សណ្តែកសៀងជាឱសថទិព្វសម្រាប់ស្ត្រីមជ្ឈឹមវ័យ

សណ្តែកសៀងជាឱសថទិព្វសម្រាប់ស្ត្រីមជ្ឈឹមវ័យ

បណ្តាការស្រាវជ្រាវវិទ្យសាស្ត្របានបញ្ជាក់ថា មូលហេតុបង្កជារោគសញ្ញារបស់ដំណាក់កាលមុនអស់រដូវគឺភាពថមថយ estrogen ក្នុងសរីរាង្គស្ត្រី ។ពេលខ្វះ estrogen ស្បែកស្ត្រីប្រែជាជ្រីវជ្រួញ សុដន់ជ្រាយ ក្រពេញញើស និងក្រពេញជាតិរំអិលផ្អាកសកម្មភាព ហេតុនេះសក់ស្ងួត ងាយបាក់ជ្រុះគែមទ្វារមាសស្តើង ថយចុះការបញ្ចេញជាតិរំអិល ហេតុនេះបង្កការឈឺពេលរួមភេទ អស់ចំណង់ផ្លូវភេទ… ។ វិធានការមួយក្នុងចំណោមវិធានការបង្ការ និងជំនះប្រសិទ្ធភាពស្ថានភាពនេះគឺប្រើប្រាស់ Phytoestrogen សារជាតិចម្រុះ estrogen ក្នុងរុក្ខជាតិដើម្បីបំពេញ estrogen ។

ការអនុវត្តវិធីសាស្ត្រព្យាបាលនេះនឹងប្រែជាងាយស្រួលបំផុតប្រសិនស្ត្រីដឹងថា estrogen មានយ៉ាងច្រើនក្នុងសណ្តែកសៀង ។ សារជាតិ isoflavones សណ្ឋាន Phytoestrogen មួយក្នុងសណ្តែកសៀងសម្រួលខួបរដូវរបស់ស្ត្រី ជួយតុល្យភាពបរិមាណ estrogen ធម្មជាតិក្នុងសរីរាង្គ បន្ថយការឈឺចាប់ហូរ ឈាមច្រើនឬរោគសញ្ញាផ្សេងៗរបស់ការរលាកស្រោមស្បូន មហារីកដោះ ។ សណ្តែកសៀងក៏ជួយសរីរាង្គសម្រួលបរិមាណ estrogen ពេលបរិមាណអ័រម៉ូននេះថយចុះសន្សឹមៗឬផ្លាស់ប្តូរខុសប្រក្រតីបង្កជារោគសញ្ញាច្រើនរបស់ដំណាក់កាលអស់រដូវ ។

ឆ្លងកាត់ការស្រាវជ្រាវជាង៥០អំពី isoflavones ក្នុងពន្លកសណ្តែកសៀង សារជាតិនេះត្រូវបានស្ថាប័នស្បៀងអាហារ និងឱសថអាមេរិក (FDA) ទទួលស្គាល់ និងទូន្មានឲ្យប្រើប្រាស់សម្រាប់ស្ត្រីដំណាក់ កាលមុនអស់រដូវ និងអស់រដូវ ។ ការស្រាវជ្រាវមួយផ្សេងដ៏ល្បីល្បាញឈ្មោះអំពីសណ្តែកសៀងក៏បានរកឃើញថា ស្ត្រីជប៉ុន អ្នកប្រើ ប្រាស់សណ្តែក សៀងច្រើនបំផុតពិភពលោកឆ្លងកាត់ដំណាក់កាលមុនអស់រដូវធូរស្រាលជាងប្រៀបនឹងស្ត្រីនៅបណ្តាប្រទេសផ្សេងៗ ។

សណ្តែកសៀងក៏ជួយបន្ថយបរិមាណកូឡេស្តេរ៉ូល សម្រួលបរិមាណស្ករក្នុងឈាម បន្ថយការប្រឈមត្រូវពុកឆ្អឹង ។ ក្នុង១ថ្ងៃក្រៅពីពពួកបន្លែ ផ្លែឈើ សរីរាង្គស្ត្រីគួរស្រូបយកតិចបំផុតពី ១០០-១៥០g សណ្តែកសៀងពីទឹកសណ្តែក តៅហ៊ូ ឬអាហារត្រូវបានកែច្នៃពីសណ្តែកសៀង។ ប៉ុន្តែពួកជំនាញការជីវជាតិបានទូន្មាន ថា ប្រសិនមានពេលវេលាស្ត្រីគួរធ្វើទឹកសណ្តែកដោយខ្លួនឯង ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់បំផុត ៕

ប្រភព៖ iknow

  • សណ្តែកសៀងជាឱសថទិព្វសម្រាប់ស្ត្រីមជ្ឈឹមវ័យ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/16  Category:សុខភាព
Tags: