ក្នុងមិនដេក មកដេកក្រៅផ្ទះ រឿងអីមិន​…

ខេត្តពោធិ៍សាត់ ៖ នារី​​ម្នាក់​​​ត្រូវ​បុរស​​ ក្នុង​ភូមិ​ជាមួយ​គ្នា​​ចាប់រំលោភ​រហូត​ បាន​​សម្រេច ហើយ​គេចខ្លួន​បាត់​ស្រមោល ខណៈ​នាង​កំពុង​ដេ ក​ក្នុង​រោងក្បែរផ្ទះ​តែ​ម្នាក់​ឯង ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៩ និង​៤៧​នាទី​​យប់​ថ្ងៃ​ទី​១៤ កក្កដា ២០១៦ ស្ថិត​​នៅ​ចំណុច​វាល​ស្បូវ​ដីចម្ការ ក្នុងភូមិ​ក្រពើ​ពីរ​លើ ឃុំ​ក្រពើ​ពីរ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។

ប្រភព​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ​អាយុ​២៥​ឆ្នាំ ។ រីឯ​ជនសង្ស័យ​ឈ្មោះ​សយ សែន អាយុ​២៨​ឆ្នាំ ។

បើ​តាម​ឱ្យ​ដឹង​ពី​នារី​រង​គ្រោះ​ដែល​បាន​ដាក់​ពាក្យ​ប្តឹង​សមត្ថកិច្ច​​ថា កាលពី​យប់​កើតហេតុ នាង​ដេក​​ក្នុង​រោងក្បែរផ្ទះ​​ ចាំ​ចំការ​តែ​ម្នាក់​ឯង រួច​ហើយ​ក៏​លង់លក់​ទៅ ។ លុះដល់​ម៉ោង​០៩ និង​៤៧​នាទី​យប់ ស្រាប់តែ​ឈ្មោះ​សយ សែន ដើរមក​ចាប់​នាង​រំលោភ​ទាំង​កំរោល ។ ដោយសារ​នៅ​ទីនោះ ជា​វាល​ស្បូវ​ដីចម្ការ ​មិន​មានផ្ទះ​ប្រជាពលរដ្ឋ​នៅ​ជាប់​គ្នា ហើយ​ស្ងាត់​ផង​នោះ ជា​ឱកាស​ជន​នោះ​​ចាប់រំលោភ​នាង​ រហូត​បាន​សម្រេច ទោះបី​នាង​ខំ​រើបំរះ​យ៉ាងណា​ ក៏​មិន​ឈ្នះ​ដែរ ។

បន្ទាប់​ពី​​​រំលោភ​បាន​សម្រេច​ហើយ ជន​នោះ​​រត់គេច​ខ្លួន​បាត់ភ្លាមៗ ។ លុះ​ព្រឹក​ថ្ងៃ​ទី​ថ្ងៃ​ទី​១៥ កក្កដា ​នាង​​​​យក​រឿង​នេះទៅ​​​ប្រាប់​ម្ដាយ ទើបមក​ប្ដឹង​សមត្ថកិច្ច​តែ​ម្តង ។

ទាក់ទិន​នឹង​ករណី​ចាប់រំលោភ​សេពសន្ថវៈ​នេះ ក៏​មាន​មតិ​មហាជន​មួយ​ចំនួន​ បាន​ធ្វើការ​រិះគន់​ថា ហេតុ​អ្វី​ខ្លួន​ជា​ស្រី​ក្រមុំ បែរជា​មក​ដេកចាំ​ចម្ការ​ពេល​យប់​តែ​ម្នាក់ឯង? ម្យ៉ាងទៀត​ មិន​ដេក​នៅ​ក្នុងផ្ទះ​មាន​ជញ្ជាំង​ដាក់​គន្លឹះទ្វារ​ឱ្យ​ត្រឹមត្រូវ​ទេ បែរជា​មក​ដេក​នៅ​លើ​រាន​ហាល​ល្ហល្ហេវ​ទៅ​វិញ? ។ ដឹង​ហើយ​ថា ទីនោះ​ជា​កន្លែង​ស្ងាត់​ដែរ អាច​មាន​គ្រោះថ្នាក់​គ្រប់ពេល!

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញ ករណីរំលោភនេះក៏ទើបតែកើតឡើងផងដែរ​ បន្ទាប់​ពី​ស្រវឹង​ធ្លាក់​​ភ្នែក ​ក៏​បាន​ធ្វើ​សកម្មភាពចាប់រំលោភ​នារី​ខារ៉ាអូខេ​​​ម្នាក់រហូត​បាន​សម្រេច​​​​នៅ​ក្នុង​បន្ទប់ រួចហើយ​​​ព្យាយាម​រត់​ចេញ​ក្រៅក្នុង​បំណង​គេចខ្លួន ប៉ុន្តែ​រត់​មិន​រួច ​ត្រូវ​​​​នាងរងគ្រោះ​​ស្រែក​ផ្អើល​​ឆោ​​​ឡោ​​​ក៏​ត្រូវ​ចាប់ខ្លួន​​បាន ​ប្រគល់​ឱ្យ​​​សមត្ថ​កិច្ច​នគរ​បាល​ប៉ុស្ដិ៍​កា​កាប​ភ្លាម​ៗ​​​តែ​ម្ដង​ ។

ហេតុ​ការ​ណ៍នេះ​កើតឡើង កាលពី​វេលា​ម៉ោង​២​យប់​រំលង​អធ្រា​ត្រ​​ចូល​ថ្ងៃ​ទី​១៥ ​កក្កដា ២០១៦ ស្ថិត​​​ក្នុង​ហាង​ខារ៉ាអូខេយីហោ «​រាជ​នី KTV»​ ​មាន​ទីតាំង​​​ក្នុងភូមិ​ត្រពាំងល្វា សង្កាត់​កា​កាប ខណ្ឌ​ពោ​ធិ៍​​សែន​ជ័យ​ ។

​ប្រភពឱ្យ​ដឹងថា នារី​​រង​គ្រោះ​​អាយុ​១៨​ ជា​បុគ្គលិក​ខារ៉ាអូខេ​ ។ ដោយឡែក​​ជនសង្ស័យ​ឈ្មោះ​ទិ​ត្យ សុធា អាយុ​២៥​ឆ្នាំ​ ជា​​ជាងដែក​ស្នាក់​​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ជម្រៅ ឃុំ​ជម្រៅ ស្រុក​ព្រះស្តេច ខេត្ត​ព្រៃ​វែង​។

បើតាម​នារី​​រង​​គ្រោះ​​ឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ ​ជនសង្ស័យ​ខាងលើ ​រួម​និង​​មិត្តភក្តិ​ម្នាក់​ទៀត​បាន​ចូល​ទៅ​ផឹកស៊ី និង​​ច្រៀង​ខារ៉ាអូខេ​​នៅ​ទីនោះ ដោយ​​​​ហៅ​​នាង​​ទៅ​អង្គុយ​កំដ ។​ ចំណែក​មិត្តភក្ដិ​ម្នាក់​ទៀត​​ទៅ​ជាមួយ​នោះ មិន​បាន​ហៅ​ស្រី​​អង្គុយ​កំដរ​​ទេ​ ។

ខណៈនោះ​ ពួក​គេ​បាន​ផឹកស្រា​បៀរ​​អស់​១​កេស បន្ទាប់​មក​បាន​គិតលុយ​ និង​ចាកចេញ​ទៅ​បាត់​ ។ ​លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​​នាំ​គ្នា​ចូល​​ទៅ​ម្តងទៀត ។ ដោយ​លើក​នេះ ​បាន​ហៅ​ស្រា​បៀ​រ​បន្ថែម​​១​កេះ​​ទៀត និង​បាន​ហៅ​នាង​ឱ្យ​ទៅ​អង្គុយ​កំដ​ម្ដង​ទៀត ។ ​​ក្រោយ​ពេល​ផឹក​អស់​ស្រា​ប្រហែល​​អស់​១០​កំប៉ុង មិត្ត​ម្នាក់​ទៀត​​ឈ្មោះ​មាន វិចិត្រ អាយុ​៣៤ ជា​​ជាងដែក​ដូច​គ្នា ​បាន​ស្រវឹង​ខ្លាំង​សន្លប់​ដេក​ស្តូក​មិន​ដឹង​ខ្លួន ​។

ប្រភព​ដដែល​​បន្ត​ទៀត​ថា ​នៅ​សល់​តែ​នាង​និង​បុរស​នោះ​ ព្រមទាំង​មេការ​ខា​រ៉ា​អូ​ខេ​ម្នាក់ទៀត​ប៉ុណ្ណោះ និង​បាន​ផឹក​បន្ត​ទៀត ​។ លុះ​ ក្រោយ​មក មេការ​ក៏​បាន​ចេញ​ទៅ​ក្រៅ​បាត់​ទៀត ដែល​ជា​ហេតុ​ធ្វើឱ្យ​​ជន​នោះ​ មានឱកាស​បិទទ្វារ​ជិត​រួច​បាន​ចាប់​​នាង​រំលោភ ហើយ​​ទោះជា​ខំស្រែក​យ៉ាងណា ក៏​គ្មាន​នរណា​ឮ​ដែរ នាង​ត្រូវ​ជន​ខាងលើ​រំលោភ​រហូត​បាន​សម្រេច​តាម​បំណង​ ។ បន្ទាប់​ពី​បាន​ឡើង​ឋានសួគ៌ហើយ ​បុរស​នោះ​បាន​រត់​ចេញ​ក្រៅក្នុង​បំណង​គេចខ្លួន ប៉ុន្តែ​រត់​មិន​រួច​ដោយ​ត្រូវ​នាង​ស្រែក​បង្កឱ្យ​​មានការ​ភ្ញាក់ផ្អើល ហើយ​អ្នក​នៅ​ទីនោះ​ ជួយ​ចាប់ខ្លួន​ប្រគល់​ទៅ​ឱ្យ​នគរបាល​បុ​ស្ដិ៍​​កា​កាប​ចាត់ការ​តាម​ច្បាប់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្នុងមិនដេក មកដេកក្រៅផ្ទះ រឿងអីមិន​...

ក្នុងមិនដេក មកដេកក្រៅផ្ទះ រឿងអីមិន​...