ហេតុផល៣សំខាន់ដែល Real Madrid គួរពិចារណាក្នុងការលក់ James Rodrigues នៅរដូវកាលនេះ

កីឡាករ James Rodrigues ត្រូវបានក្លឹប Real Madrid ទិញពីក្លឹប Monaco ក្នុងតម្លៃប្រមាណជា៨០លានអឺរ៉ូកាលពីឆ្នាំ២០១៤ តែអំឡុងរដូវកាល 2015/2016ដោយសារតែបញ្ហារបួសបានធ្វើគេខកខានជាច្រើនប្រកួតក្រោយមកក្រោមការដឹកនាំរបស់លោក Zindine Zidane ខ្សែប្រយុទ្ធកូឡុំប៊ីរូបគឺមិនសូវជាប់ជម្រើសដែលធ្វើឲ្យគេធ្លាក់ទម្រង់ជាខ្លាំង ។

តែយ៉ាងណាបច្ចុប្បន្នមានក្លឹបធំមួយចំនួនដូចជា PSG និង Man Utd ជាដើមកំពុងមានគម្រោងទិញគេពីក្លឹប Real Madrid ផងដែរ ។ ទន្ទឹមនឹងនេះយោងតាមគេហទំព័រមួយគឺ Managingmadrid បានលើកយកហេតុផលដែលគេគិតថា Real Madrid គួរតែសម្រេចលក់ James Rodriues ទើបជាការល្អ ។

  1. រង់ចាំរដូវកាលក្រោយអាចនឹងយឺតពេល ៖

បើសិន James Rodrigues បន្តស្នាក់នៅ Real Madrid ហើយគេនៅអង្គុយតែកៅអីបម្រុងនោះប្រាកដណាស់តម្លៃខ្លួនគេធ្លាក់ចុះយ៉ាងខ្លាំង ហើយទម្រាំដល់រដូវកាលក្រោយនឹងគ្មានក្លឹបណាមួយហ៊ានផ្ដល់តម្លៃលើស៤០លានអឺរ៉ូនោះទេ ។

2. មិនមែនជាកីឡាករចាំបាច់ខ្លាំងដែលខ្វះមិនបាននោះទេ ៖

យើងឃើញថាក្លឹប Real Madrid អាចយកឈ្នះពានរង្វាន់ UEFA Champion League ដោយគ្មាន James ចូលរួម ដូចនេះគេអាចវាយតម្លៃថា James មិនមែនជាកីឡាករដែលក្លឹបត្រូវការខ្លាំងនោះទេ ខណៈ Real Madrid មានកីឡាករផ្សេងជំនួសដូចជា Isco និង Lucas ជាដើម ។

3. James ហាក់ដូចជាមិនសាកសមទម្រង់លេង Zidane ៖

ជាការពិតតាំងចូលដឹកនាំក្លឹប Real Madrid លោក Zidane បានព្យាយាមសាកល្បងដាក់ James ឲ្យចូលលេងប៉ុន្មានប្រកួតដែរប៉ុន្តែគេតែងតែធ្វើមិនសូវបានល្អ រហូតធ្វើឲ្យ Zidane សម្រេចដាក់ឲ្យគេអង្គុយកៅអីបម្រុងច្រើនជាងទៅវិញ ដូចនេះនៅរដូវកាលថ្មីគេប្រហែលជាអង្គុយកៅអីបម្រុងបន្តទៀត តែសម្រាប់កីឡាករដែលធ្លាប់បង្ហាញភាពលេចធ្លោបែបនេះគេប្រាកដជាមិនពេញចិត្តនោះទេ ដូចនេះបើជាប្ដូរគេចូលនៅតង់ទី២ឬនៅចុងម៉ោងក៏ទម្រង់លេងរបស់គេមិនសូវជាល្អដែរដោយសារអារម្មណ៍មួម៉ៅ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ហេតុផល៣សំខាន់ដែល Real Madrid គួរពិចារណាក្នុងការលក់ James Rodrigues នៅរដូវកាលនេះ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/16  Category:កីឡា
Tags: