គួរតែ​ញ៉ាំ​ទឹក​បែបណា ទើប​ជំងឺ​ទល់លាមក​បាត់​?

គួរតែ​ញ៉ាំ​ទឹក​បែបណា ទើប​ជំងឺ​ទល់លាមក​បាត់​?


គួរតែ​ញ៉ាំ​ទឹក​បែបណា ទើប​ជំងឺ​ទល់លាមក​បាត់​?

​នៅពេល​ដែល​អ្នក មាន​អាការៈ​ទល់លាម​កម្តងៗ គឺ​វា​ពិបាក​ទ្រាំ​ណាស់ ហើយក៏​អាច​ប៉ះពាល់ ដល់​សម្រស់​អ្នក​ដែរ ដោយ​វា​អាច​ធ្វើឲ្យ​ស្បែក​មុខ​អ្នក មាន​លក្ខណៈ​ស្ងួត​បាន ដោយសារ​តែ​ជាតិពុល មិន​បាន​បញ្ចេញ​ចេញមកក្រៅ​បាន ហើយ​វា​ស្តុក​ទុក​ក្នុង​រាងកាយ​ទាំងអស់​។ ដូចនេះ​នៅពេល​ដែល​ទល់លាមក អ្នក​គួរតែ​ញ៉ាំ​ទឹក​បែបណា ដើម្បី​សម្រួល​ដល់​អា​ការៈនេះទៅ​?

​នៅពេល​ដែល​អ្នក មាន​ជំងឺ​ទល់លាមក​នេះ អ្នក​គួរតែ​ញ៉ាំ​ទឹក​ច្រើន ហើយ​លេប​ឲ្យ​លឿន​ចូលទៅក្នុង ព្រោះ​ប្រសិនជា​អ្នក ញ៉ាំ​ទឹក​តិចៗ ហើយ​លេប​យឺតៗ នោះ​ក្រពះ​អ្នក នឹង​អាច​ស្រូបយក  ជា​ហេតុ​ដែល​ធ្វើឲ្យ​អ្នក បត់​តែ​ជើង​តូច ហើយ​មិន​បត់ជើងធំ​ឡើយ​។ ការ​ញ៉ាំ​ទឹក​មួយ​ម៉ាត់​ធំៗ​នេះ គឺ​អាច​ជួយ​ធ្វើឲ្យ​ពោះវៀន​អ្នក​មាន​កម្លាំង ដែល​អាច​ជួយ​ជំរុញ​ឲ្យ​ជាតិពុល ដែល​មិន​អាច​បញ្ចេញ​ចេញមកក្រៅ ចេញ​បាន​តាមរយៈ​ទឹក នោះ​វា​នឹង​ជួយ​សម្អាត​រាងកាយ ផ្នែក​ខាងក្នុង​អ្នក​ឲ្យ​ស្អាត​ទាំងអស់ អ្នក​នឹង​មិន​មាន​អាការៈ​ទល់លាម​កទៀត​ទេ​។ ជាងនេះទៅទៀត នៅពេល​ធម្មតា អ្នក​ត្រូវ​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន ទើប​អ្នក​មិន​ជួបប្រទះ នឹង​ជំងឺ​ទល់លាមក​ទៀត​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • គួរតែ​ញ៉ាំ​ទឹក​បែបណា ទើប​ជំងឺ​ទល់លាមក​បាត់​?已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/07/16  Category:ជំងឺទូទៅ