ជម្លោះទាំង៥ តែងកើតឡើង ​ក្នុង​រឿងស្នេហា

ជម្លោះទាំង៥ តែងកើតឡើង ​ក្នុង​រឿងស្នេហា

ការកើតមានក្តីស្រឡាញ់ឬស្នេហា អាចនិយាយបានថាមនុស្សមានអារម្មណ៍អស្ចារ្យបំផុត គ្រប់វេលា វាមានន័យថា ពួកគេប្រឹងប្រែងរក្សា ទំនាក់ទំនងគ្នា គ្រប់ពេលអាចធ្វើទៅ បាន ហើយកិច្ចខិតខំនោះ ជូនកាលវាបានក្លាយទៅជាបញ្ហា ។ខាងក្រោមនេះជាបញ្ហាតែងតែជួបប្រទះក្នុងពេលភាគីទាំង២ កំពុង ទាក់ទងជាមួយគ្នា ដែលអ្នកគួរស្វែងយល់ ដើម្បី ចៀងវាង ៖ តើគួរធ្វើយ៉ាងណាទើបអាចកាត់បន្ថយជម្លោះ ក្នុងរឿងស្នេហាបាន?

១. កង្វះការយល់ចិត្តនិងទំនាក់ទំនងនេះជាបញ្ហាធំសម្រាប់គូស្នេហ៍ព្រោះវាជាហេតុធ្វើឱ្យទំនាក់ទំនងរបស់មានបញ្ហាដោយសាររការមិនយល់ចិត្តគ្នា ។ដូចនេះតើមូលហេតុអ្វីអ្នកចំបាច់ត្រូវលាក់អារម្មណ៍របស់ខ្លួនដោយមិនប្រាប់ឱ្យដៃគូបានដឹង? ពេលនោះសង្សារអ្នកនឹងចាប់ផ្ដើមមានគំនិតគ្មានទំនុកចិត្តដើម្បីទទួលយកនូវមនុស្សខ្លួនស្រឡាញ់ ។ ជាពិសេស គឺមនុស្សស្រីព្រោះភាគច្រើនពួកគេតែងមានផ្នត់គំនិតថាបុរសល្អជាមនុស្សយល់អារម្មណ៍ និងចេះយកចិត្តមិត្តស្រី ប៉ុន្តែដើម្បីធ្វើបែបនេះទៅបាន យើងត្រូវការពេលវេលាម្លោះហើយអ្នកគួរប្រាប់ដៃគូ ឱ្យដឹងតែម្តងទៅថា អ្វីដែលអ្នកចង់បាន ចៀសវាងបង្កបញ្ហាមិនយល់ចិត្តគ្នានេះកើតឡើង។

២. អ្នកចង់ផ្លាស់ប្តូរចរិកមនុស្សតាមចំណូលចិត្តខ្លួនឯងនៅពេលអ្នកទាំង២បានដាក់ចិត្តស្រឡាញ់គ្នា បង្កើតទំនាក់ទំនងយ៉ាងល្អ បន្ទាប់មកអ្នកក៏ចង់ឱ្យសង្សាររបស់ខ្លួនផ្លាស់ប្តូរអត្តចិរករបស់គេដូចជាការញុំា ស្លៀកពាក់ ការនិយាយ ឬទម្លាប់មួយចំនួនអ្នកមិនពេញចិត្ត ។ ប៉ុន្តែអ្នកត្រូវចាំថា ការធ្វើបែបនេះ មិនមែនជាក្តីស្រឡាញ់ពិតប្រាកដនោះទេ អ្នកគួរស្រឡាញ់ មនុស្សក្នុងចិត្តរបស់ខ្លួនចំពោះអ្វីដែលគេមាន ធ្វើដូច្នេះសង្សារបស់អ្នក ក៏នឹងទទួលយកនូវអ្វីដែលអ្នកមានដូចគ្នា មិនថា វាល្អឬអាក្រក់នោះឡើយ។

៣. ការរំពឹងទុកមិត្តនារីភាគច្រើនតែងមានក្តីប្រាថា្នច្រើនពីមិត្តប្រុសរបស់ខ្លួនដូចជា ការជូនការ ដូភ្ញាក់ផ្អើល ឬ ការយកចិត្តទុកដាក់ការយល់ចិត្ត ដោយ គ្មានការស្នើសុំ ។ប៉ុន្តែប្រសិនបើរភាគីម្ខាងទៀតមិនអាចបំពេញបំណងរបស់ខ្លួនបាននោះ ក៏មានអារម្មណ៍មិនសប្បាយចិត្តកើតឡើង ។ហេតុនេះជំនួស ឱ្យការរំពឹងទុក អ្នកគួរមកនិយាយត្រង់ៗ ជាមួយគ្នាវិញល្អជាងគឺប្រាប់នូវអ្វីដែលអ្នកចង់បាន ប៉ុន្តែ សូមកុំឱ្យក្តីស្រមៃនោះវា ខ្ពស់ពេក ។

៤. បញ្ហាអ្នកទី៣នៅពេលមានជនណាម្នាក់ឈានជើងចូលមកក្នុងចំណងស្នេហ៍របស់អ្នកទាំងពីរវាអាចបង្កមកពី អ្នក ឬដៃគូរបស់ខ្លួន ។ពេលនោះវានឹងក្លាយទៅជាបញ្ហាគ្មានភាពយុតិ្តធម៌ ។ ជាការពិតណាស់ ស្នេហាគឺតម្រូវឱ្យមនុស្សទាំង២មានចិត្តស្មោះហ្នឹងគ្នា ផ្តល់ ក្តីស្រឡាញ់ឱ្យគ្នាទៅវិញទៅមក មិនមែនជាការលេងសើចនោះឡើយ ហេតុននេះអ្នកត្រូវគិតឱ្យច្បាស់មុននឹងធ្វើអ្វី១និងចៀសវាង កុំឱ្យបញ្ហាស្នេហា ត្រីកោណ ចូលមកបំផ្លាញ ក្តីស្រ ឡាញ់របស់ខ្លួន ។

៥. ការចង់ដឹងហួសហេតុមនុស្សគ្រប់គ្នា ត្រូវការគម្លាតនិងសេរីភាព១ ជាចំណែកផ្ទាល់ខ្លួន ហើយក៏គ្មាននរណាម្នាក់ចង់ទទួលធានារ៉ាប់រង ទាំងអស់ នោះដែរ ។ ដូច្នេះអ្នកមិនគួរចង់ដឹងចង់បានគ្រប់យ៉ាង ដូចជា ការឆែកមើលទូរសព្ទ រកលេខសម្ងាត់ AccountFacebook ឬ ចង់ឱ្យគេរាយការណ៍ ប្រាប់អ្នក ២៤ម៉ោងពេញមួយសប្ដាហ៍ថា គេនៅទីណា កំពុងធ្វើអ្វីនោះទេ នោះទេព្រោះវានឹងធ្វើឱ្យអារម្មណ៍មិនទុកចិត្តរវាងអ្នកទាំង២បង្កើតជាបញ្ហា បែកបាក់ចំណងស្នេហា ។ ហេតុនេះហើយ អ្នកគួរពិចារណា ចំពោះចំណុចនេះព្រោះការរិតបន្តឹងក្តីស្រឡាញ់ គឺកើតមកពីជំនឿជាក់នេះឯងមិនមែនការនៅក្បែរគ្នាគ្រប់ពេលនោះទេ ៕

ប្រភព៖ iknow

  • ជម្លោះទាំង៥ តែងកើតឡើង ​ក្នុង​រឿងស្នេហា已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/07/16  Category:ចំនេះដឹង
Tags: