ក្រុមហ៊ុន​អនាម័យ​ក្រុង​ប៉ោយប៉ែត​ បើក​គ្រឿងចក្រ​ឈូស​សំរាម​បុក​ជញ្ជាំង​ថ្ម​ស្តុក​សំរាម​ បាក់​សង្កត់​មនុស្ស​២​នាក់​

ក្រុមហ៊ុន​អនាម័យ​ក្រុង​ប៉ោយប៉ែត​ បើក​គ្រឿងចក្រ​ឈូស​សំរាម​បុក​ជញ្ជាំង​ថ្ម​ស្តុក​សំរាម​ បាក់​សង្កត់​មនុស្ស​២​នាក់​

បន្ទាយមានជ័យ​ ៖ ​ក្រុមហ៊ុន​អនាម័យ ​ក្រុង​ប៉ោយប៉ែត​ បាន​បើក​គ្រឿងចក្រ ​ឈូស​សំរាម​ ភ្លាត់ស្នៀត​បុក​ជញ្ជាំង​ថ្ម​ស្តុក​សំរាម ​បណ្ដាល​ឲ្យ​បាក់​សង្កត់​មនុស្ស​២​នាក់​​របួសធ្ងន់​ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៥​ ខែ​កក្កដា ​ឆ្នាំ​២០១៦​ នៅ​កន្លែង​ស្តុក​សំរាម​ផ្សារ​រាត្រី ក្នុង​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

លោក​វរសេនីយ៍ត្រី ​ជា​ ដា​ មេបញ្ជាការ​មូលដ្ឋាន​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​មាន ១-​ឈ្មោះ ប៊ុន ​ហាយ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ របួស​បាក់ជើង​ស្ដាំ។ ​២-​ឈ្មោះ តុង ​សុ​ភ័​ក្ត្រា ភេទ​ប្រុស អាយុ​១២​ឆ្នាំ ​រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​១ ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ រ​បួស​ជើង និង​ក្បាល។ ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ប៉ោយប៉ែត​ ដើម្បី​សង្គ្រោះ​ជីវិត​។

លោក ​ជា​ ដា​ បាន​បញ្ជាក់​ទៀត​ថា ​មុន​ពេល​កើតហេតុ​នោះ​ មាន​ក្រុមហ៊ុន​អនាម័យ​ក្រុង​ប៉ោយ​ប៉ែត​ បើក​គ្រឿងចក្រ​មក​ឈូស​សំរាម​ ពេល​កំពុង​ឈូស​ ស្រាប់តែ​ទៅ​បុក​បាក់​ជញ្ជាំង​ថ្ម​ស្តុក​សំរាម​បណ្ដាល​ឲ្យ​សង្កត់​ជនរងគ្រោះ​កំពុង​ឈរ​ទិញ​បន្លែ​នៅ​ជិត​ទីនោះ​របួសធ្ងន់​តែម្ដង។

ក្រោយពី​កើត​ហេតុ​រួច​ គ្រឿងចក្រ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​អធិការ​ក្រុង​ប៉ោយប៉ែត​ ដើម្បី​ដោះស្រាយ​នៅ​ថ្ងៃក្រោយ៕