បុរស​ម្នាក់​ ចង.កធ្វើអត្តឃាត ក្រោយពីមកពី​ផឹកស៊ី​ជាមួយ​មិត្តភក្ដិ​

បុរស​ម្នាក់​ ចង.កធ្វើអត្តឃាត ក្រោយពីមកពី​ផឹកស៊ី​ជាមួយ​មិត្តភក្ដិ​



បន្ទាយមានជ័យ​ ៖​ បុរស​វ័យ​ចំណាស់​ម្នាក់​​ ​មកពី​ផឹកស៊ី​ជាមួយ​មិត្តភក្ដិ ​ក៏​បាន​ធ្វើ​អត្តឃាត​ ដោយ​ចង.ក សម្លាប់​ខ្លួន​នៅ​ក្រោយ​ផ្ទះ លើ​ដើម​ស្វាយ​ ព្រោះ​ដឹងខ្លួន​ថា​មាន​កើត​ជំងឺ​ក្រិន​ថ្លើម ​មើល​មិន​ជា កាលពី​ចន្លោះ​ម៉ោង​៩​យប់ ថ្ងៃ​ទី​១៥​ ខែ​កក្កដា​ ឆ្នាំ​២០១៦ ​នៅ​នឹង​ដើម​ស្វាយ​ ក្រោយ​ផ្ទះ​ចម្ងាយ​៥០​ម៉ែត្រ​ ស្ថិត​ក្នុង​ភូមិ​គោក​តា​រាជ្យ​ ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ។

លោក​វរសេនីយ៍ត្រី ​សិន​ ឌៀប ​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រុក​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​មាន​ឈ្មោះ រៀម​ រឿ​ម ​ភេទ​ប្រុស ​អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​គោក​តារា​ជ្យ ឃុំ​ស្រៈ​ជីក ស្រុក​ភ្នំស្រុក ​ខេត្ត​បន្ទាយមានជ័យ។

លោក​ សិន​ ឌៀប ​បាន​បញ្ជាក់​ទៀត​ថា ​ឆ្លងតាម​ការ​ចុះ​ស្រាវជ្រាវ​ពី​ប្រពន្ធ​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា ​នៅ​វេលា​ម៉ោង​ប្រហែល​៧​យប់ ​ថ្ងៃ​ទី​១៥ ​ខែ​កក្កដា ​ឆ្នាំ​២០១៦ ​ពេល​ដែល​ប្ដី​គាត់​ត្រឡប់​មកពី​ផឹកស៊ី​ក្នុង​ភូមិ​ហើយ ក៏​ហូបបាយ​នៅ​ក្រោម​ផ្ទះ​ជាមួយ​ក្រុម​គ្រួសារ​ និង​បាន​ពោល​ប្រាប់​ប្រពន្ធ​ថា ​អញ​កើត​ជំងឺ​ក្រិន​ថ្លើម​ មើល​មិន​ជា​ទេ​ ប្រពន្ធ​ឆ្លើយ​ថា​ និយាយ​ឆ្កួតៗ​អញ្ចឹង​ ហូបបាយ​ទៅ។ ពេល​ដែល​ហូប​បាយ​រួច​ ជនរងគ្រោះ​ក៏​ឡើង​ទៅ​ដេក​នៅ​លើ​ផ្ទះ​។

លុះ​ម៉ោង​ប្រហែល​១០​យប់​ ប្ដី​គាត់​ក៏​ចុះ​ពី​លើ​ផ្ទះ​ មិន​ដឹង​ទៅ​ណា​បាត់។ ក្រោយ​​​ពី​បាត់​ប្ដី​យូរ​ពេក​ ប្រពន្ធ​ក៏​ចុះ​តាម​រក ​តែ​រក​មិន​ឃើញ​ រហូត​ដល់​ម៉ោង​១​យប់ ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ​ខែ​កក្កដា ​ឆ្នាំ​២០១៦ ប្រពន្ធ​បាន​ប្រទះឃើញ​ប្តី​ចង.ក ​សម្លាប់​ខ្លួន​នៅ​នឹង​ដើម​ស្វាយ​ក្រោយ​ផ្ទះ​បាត់​ទៅ​ហើយ។ បន្ទាប់​ពី​កើតហេតុ​រួច ​ប្រពន្ធ​បាន​ដាក់​ប្តី​ចុះ​ពី​ដើម​ស្វាយ​ យក​មក​ផ្ទះ​ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​៕
បុរស​ម្នាក់​ ចង.កធ្វើអត្តឃាត ក្រោយពីមកពី​ផឹកស៊ី​ជាមួយ​មិត្តភក្ដិ​

បុរស​ម្នាក់​ ចង.កធ្វើអត្តឃាត ក្រោយពីមកពី​ផឹកស៊ី​ជាមួយ​មិត្តភក្ដិ​