បទ Original “នឹកអូនបានត្រឹមស្រមៃ” ចេញជា MV ហើយ

“នឹកអូនបានត្រឹមស្រមៃ” មួយ​បទនេះ​បាន​ចេញ​ជា Trailer កាលពីជាង៣សប្តាហ៍​មុន ​អោយ​អ្នក​ទាំងអស់​គ្នា​ស្តាប់​ ឥឡូវ​នេះ​បាន​ចេញ​នៅ MV ផ្លូវការណ៍ហើយ ​។

វី​ដេ​អូបទចម្រៀងដើមដែលជាស្នាដៃរបស់កូនខ្មែរមួយបទនេះ​ អ្នកនិពន្ធ​សរសេរតាក់តែង តាំង​ពី​ជាង២ឆ្នាំមុនមកម៉្លេះ បាន​បង្ហាញ​សាច់​រឿងដែល​មើលទៅ​គួរ​អោយ​ចង់​ទស្សនា​ ព្រម​ជាមួយ​សំលេង និង​តន្ត្រី​យ៉ាង​ពិ​រោះ ​។

លោក Soria Oung ហៅ ប្រុស អ៊ី​ន ជា​ម្ចាស់​បទ​ចម្រៀងនេះ រូប​លោក​ពិតជា​ច្រៀង​បាន​ពិ​រោះ និង​មានការ​គាំទ្រ​ច្រើន​ពី​សំណាក់​យុវវ័យ ប៉ុន្តែទោះជាយ៉ាងណា​ ​លោក សូរិយា មិនហ៊ាន​សង្ឃឹម​ថា បទ​នេះ​នឹងល្បី​ខ្លាំងតាម​រយៈ MV នេះ​ឡើយ ។

ចង់ដឹងថា ពិរោះខ្លាំងប៉ុនណា តោះ! ទស្សនា​វីដេអូ​ខាងក្រោម ៖