Galaxy S7 លក់ដាច់​ជាង iPhone 6S នៅ​អា​មេ​រិច​

6 Videos


ចំនួននៃការលក់របស់ទូរស័ព្ទ iPhone មានការធ្លាក់ចុះតាំងពីដើមឆ្នាំ២០១៦មកម្ល៉េះនៅក្នុងទីផ្សារសហរដ្ឋ អាមេរិច ដោយចំនួននេះត្រូវបានធ្លាក់ចូលទីផ្សារបស់ទូរស័ព្ទនៃក្រុមហ៊ុន Samsung ដោយសារម៉ូឌែលចុង ក្រោយរបស់ក្រុមហ៊ុនប្រកួតប្រជែងមួយនេះ ។

P9

Galaxy S7 លក់ដាច់​ជាង iPhone 6S នៅ​អា​មេ​រិច​

ថ្មីៗនេះបើតាមទិន្នន័យពី Kantar World Panel បានអោយដឹងថាអ្នកប្រើប្រាស់នៅអាមេរិចចំនួន ១៦%បានទិញទូរស័ព្ទជំនាន់ក្រោយរបស់ Samsung គឺទូរស័ព្ទ Galaxy S7, S7 Edge ។ ដោយឡែកវាមានតែ ១៤,៦%ប៉ុណ្ណោះនៃអ្នកដែលបានទិញទូរស័ព្ទ iPhone 6S, 6S Plus ។

បើតាមអត្រាលក់ក្នុងរយៈពេល ៣ខែគិតត្រឹមខែឧសភា ក្រុមហ៊ុនស្រាវជ្រាវ Kantar បានអោយដឹងថាទូរស័ព្ទរបស់ Samsung មានទីផ្សារខ្ពស់ជាង គឺ ៣៧% ។ ចំណែក Apple គឺមានត្រឹមតែ ២៩%ភាគរយប៉ុណ្ណោះ ។ ហើយចំពោះអត្រានៃការពេញចិត្តនិងមានបំណងចង់ទិញទូរស័ព្ទម៉ាកដដែល គេសង្កេតឃើញថា Samsung មានចំនួន ៨៦% គឺស្ទើរតែស្មើរទៅនឹង Apple ដែលមានចំនួន ៨៨% ទៅហើយ ។ នេះសបញ្ជាក់ថា អ្នកប្រើប្រាស់ទូរស័ព្ទ Samsung ពួកគេមិនចង់ងាករេប្តូរទៅប្រើ Apple វិញនោះទេ ។

សម្រាប់ទូរស័ព្ទ Galaxy s7 ឆ្នាំនេះគឺទទួលការពេញនិយមច្រើន ដោយវាមានលក្ខណៈប្រសើរជាងជំនាន់មុនៗ ដោយផ្តោតលើគុណភាពកាម៉េរ៉ា និងលក្ខណៈពិសេសៗជាច្រើនទៀត ។ គួរបញ្ជាក់ថា S7 បានចេញលក់តាំងពីពាក់កណ្តាលខែមិនា ឆ្នាំនេះមកម្ល៉េះ និងក្រោយមកៗ មានទូរស័ព្ទទំនើបមួយចំនួន បានបង្ហាញខ្លួនជាបន្តបន្ទាប់ មកប្រកួតប្រជែងជាហូរហែដូចជា LG5 ក្នុងខែមេសា, HTC10 ក្នុងខែឧសភា និង Xperia X performance របស់ Sony ។ ប៉ុន្តែនៅតែមិនអាចប្រជែងជាមួយ Samsung និង Apple បានដដែល ៕ សុផល