ស៦០នាក់ និង៣៣៦នាក់​ចាប់ខ្លួន

យ៉ាងហោចណាស់មនុស្សចំនួន ៦០នាក់ ភាគច្រើនជាទាហានត្រូវបានសម្លាប់ និងប្រមាណ ៣៣៦នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន ក្រោយប៉ុនប៉ង់ធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតីទួរគីលោក Tayyip Erdogan នៅថ្ងៃសៅរ៍នេះ។
រដ្ឋប្រហារ​ទួរគី សម្លាប់​មនុស្ស៦០នាក់ និង៣៣៦នាក់​ចាប់ខ្លួន

ការស្លាប់មនុស្សដ៏ច្រើននេះកើតឡើង ក្រោយប្រធានាធិបតីកំពុងកាន់អំណាចរូបនេះ បានអំពាវនាវឲ្យប្រជាជនស្មោះស្ម័គ្រ ក្រោកឈរចុះតាមផ្លូវសាធារណៈ និងព្រលានយន្តហោះ ដើម្បីគាំទ្រខ្លួន រួចប៉ះទង្គិចជាមួយកងទ័ពបះបោរ។

ពេលមានរដ្ឋប្រហារ លោក Erdogan បានកំពុងសម្រាកលំហែរកាយនៅឆ្នេរសមុទ្រ ហើយបានធ្វើដំណើរទៅកាន់ទីក្រុងកើតហេតុអ៊ីស្ដែនប៊ុល ភ្លាមៗ មុនព្រឹកព្រលឹមថ្ងៃសៅរ៍នេះ រួចបង្ហាញមុខលើកញ្ចក់ទូរទស្សន៍ថ្លែងសារទៅកាន់ពលរដ្ឋ។

មេបញ្ជាការយោធាទួរគីម្នាក់និយាយថា យន្តហោះចម្បាំងរដ្ឋាភិបាលបានបាញ់ទម្លាក់ឧទ្ធម្ភកច្រមួយគ្រឿងរបស់កងទ័ពក្បត់ នៅទីក្រុងអង់ការ៉ា។ ចំណែកសារព័ត៌មានរដ្ឋ Anadolu ផ្សាយថា ប៉ូលិសចំនួន ១៧នាក់ត្រូវបានសម្លាប់នៅទីស្នាក់ការពិសេស៕

ប្រែសម្រួល៖ sabay (ឡេង ភារុណ)
ប្រភព៖ Channelnewsasia

  • រដ្ឋប្រហារ​ទួរគី សម្លាប់​មនុស្ស៦០នាក់ និង៣៣៦នាក់​ចាប់ខ្លួន已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/16  Category:ជីវិតនិងសង្គម
Tags: