ណាចា បង្ហាញភាពយកចិត្ដទុកដាក់ខ្លាំង ដល់ប្រពន្ធពរពោះកូនទី៤ សូម្បីតែរឿងម្យ៉ាងក៏ហ៊ានធ្វើ

ហុងកុង៖ កាលពីពេលថ្មីៗនេះ តារាសម្ដែងប្រុស Benny Chan ដែលប្រិយមិត្ដទស្សនិកជនខ្មែរ មួយចំនួនស្គាល់ឈ្មោះថាជា ណាចា ដែលសម្ដែងក្នុងរឿងភាគកុនបុរាណចិន បានបង្ហោះរូបភាព ប្រពន្ធជាទីស្រឡាញ់ខ្លួន ដែលនាងកំពុងតែពរពោះជិតគ្រប់ខែ នៅក្នុងបណ្ដាញសង្គមចិន Weibo

នេះបើតាមរូបភាពជាច្រើនសន្លឹក បានបង្ហាញពីតារាប្រុសនេះ យកចិត្ដទុកដាក់លើប្រពន្ធជាពន់ពេក ដូចជា ជួយកក់ និងផ្លុំសក់ ថើបពោះរបស់នាង និងអោបនាង ខណៈដែលនាងគេង។ ប៉ុន្ដែក្នុងរូបភាពមួយសន្លឹក ក្នុងចំណោមរូបភាពផ្សេងៗនោះ បានធ្វើឲ្យទស្សនិកជន នាំគ្នាភ្ញាក់ផ្អើលជាខ្លាំង ដែលបង្ហាញពីតារាប្រុសរូបនេះ កំពុងតែជួយកោរសក់ផ្នែកខាងក្រោមរបស់ប្រពន្ធខ្លួន។

ក្រោយពីមានការភ្ញាក់ផ្អើលបែបនេះ នាង Lisa ដែលជាប្រពន្ធលោក Benny Chan បានធ្វើការឆ្លើយតបថា៖ នារីគ្រប់រូប ត្រូវតែធ្វើការកោរផ្នែកខាងក្រោម មុននឹងសម្រាលកូន ដែលនៅក្នុងនោះ មាននារីមួយចំនួន បានសុំជំនួយពីគិលានុដ្ឋាយិកា ប៉ុន្ដែសម្រាប់ការសម្រាលកូនទី៤របស់ខ្ញុំ គឺប្ដីខ្ញុំជាអ្នកជួយ គាត់ពិតជាឪពុកដ៏ល្អម្នាក់។ នាងបន្ដថា មនុស្សជាច្រើនដែលមិនធ្លាប់សម្រាលកូន អាចនឹងភ្ញាក់ផ្អើល តែសម្រាប់នាងគឺគ្មានទេ។ 

លោក Benny Chan បានបន្ថែមថា ប្រពន្ធខ្ញុំ និងគោលបំណងរបស់ខ្ញុំ គឺគ្រាន់តែចង់រំលឹកដល់មនុស្សគ្រប់គ្នា ដែលជិតនឹងសម្រាលកូន គួរណាធ្វើការថតទុក អនុស្សាវរីយ៍ដ៏ស្រស់ស្អាតទាំងនេះ និងគ្មានបំណងអ្វីផ្សេងក្រៅពីនេះនោះទេ

ប្រភព ៖
lollipop

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា កាលពីខែតុលា ឆ្នាំ២០១៥ មានការភ្ញាក់ផ្អើលនឹងព័ត៌មាន ប្រពន្ធណាចា មានផ្ទៃពោះកូនទី៤ បន្ទាប់ពីសម្រាល កូនទី៣ បានត្រឹម១០ខែ។

ក្នុងអំឡុងពេលដែល តារាសម្ដែងប្រុសនេះ កំពុង តែផ្សព្វផ្សាយភាពយន្តភាគថ្មី ដែលលោកសម្តែង ជាតួលោកសង្ឃ ជីកុងនោះ បានប្រកាសថា ប្រពន្ធរបស់ខ្លួន កំពុងមានផ្ទៃពោះកូនទី៤ ហើយនឹងសម្រាល នៅក្នុងរដូវក្តៅ ខាងមុខនេះ។ ទោះជាយ៉ាងណា ក៏ព័ត៌មាននេះ ត្រូវបានទស្សនិកជនដឹង រួចទៅហើយ ដោយសារលោកស្រី Lisa បានបង្ហោះ រូបភាព ដែលអាចឲ្យឃើញថា ពោះរបស់នាង ធំខុសពីធម្មតា កាលពីខែមុននេះ។

ចំពោះកូនប្រុស រឺស្រីនោះលោក មិនទាន់បានដឹង នៅឡើយទេ ប៉ុន្តែលោក Benny បាននិយាយថា ប្រុសឬស្រីក៏ លោកសប្បាយ ចិត្តដែរ សំខាន់ឲ្យតែ កូនលោកមាន សុខភាពល្អ ហើយលោកក៏ មិនទាន់បានដាក់ ឈ្មោះឲ្យកូនលោកដែរ។ លោក Benny បន្តថា លោកនិង Lisa ចង់បានគ្រួសារដ៏ធំមួយ ពួកគេចង់យក កូនឲ្យហើយទាន់ ពេលដែលពួក គេនៅយកបាន។ ថ្មីៗនេះផងដែរ គ្រួសាររបស់អ្នក ទាំងពីរបានផ្លាស់ប្តូរ ទីលំនៅទៅកាន់ ផ្ទះដែលមាន ទំហំធំជាងមុន ដើម្បីតម្រូវ ទៅនឹងគ្រួសារ ដែលកំពុងតែ រីកលូតលាស់ របស់ពួកគេ។ ឆ្លើយតបទៅនឹង សំនួរដែលទស្ស និកជនសួរថា តើលោកចង់បាន កូន១០ក្នុង រយៈពេល១០ឆ្នាំមែនទេ លោកក៏សើច ហើយនិយាយថា៖ "រដ្ឋាភិបាលបាន កំណត់ថាឲ្យ មានកូនតែ ៥នាក់ទេ លោកគោរព តាមច្បាប់នេះ ហើយវាក៏អាស្រ័យ លើនិស្ស័យផងដែរ សូមឲ្យធម្មជាតិ ជាអ្នកសម្រេចចុះ"។

លើសពីនេះ លោកក៏បាន លើកឡើងថា ចំនួន កូនកើនឡើង ការចំណាយក៏ កើនឡើងដែរ តែលោកនឹង មិនធ្វើឲ្យកូន រ​បស់លោកអត់ ឃ្លាននោះទេ យ៉ាងច្រើនណាស់ គ្រាន់តែត្រូវថត រឿងប៉ុន្មាន រឿងទៀតប៉ុណ្ណោះ អ្វីដែលសំខាន់ គឺគ្រួសាររស់នៅ ជាមួយគ្នាដោយ សប្បាយចិត្ត។ លោកបន្តថា ចំពោះសមត្ថភាព ដែលធ្វើឲ្យ លោកមានកូន បន្តបន្ទាប់នេះ គឺលោកមិនមាន តិចនិចអាថ៍កំបាំង អ្វីនោះទេ នេះប្រហែល ជានិស្ស័យរបស់ គ្រួសារពួកលោក តម្រូវឲ្យមានកូន ច្រើនបែបនេះហើយ។

ជាចុងក្រោយលោក ក៏បានថ្លែងការ គោរពចំពោះប្រពន្ធ របស់លោក ពីព្រោះនាងត្រូវ ទទួលនូវការវះ កាត់យ៉ាងហោចណាស់ ក៏មួយដងដែរ ក្នុងមួយឆ្នាំ ដែលកាលពី ៣ដងមុននោះ គ្រូពេទ្យបានវះ កាត់ចំកន្លែង ដដែលនៅ លើពោះរបស់នាង ដើម្បីកាត់ បន្ថយស្នាម ប៉ុន្តែលើកនេះ មិនទាន់ដឹង ថាយ៉ាងណានោះទេ គឺត្រូវមើលទៅ តាមស្ថានភាព នៅពេលនោះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload