ដង្កូវ​ហ្វូង​ កើតឡើង​ជាថ្មីទៀត​ បន្ទាប់​ពី​បំផ្លាញ​ដំណាំ​ស្រូវ​ និង​ដំណាំ​ដំឡូង​មី ​

ដង្កូវ​ហ្វូង​ កើតឡើង​ជាថ្មីទៀត​ បន្ទាប់​ពី​បំផ្លាញ​ដំណាំ​ស្រូវ​ និង​ដំណាំ​ដំឡូង​មី ​

ឧត្តរមានជ័យ ​៖ ​ពពួក​សត្វ​ដង្កូវ​ហ្វូង​កើត​ពាសពេញ​ដី​ និង​លើ​ដើមឈើ​ក្នុង​សាលា​វិទ្យាល័យ​អន្លង់វែង ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​ បាន​កើត​ឡើង​សាជាថ្មី​ទៀត បន្ទាប់ពី​បំផ្លាញ​ដំណាំ​ស្រូវ ​និង​ដំណាំ​ដំឡូង​មី របស់​ប្រជាកសិករ​កាលពីដើម​រដូវ​វស្សា​​​កន្លង​មក ​ហើយ​ខណៈ​នេះ​ធ្វើ​ឲ្យ​​សិស្ស ​និង​ប្រជាពលរដ្ឋ​ មានការ​ភ្ញាក់ផ្អើល ​និង​​​​​​​សិស្ស​មានការ​ភ័យខ្លាច មិន​ហ៊ាន​ចេញ​អង្គុយ ​ឬ​ដើរលេង ក្នុង​ទីធ្លា​សាលារៀន។

លោក ស្រេង កុមារ នាយ​យក​សាលា​វិទ្យាល័យ​អន្លង់វែង​បាន​រៀបរាប់​ឲ្យ​ដឹង​ នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៦​ថា មិន​ដឹង​ជា​ហ្វូង​ដង្កូវ​នេះ​កើត​មក​ពី​ណា​នោះ​ទេ ហើយ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដើម​សប្ដាហ៍​នេះ​ លោកគ្រូ​សង្កេតឃើញ​កូនសិស្ស​នាំគ្នា​ចាប់​ដង្កូវ​លេង តែ​មិន​មាន​ច្រើន​នោះ​ទេ ទើបតែ​ប៉ុន្មាន​ថ្ងៃ​ចុង​សប្ដាហ៍​មាន​ឃើញ​ពពួក​ដង្កូវ​ហ្វូង​កាន់តែច្រើន​ទៅៗ រួមមាន ​ស៊ី​នៅ​តាម​ស្មៅ ​និង​ស្លឹក​ឈើ​ ដែល​ដាំ​លម្អ​ក្នុង​ទីធ្លា​សាលា។

លោកនាយក​បន្ត​ថា ប្រភេទ​ដង្កូវ​ហ្វូង​លើក​នេះ​មិន​ខុស​ពី​ប្រភេទ​ដង្កូវ​ហ្វូង ដែល​បំផ្លាញ​ដំណាំ​ស្រូវ​ និង​ដំណាំ​ដំឡូង​មី​ប្រជាកសិករ​ កាលពី​ឈាន​ចូល​រដូវ​វស្សា​កន្លង​មក​នោះ​ទេ ពោល​គឺ​ប្រភេទ​តែមួយ។

លោក គាំ វុទ្ធី​ធន់ អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​និយាយ​ឲ្យ​ដឹង​ថា នឹង​ចុះទៅ​កម្ចាត់​ចោល ហើយ​កន្លងមក​មន្ត្រី​ជំនាញ​ផ្នែក​កសិកម្ម​បាន​ចុះទៅ​ផ្សព្វផ្សាយ អប់រំ​ប្រជាកសិករ​ ​​អំពី​វិធី​ទប់ទល់​នឹង​សត្វ​ដង្កូវ​ទាំងនោះ តាម​វិធី​ធម្មជាតិ ​ដោយ​មិនបាច់​ប្រើ​ថ្នាំ​គីមី​ពុល​ជាច្រើន​នោះ​ទេ។

លោក​ថា សត្វ​ដង្កូវ​ហ្វូង​ទាំងនោះ​នឹង​បាត់​ទៅវិញ​នៅពេលណា​ដែលមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជោកជាំ ហើយ​ក្នុង​នោះ​បាន​អប់រំ​ប្រជាជន​ឲ្យ​ជីក​ចង្អូរ ប្រហែល​ជម្រៅ​១​តឹក​កន្លះ ហើយ​វា​វារ​មក​ធ្លាក់​ចូល​រណ្ដៅ​នោះ​ គឺ​វារ​ឡើង​មិន​រួច​ទេ រួចហើយ​យើង​អាច​ប្រមូល​វា​យក​ទៅ​កម្ទេចចោល​បាន។

រំលឹក​ថា អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អន្តរាគមន៍​កម្ចាត់​ដង្កូវ​ហ្វូង​លើ​ដំណាំ​ស្រូវ​ដែល​បាន​ផ្សព្វផ្សាយ​ និង​ប្រកាស​ថា បច្ចុប្បន្ន គិត​ចាប់​ពី​ដើមខែ​មិថុនា​មក ​ហ្វូង​សត្វ​ដង្កូវ​បាន​រាតត្បាត​ស៊ី​បំផ្លាញ​ដំណាំ​ស្រូវ​របស់​ប្រជាកសិករ​នៅ​ខេត្ត​មួយ​ចំនួន​ដូចជា​ ខេត្ត​កំពង់ចាម ព្រៃវែង ត្បូងឃ្មុំ ព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ៕