កំណាត់ផ្លូវលេខ ១៩២ ក្នុងសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក ខូចខ្លាំង

បើនិយាយទៅ ផ្លូវតូចៗនៅក្នុងមូលដ្ឋាន មានគុណសម្បត្តិគ្រាន់បើដែរតើ!! វាជួយបញ្ចៀសចរាចរណ៍ពីផ្លូវធំៗមិនឱ្យស្ទះបាន តែបើផ្លូវតូចៗខូចស្ទើរដូចរន្ធបាយខុំ ទៅហើយ ច្បាស់ជាផ្លូវនោះនៅឯកាគ្មានអ្នកធ្វើដំណើរឡើយ ។

ជាក់ស្តែងកំណាត់ផ្លូវលេខ ១៩២ ក្នុងសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក កាន់តែខូចខ្លាំងទៅៗ វាប្រៀបដូចជាជំងឺមហារីកអ៊ីចឹង ពីមុនខូចតូច រហូតមកដល់សព្វថ្ងៃ ជង្ហុករាលដាលកាន់តែធំ អ្នកដំណើររអ៊ូជាប់ ព្រោះពិបាកធ្វើដំណើរពេកក្រៃ ។

ផ្លូវនេះស្ថិតនៅជិតកែវភ្នែកសាលាសង្កាត់ទឹកល្អក់ ៣ តែម្តង តែប្រជាពលរដ្ឋងឿងឆ្ងល់ ហេតុអីក៏នាំគ្នាធ្វើព្រងើយកន្តើយ មិនរាយការណ៍ទៅសាលាខណ្ឌ ឱ្យបានដឹង និង យកចិត្តទុកដាក់ជួសជុលកាលវានៅតូចៗផង រហូតពេលនេះខែភ្លៀង គ្រោះថ្នាក់ដោយសារមើលជង្ហុកមិនឃើញ ពេលវាលិច ។

ប្រជាពលរដ្ឋដែលរស់នៅតាមកំណាត់ផ្លូវនេះ និង អ្នកធ្វើដំណើរផ្សេងៗ សំណូមពរលោកអភិបាលខណ្ឌជួយជួសជុលដោយរួសរាន់ផង !!

ប្រភពៈ matenak


Related Posts